Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្តៅ​ខែមេសា​និង​ឧសភា អាច​ឡើងដល់​៥០​អង្សា​សេ , ក្រសួង​អភិវឌ្ឍន៍ជនបទ ដាស់តឿន​ការរក្សា​ថែទាំ​ទឹក និង​ប្រភពទឹក និង​ការប្រើប្រាស់ សន្សំសំចៃ​ទឹក​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​អភិវឌ្ឍន៍ជនបទ បានចេញ​សេចក្តីណែនាំ​ដាស់តឿន​ការរក្សា​ថែទាំ​ទឹក និង​ប្រភពទឹក និង​ការប្រើប្រាស់ សន្សំសំចៃ​ទឹក ជាមួយនឹង​ការជូនដំណឹង អំពី​ការព្យាករណ៍​ការ​កើន​កម្តៅ នៅក្នុង​ខែមេសា ឬ​ឧសភា ដែល​អាច​ហក់​ខ្ពស់ រហូត​ពី​៤០​ដល់​៥០​អង្សា​សេ ឬ ស្មើនឹង​១២២​អង្សា Fahrenheit ។

បើសិនជា​សីតុណ្ហភាព​កម្តៅ​អាច​ឡើង​ខ្ពស់ ដល់​៥០​អង្សា​សេ​មែន​នោះ នោះ​គឺជា​លើកដំបូង​ហើយ ដែល​កម្ពុជា នឹងត្រូវ​ឆ្លងកាត់​នូវ​កម្តៅ​ដ៏​ក្តៅ​មិនដែល​ធ្លាប់​ជួបប្រទះ ក្នុង​រដូវប្រាំង​នាពេល​កន្លងមក​។ សេចក្តីណែនាំ​ជូនដំណឹង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ថ្ងៃទី​២៥​កុម្ភៈ បានធ្វើ​ឡើង​ក្នុងពេលដែល​កម្ពុជា កំពុង​រង​នឹង​បាតុភូត​កម្តៅ El Nino ដែល​បង្កអោយមាន​ភាព​ក្តៅ ហួតហែង និង​រំពឹង​ការខ្វះ​ទឹក​តាម​កន្លែង​មួយចំនួន​នោះ​ថែមទៀត​។​
កម្ពុជា ធ្លាប់​រង​នឹង​បាតុភូត​កម្តៅ​អែល​នី​ញ៉ូ​ចុងក្រោយ​មួយ​កាលពីដើមឆ្នាំ​២០១៦ ដោយបាន​ធ្វើអោយ​ប្រជាពលរដ្ឋ ជាពិសេស​តាម​ខេត្ត​និង​ជនបទ បាន​ប្រឈម​នឹង​ការខ្វះ​ទឹក ការរង​ឆេះ​ព្រៃ ដំណាំ​កសិផល​បាន​រង​នឹង​ការ​ស្វិត​ស្វិត ក្រៀម ងាប់ គ្មាន​សល់ ចំណែក​សត្វ​គោក្របី ជ្រូក​មាន់​ទា បាន​ស្លាប់​ជាច្រើន​ថែមទៀត​ផងដែរ ដោយសារ​ការ​ក្តៅ​គ្មាន​ទឹក និង​ការរង​នឹង​ជម្ងឺ​ដ​ង្កា​ត់​។​

​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដដែល បានដាក់​ចេញ​ការបង្ការ​៤​ចំណុច ទាក់ទង​នឹង​ការរក្សា​ទឹក​និង​ប្រភពទឹក​៖

១-​ត្រូវ​ចុះ​ពិនិត្យមើល​អណ្តូង​ស្រះ​ទឹក និង​រក​វិធី​ដោះស្រាយ​ជាបន្ទាន់​នៅពេល​អណ្តូង​ខូច និង​ស្រះ​ទឹក​រីងស្ងួត​។​

២-​ត្រូវធ្វើ​ការណែនាំ​និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​តំបន់​ដែល​ងាយ​រងគ្រោះ​ដោយសារ​ខ្វះខាត​ទឹក អោយ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ថែរក្សា​ប្រភពទឹក សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​និង​ប្រើប្រាស់​ទឹក​ដោយ​លក្ខណៈ​សន្សំសំចៃ​។​

៣-​ត្រូវ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍​នានា អង្គការ​ជាតិ​និង​អន្តរជាតិ​ដើម្បី​ឆ្លើយតប​ភ្លាមៗ ដល់​ប្រជា​B​ល​រដ្ឋ​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​។​

និង​ទី​៤-​ត្រូវធ្វើ​របាយការណ៍ និង​រាយការណ៍​ជាប្រចាំ​មក​ក្រសួង​ដើម្បី​មាន​វិធានការណ៍​បន្ទាន់​៕ ដោយ ៖ កូ​ឡាប​

spot_img
×