Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ត្រូវ​ប្រយ័ត្នប្រយែង​ពេល​ដោះស្រាយ​ការងារ បញ្ចៀស​កើតមាន​ការភ័ន្តច្រឡំ​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​។ ថ្ងៃនេះ​អ្នក​ងាយ​ត្រូវ​ចាយ​ខ្ទង់​ប្រាក់​ធំ​មួយ​។ មនោសញ្ចេតនា លទ្ធផល​ទោះបី​មិន​ដូច​ការទន្ទឹងរង់ចាំ តែ​ក៏​មិន​ស្តាយក្រោយ​ដែរ​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ស ។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ  ៖ រាសី​ល្អ​មធ្យម​។ ការងារ​រវល់​ខ្លាំង​នាំ​ឲ្យ​អ្នកមាន​អារម្មណ៍​តានតឹង ត្រូវ​ចេះ​រៀបចំ​ឲ្យ​មាន​ពេលវេលា​សម្រាក​កុំ​ឲ្យ​ឥទ្ធិពល​ដល់​សុខភាព​។ ចំណូល​ស្ថិរភាព ពុំ​បារម្ភ​ពី​ការធ្លាក់ចុះ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​តែ​នៅ​ពុំទាន់​មានឱកាស​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន មនោសញ្ចេតនា​មិនអាច​ចាប់បង្ខំ​បាន ត្រូវ​ពុះពារ​បន្តទៀត​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ​។ ការងារ ទោះបី​មានឱកាស​ធ្វើ​ពាណិជ្ជកម្ម​តែ​ល្អ ឬ​អាក្រក់​ពិបាក​ស្មាន ជានិច្ចកាល​ត្រូវ​ប្រុងប្រយ័ត្ន​។ ចង់​វិនិយោគ​ចាំបាច់​ត្រូវ​រៀនសូត្រ​បន្ថែម និង​សន្សំ​បទពិសោធន៍​។ មនោសញ្ចេតនា​ពុំ​ល្អប្រសើរ មនុស្ស​ដែល​អញ​នក​ស្រឡាញ់​ហាក់ដូច​នៅតែ​សោះអង្គើយ​ដាក់​អ្នកធ្វើ​ឲ្យ​មាន​អារម្មណ៍មិនល្អ​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រីកចម្រើន​ដោយ​អ្នក​អាច​អះអាង​សមត្ថភាព​ចំពោះ​មនុស្ស​គ្រប់គ្នា​។ ថ្ងៃនេះ​រកស៊ី​អ្វី​ក៏​ទទួលផល​យ៉ាង​គាប់ប្រសើរ បាន​ចំណេញ​កប់​ក្តោង​។ មនោសញ្ចេតនា ៖ មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​យក​ធ្វើជា​គូគាប់ ត្រូវ​ព្យាយាម​ចូល​ឲ្យ​ជិត​គេ​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ​ពណ៌​ស​។ អ្នកយក​អាសា​ឆ្នាំ មមែ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ អ្នក​ត្រូវ​ព្យាយាម​រៀនសូត្រ​ស្វែងយល់​បន្ថែម​ចំណេះដឹង​ក្នុង​ការងារ ដើម្បី​ទប់ទល់​នឹង​គូប្រជែង​ចង់​កៀស​អ្នកចេញ​។ ទិញ​របស់របរ​ដោយ​ប័ណ្ណ​ឥ​ទាន​ត្រូវ​ចេះ​ទប់ចិត្ត ប្រយ័ត្ន​ស្តាយក្រោយ​ហួសពេល​។ មនោសញ្ចេតនា ងាយ​មានការ​ឈ្លោះប្រកែក​ជាមួយ​ដៃគូ ត្រូវ​ចេះ​ទប់ចិត្ត​កុំ​ឲ្យ​កើតជា​ទំនាស់​ធំ​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ចង់​មាន​ឱកាសល្អ​ផ្លាស់ប្តូរ​ការងារ​បច្ចុប្បន្ន​ចាំបាច់​ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត​។ លាភ​សំណាង​នឹង​មកដល់ អាច​សាកល្បង​ចូលរួម​ការចាប់​ឆ្នោត​ការ​ជាង​ក្នុង​ទំនាក់ទំនង​នេះ​។ ទិស​ល្អ​ទិស​ខាងលិច តំណម​កើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ មាន​អ្នក​ជួយ​ទំនុកបម្រុង​ក្នុង​ការងារ​ហេតុនេះ​អ្នកមាន​ឱកាសល្អ​ដើម្បី​ពង្រីក​បុព្វហេតុ​។ ថ្ងៃនេះ​សមស្រប​សម្រាប់​ការបណ្តាក់ទុន​វិនិយោគ​ជោគជ័យ​។ មនោសញ្ចេតនា​របស់​អ្នក​ទាំង​២ កាន់តែ​ផ្អែមល្ហែម​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការប្រឹងប្រែង​របស់​អ្នក​ក្នុង​ការងារ​ចុងក្រោយ​ក៏​ត្រូវបាន​ឆ្លើយតប​យ៉ាង​សក្តិសម​។ ថ្ងៃនេះ​មានឱកាស​ដើម្បី​បង្កើន​ប្រាក់ចំណូល​។ មនោសញ្ចេតនា ត្រូវ​លៃ​ពេល​នៅក្បែរ​គ្នា​ឲ្យ​បាន​ច្រើន ទើប​មនោសញ្ចេតនា​អ្នក​ទាំង​២​កាន់តែ​មាន​ភាព​ជ្រាលជ្រៅ​កក់ក្តៅ​។ ទិស​ល្អ​ពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​គាប់ប្រសើរ ពណ៌​ខៀវ , ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម​។ កុំ​លោភ​ការងារ​បណ្តាល​ឲ្យ​សុខភាព​ទ្រុឌទ្រោម ត្រូវ​ចេះ​រៀបចំ​ឲ្យ​មាន​ពេល​សម្រាក​ត្រឹមត្រូវ​។ ថ្ងៃនេះ​សមស្រប​សម្រាប់​កសាង​ផែនការ​ហិរញ្ញវត្ថុ​ថ្មី​។ មនោសញ្ចេតនា គួរ​នាំគ្នា​ទៅ​ដើរ​កម្សាន្ត​ឲ្យ​បាន​ញឹកញាប់ ដើម្បី​រឹតចំណង​ស្នេហ៍​ឲ្យ​រឹងមាំ​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ សភាព​ផ្លូវចិត្ត​មិនល្អ ពិបាក​ប្រមូលផ្តុំ​ក្នុង​ការងារ​។ មានឱកាស​បង្កើន​ចំណូល​បន្ថែម ត្រូវ​ចេះ​ឆក់យក​កុំ​ឲ្យ​ខកខាន​។ មនោ​ញ្ចេ​ត​នា កុំ​ដោយសារតែ​ពាក្យសម្តី​ភ្លេចខ្លួន​របស់​អ្នក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​គូស្នេហ៍​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​ការសហការ​យ៉ាង​ល្អជា​មួយ​អ្នក​រួម​ការងារ ហេតុនេះ​គ្រប់យ៉ាង​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​ងាយស្រួល​។ មានលទ្ធភាព​ក្តាប់​ទីផ្សា និង​ឱកាស​វិនិយោគ​ល្អ​។ មនោសញ្ចេតនា ប្រសិន​ត្រូវការ​ជំនួយ​គួរ​និយាយប្រាប់​ដៃគូ នោះ​ក៏​ជា​វិធី​គោរព​គ្នា​ទៅវិញទៅមក​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​ល្អ​ពណ៌​ខៀវ​។ អ្នកយក​អាសារ​ឆ្នាំខាល​៕

​ឆ្នាំកុរ ៖ រាសី​ល្អ​មធ្យម​។ មានឱកាស​បង្កើត​រប​ត់​ថ្មី​ក្នុង​ការងារ ត្រូវ​ក្តា​ប់យក​ឲ្យ​ទាន់​។ ថ្ងៃនេះ​ឱកាស​រកប្រាក់​មាន​ច្រើន គួរ​ឧស្សាហ៍​ជួបជុំ​មិត្តភក្តិ​ស្ទាបស្ទង់​យោបល់​។ មនោសញ្ចេតនា ត្រូវ​រក្សា​ភាពស្មោះត្រង់​ចំពោះ​គ្នា កុំ​ឈរ​នៅ​ភ្នំ​នេះ​សំឡឹង​មើលទៅ​ភ្នំ​នោះ អ្នកនឹង​ស្តាយក្រោយ​។ ទិស​ល្អ​ទិសនិរតី តំណម​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕​

spot_img
×