Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ក្រុម​ជួញដូរ​គ្រឿងញៀន​៦​នាក់ នៅ​ខេត្តរតនគិរី​

spot_img

​រតនគិរី ៖ កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប ក្រុម​ជួញដូរ​គ្រឿងញៀន ប្រុស​ស្រី​ចំនួន​៦​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម នៅក្នុង​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

​លោក​ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន បានរួម​មានឈ្មោះ​ទី​១៖ ឈ្មោះ នូវ លីន​ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ​, ទី​២៖ ឈ្មោះ​តាក់ ម៉ូ​ភេទ​ប្រុស អាយុ​៧​ឆ្នាំ​, ទី​៣៖ ឈ្មោះ ចំរើន ដូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៤៖ ឈ្មោះ អ័ន ផល្លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ទី​៥៖ ឈ្មោះ អយ សៀវ​ម៉ា ភេទ​ស្រី អាយុ​២១​ឆ្នាំ និង​ទី​៦៖ ឈ្មោះ​សេង សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ក្រោយពី​បាន​ឃាត់ខ្លួន​បានធ្វើ​តេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន ទាំង​៦​នាក់​។ វត្ថុតាង​ដកហូត​បានរួម​មាន​៖ ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់ ទូរស័ព្ទ​១​គ្រឿង ជ​ញ្ជី​ញ​២​គ្រឿង ម៉ូតូ​២​គ្រឿង រថយន្ត​១​គ្រឿង ថង់​ច្រក​ថ្នាំញៀន​មួយចំនួនធំ និង​សម្ភារ​សេព​មួយចំនួន​ផងដែរ​។ ជនសង្ស័យ​រួមទាំង​វត្ថុតាង យក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្តរតនគិរី​ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×