Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ រំលឹក​កុំ​ឲ្យ​មានការ​ញុះញង់​ប្រជាពលរដ្ឋ ទៅ​រំលោភ​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​បេតិកភណ្ឌ

spot_img

​សៀមរាប ៖ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​រំលឹក​កុំ​ឲ្យ​មានការ​ញុះញង់​ប្រជាពលរដ្ឋ ទៅ​រំលោភ​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​បេតិកភណ្ឌ បាន​ចុះទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​បេតិកភណ្ឌ​ផ្សេងៗ​ទៀត ជា ពិសេស​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យល់ដឹង​ពី​បញ្ហា​នេះ មិន​រំលោភ​ដីធ្លី នៅក្នុង​តំបន់​ការពារ និង​តំបន់​មាន​ប្រាង្គ​ប្រាសាទ​តទៅទៀត​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រួមជាមួយ​ប្រជាពលរដ្ឋ​រួមគ្នា ថែរក្សា​ការពារ​អង្គរ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ខណៈដែល​បច្ចុប្បន្ននេះរ​មណី​យ​ដ្ឋា​ន​អង្គរ​បាន​កំពុង​ឈរ​លំដាប់​កំពូល​លើ​ពិភពលោក ទាំង​គោលដៅ​ទេសចរណ៍​កិច្ចការ អភិរក្ស និង​ស្រាវជ្រាវ​ ។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាស​ចូលកាន់​តំណែង​របស់​ថ្នាក់ដឹកនាំ អាជ្ញាធរ​ជាតិ​អប្សរា ដែល ហង់ ពៅ ត្រូវបានតែងតាំង​ជា​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ជំនួស​លោ​កម ស៊ុំ ម៉ាប់ ដែល​ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ។

​ថ្លែង​ក្នុង​ពិធី​នោះ លោក ស៊ុំ ម៉ាប់ បានចាត់ទុក​ការតែងតាំង​អគ្គនាយក​ថ្មី​នៅពេលនេះ ថា​ជា​ការបើក​ទំព័រ​មួយទៀត​របស់​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​បង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុងការ​ពង្រឹង​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អង្គរ មរតក​ដ៏​ថ្លៃថ្លា​របស់​ជាតិ​។​លោក​បន្ដថា សមិទ្ធផល​ដែល​ទទួលបាន​នាពេល​កន្លងមក គឺ​បានកើត​ចេញពី​ការ​ខំប្រឹងប្រែង​និង​ការលះបង់​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ​ទាំងអស់​ក្រោម​ការចង្អុល​ណែនាំ​ដោយផ្ទាល់​ពីស​ម្ដេច​វិបុល​បញ្ញា និង​ក្រោម​ការតម្រង់ទិស​ដ៏​មាន​ប្រសិទ្ធភាព​របស់លោក​ជំទាវ​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការប្តេជ្ញាចិត្តថា​នឹង​បំពេញភារកិច្ច​សម្របសម្រួល​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាពរលូន ស៊ីសង្វាក់​និង​ប្រទាក់ក្រឡា​គ្នា​នៃ​កិច្ចដំណើរការ​ការងារ​ផ្ទៃក្នុង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា​កិច្ច​កិច្ចសហការ​ល្អប្រសើរ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដៃគូ​ជាតិ​-​អន្តរជាតិ​ពាក់ព័ន្ធ​ក្នុង​គោលបំណង​សម្រេច​ឲ្យ​បាន​នូវ​សមិទ្ធផល​ថ្មីៗ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពិសេស​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​ដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ​ទាំង​ពេលបច្ចុប្បន្ន រយៈពេល​មធ្យម និង​រយៈពេល​វែង​ទៅមុខទៀត​។​

​មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​លោ​កម ស៊ុំ ម៉ាប់ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​គ្រប់លំដាប់​ថ្នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​លទ្ធផល​ជាទី​មោទនៈ ព្រមទាំង​បាន​សហការ​យ៉ាង​ល្អជា​មួយ​ដៃគូ​ជាតិ និង​អន្ដរជាតិ​នានា​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​អង្គរ​។ សម្រាប់​លោកជំទាវ​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា តួនាទី​ជា​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា មិនមែនជា​ការងា​រដែ​ល​ងាយស្រួល​ទេ តែ​វា​ជា​អំ​រែក​មួយ​ដ៏​ធ្ងន់​លើ​ការងារ​បេតិកភណ្ឌ​មួយ​នេះ​។ លើសពី លោកស្រី ក៏​រំលឹក​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែង​នាឱកាស​នៃ​ការ​ប្រារព្វ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ ដែល​បញ្ជាក់ថា “​សូមកុំ​ឲ្យ​មានការ​ញុះញង់​ប្រជាពលរដ្ឋ ជាពិសេស​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត ទៅ​រំលោភ​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​បេតិកភណ្ឌ ដែល​នេះ​រួមបញ្ចូល​ទាំង​បេតិកភណ្ឌ​បាន​ចុះទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​និង​បេតិកភណ្ឌ​ផ្សេងៗ​ទៀត ព្រមទាំង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​យល់ដឹង​ពី​បញ្ហា​នេះ មិន​រំលោភ​ដីធ្លី​នៅក្នុង​តំបន់​ការពារ​និង​តំបន់​មាន​ប្រាង្គ​ប្រាសាទ​តទៅទៀត​”​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​មានប្រសាសន៍ថា រមណីយដ្ឋាន​អង្គរ​បាន​កំពុងតែ​ឈរ​នៅ​លំដាប់ថ្នាក់​កំពូល​លើ​ពិភពលោក ទាំង​គោលដៅ ទេសចរណ៍ និង​កិច្ចការ​អភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​បេតិកភណ្ឌ​។ ត្រូវបាន​គេ​មើលឃើញថា ការងារ​អភិរក្ស ស្រាវជ្រាវ របស់​កម្ពុជា កំពុងតែ ឈានមុខ​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ហើយ​រមណីយដ្ឋាន​អង្គរ ក៏បាន​ក្លាយជា ទីតាំង​បុរាណវិទ្យា​ដ៏​ធំជាងគេ​របស់​អង្គរការ​យូណេស្កូ សម្រាប់​កិច្ចការ​អភិរក្ស ជួសជុល និង​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យនេះ​ផងដែរ​។​

​លោកស្រី បាន​បន្តថា ក្រសួង​វប្បធម៌​បាន​កំពុងតែបន្ត​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង វប្បធម៌ ដោយ​ធ្វើ​អ្វី​មិនឱ្យ​មានការ​គំរាមកំហែង​ដល់​រមណីយដ្ឋាន​អង្គរ​និង​ប្រាង្គ ប្រាសាទ ផ្សេងៗ​ទេ និង​បន្តធ្វើ​ការសិក្សា ស្រាវជ្រាវ និង​ស្នើ​ដាក់​តំបន់​ប្រាង្គ​ប្រាសាទ ទីក្រុង និង​សម្បត្តិ វប្បធម៌​អរូបី​ដែលមាន​តម្លៃ​លេចធ្លោ​ជា​សាកល បញ្ចូល​បន្ថែម​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

​លោកស្រី បានបញ្ជាក់ ការងារ​អភិរក្ស ស្រាវជ្រាវ ថែរក្សា​ការពារ​សម្បត្តិ​បេ​តិក ភណ្ឌ​នេះ​មិន​ងាយស្រួល​នោះទេ ដូច្នេះ​កូន​ខ្មែរ​ទាំងអស់​ត្រូវ​ចេះ​ជួយ ចេះ​ឈឺឆ្អាល ថែរក្សា កា​រពារ​អង្គរ​របស់​យើង​ឱ្យ​បានល្អ ខណៈដែល​បច្ចុប្បន្ននេះ​មាន​ជនជាតិ​បរទេស​មួយចំនួន ដែល​គេ​មិនមែនជា​ខ្មែរ​ផង គេ​បានមក​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការងារ ជួសជុល​ប្រាសាទ អភិរក្ស ថែរក្សា​អង្គរ​ ៕ ដោយ ​៖​ កូ​ឡាប​

spot_img
×