Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CMAC និង ​JMAS ​រួមគ្នា​បោសសម្អាត​មីន និង​គ្រាប់បែក​ចង្កោម ដោយ​គាំទ្រ​កម្លាំង​គ្រឿងចក្រ នៅ​ខេត្តកំពង់ធំ​

spot_img

​ភ្នំពេញ ​៖ ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ រសៀល​ថ្ងៃ​អង្គារ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង សហប្រតិបត្តិការ​ជា​ដៃគូរ​រវាង​អង្គភាព​CMAC និង អង្គការ​JMAS លើ​គម្រោង​បោសសម្អាត​មីន និង​គ្រាប់បែក​ចង្កោម ដោយ​គាំទ្រ​កម្លាំង​គ្រឿងចក្រ ថវិកា​គាំទ្រ​គម្រោង​ចំនួន​ជាង​៣១​ម៉ឺន​ដុល្លារ​។

​លោក ហេង រតនា បាន​ថ្លែងថា គម្រោង​នេះ​មាន​រយៈពេល​១​ឆ្នាំ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែ​មិនា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ ដែល​នេះ​ជា​ឆ្នាំ​ទី​២ របស់​គម្រោង​នេះ​។ បន្ថែម​លើ​ការងារ​បោសសម្អាត​មីន​នេះ​គម្រោង​នេះ​ក៏​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​មានដូចជា​៖ ជួលជុល​ផ្លូវ ជីក​ស្រះ ធ្វើ​អណ្តូងទឹក និង​ប្រព័ន្ធ​ប្រឡាយទឹក​ជាដើម​។ សូមបញ្ជាក់ថា កម្លាំង​ស៊ីម៉ាក់ និង JMAS បាន​សហការគ្នា​ជាង​១៧​ឆ្នាំ ពោលគឺ​តាំង​ឆ្នាំ​២០០២​មក​ម្លេះ ដោយ​ថ្នាក់ដឹកនាំ​អង្គការ​JMAS ភាគច្រើន​ជា​អតីត​ថ្នាក់ដឹកនាំ​កងទ័ព​ជប៉ុន ដោយ​រួមទាំង​នាយ​ឧ​ត្ត​ម​សេនីយ៍ ជា​អតីត​អគ្គមេបញ្ជាការ​កងទ័ព​ជប៉ុន​ផងដែរ​។

​លោក​អគ្គនាយក​ស៊ីម៉ាក់ បាន​បន្ថែមថា រួមគ្នា​អភិវឌ្ឍន៍ជនបទ​យើង ក្នុងការ​ជួយសង្គ្រោះ​ជនពិការ​ដោយសារ​មីន អង្គភាព​ស៊ីម៉ាក់ មិន​ត្រឹមតែ​បោសសម្អាត​គ្រាប់មីន​ដែល​ហ៊ុមព័ទ្ធ​ដីស្រែ​ចំការ​ពួកគាត់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ចូលរួមចំណែក​អភិវឌ្ឍន៍ សហគមន៍​មូលដ្ឋាន របស់​ពួកគាត់​ផងដែរ រួមមាន​ជីក​ស្រះ​ទឹក ប្រឡាយទឹក ផ្លូវលំ​ជនបទ និង​សាលារៀន​ជាដើម​។ អ្វីៗ​ដែល​អង្គភាព​ចូលរួម​ធ្វើ​នេះ គ្រាន់តែ​សម្រួល​ក្នុងការ​កាត់បន្ថយ ការលំបាក​ចំពោះមុខ របស់​ពួកគាត់​ប៉ុណ្ណោះ រង់ចាំ​កាំភ្លើង​ធំ (​ការអភិវឌ្ឍ​) របស់​រាជរដ្ឋាភិបាល​មកដល់ ដើម្បី​ធានា​និរន្តរភាព នៃ​ការអភិវឌ្ឍ​នោះ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

​គួរ​រំលឹក​ផងដែរ​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្ដល់​ថវិកា​សរុប​ចំនួន​687965 ដុល្លារ​អាមេរិក ដល់​អង្គការ JMAS ក្រោម​គ្រោងការ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​។ កិច្ចសន្យា​ផ្តល់ជំនួយ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី 25 ខែកុម្ភៈ​ឆ្នាំ 2019 នៅ​ស្ថានទូត​ជប៉ុន ។​

​គម្រោង​ផ្ទេរ​បច្ចេកទេស​មេកានិច​គ្រប​ជ្រុងជ្រោយ ក្នុងការ​បោសសម្អាត​មីន​ក្នុង​ខេត្តកំពង់ធំ​ឆ្នាំ​ទី 2 ថវិកា​ចំនួន 687965 ដុល្លារ​អាមេរិក ដោយ​អង្គភាព​ទទួល​ជំនួយ​អង្គការ​ស​ង្គ​សកម្មភាព​កំចាត់មីន​ជប៉ុន jmas ក្នុង​គម្រោង​នេះ​អង្គការ jmas និង​ធ្វើការ​អភិវឌ្ឍន៍​លើ​បច្ចេកទេស​មេកានិច ក្នុងការ​បោសសម្អាត​មីន ដោយ​ប្រើ​ម៉ាស៊ីន​ដោះមីន ម៉ាស៊ីន​ដោះ​គ្រាប់បែក​ចង្កោម និង​ដ្រូ​ន នៅក្នុង​តំបន់​ដែល​សំបូរ​ទៅដោយ គ្រាប់​មន​និង​គ្រាប់បែក​ចង្កោម នៅ​លាយ​បញ្ចូល​គ្នា​។ អង្គការ jmas និង​ផ្ទេ វិធីសាស្ត្រ​បោសសម្អាត តែមាន​ប្រសិទ្ធភាព​និង​មន​សុវត្ថិភាព ទៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា cmac ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព និង​ព​ន្លឿ​ន កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ស៊ីម៉ាក់ គ្រាន់តែ​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុវត្ថិភាព​។​

​ក្នុងឱកាស​នោះដែរ លោក suenaga noriyoshi ប្រធាន​តំណាង​អង្គការ​ជេ​ម៉ាស​សម្រាប់ ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា ផ្តល់​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ដើម្បី​ផ្តល់ឱ្យ​គម្រោង​បោសសម្អាត​មីន​និង​កាកសំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​ដោយ​គ្រឿងចក្រ​នៅ​ខេត្តកំពង់ធំ ស​ម្រ​ប់​ឆ្នាំ 2019​។ កិច្ចសន្យា​ផ្តល់ជំនួយ​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន នៃ​គម្រោង cmd របស់​អង្គការ jmas គម្រោង​បោសសម្អាត​មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​គ្រឿង​ចក​នៅ​ខេត្តកំពង់ធំ​។ អង្គការ​jmas ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​កម្ពុជា ហើយ​បាន​កំពុងធ្វើការ​សហកា​រយ៉ា​ង​ស្អិតល្មួត ជាមួយ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ស៊ីម៉ាក់​។ រហូតមកដល់​ពេលនេះ ជេ​ម៉ាស់​បាននិងកំពុង​ធ្វើ​សកម្មភាព​បោសសំអាត​មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​របស់ខ្លួន​អស់​រយៈពេល 17 ឆ្នាំ​មកហើយ​នៅ​ប្រទេស​កម្ពុជា​។ ដូច្នេះហើយ​ខ្ញុំ​សូម​សម្តែង នូវ​ការដឹងគុណ​យ៉ាង​ជល​ជ្រៅ​ចំពោះ​ឯកឧត្តម​ហូ​រី​ណូ​អ៊ុ​ជិ​ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត ជប៉ុន និង​មន្ត្រី​ដែល​កំពុង​បម្រើការ​នៅក្នុង​ស្ថានទូត​ទាំងអស់ ចំពោះ​សន្តាន​ចិត្ត​ដ៏​ល្អ ក្នុង​ការផ្តល់​ការគាំទ្រ​ចំពោះ​គម្រោង​ថ្មី​របស់ jmas គម្រោង cmd គឺជា​គម្រោង​ដែល​ធ្វើ​ការផ្ទេរ​បច្ចេកទេស បោសសម្អាត​មីន​កម្រិត​ខ្ពស់ ដែល​ជួយ​ព​ន្លឿ​ន​ដល់​ការ​បោសសម្អាត គ្រាប់មីន​និង​គ្រាប់បែក​ចង្កោម ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ប្រតិបត្តិការ​រួមគ្នា ជាមួយ ក្រុម​អ្នកបច្ចេកទេស​កំចាត់មីន ក្រុម​គ្រឿងចក្រ​បោះ​សំអាត​មីន​ប្រឆាំង​មនុស្ស និង​ក្រុម​គ្រឿងចក្រ​បោសសំអាត​គ្រាប់បែក​ចង្កោម ក្នុង​តំបន់​ដែលមាន​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​គ្រាប់បែក​ចង្កោម​នូវ​លាយឡំ​គ្នា ក្នុង​ខេត្តកំពង់ធំ​។ តាម​ប្រកាស​របស់​រាជរដ្ឋាភិបាល​កម្ពុជា នា​ខែឧសភា​ឆ្នាំ 2018 ស្តីអំពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​រហូតដល់​ឆ្នាំ 2025 បាន​ចែងថា កម្ពុជា​នឹងធ្វើ​ការ​បោសសម្អាត​មីន​ដែល​បាន​ស្គាល់​ភូមិសាស្ត្រ​ជាក់លាក់​ឲ្យ​អស់​ត្រឹម​ឆ្នាំ 2025 ទន្ទឹមនឹង​នោះដែរ តំបន់​ដែលមាន​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដោយសារ​គប់​បែក​ចង្កោម បាននិងកំពុង​ត្រូវធ្វើ​ការ​បោសសម្អាត​ជា​បន្ត​ចាប់តាំងពី​ឆ្នាំ 20
25 តទៅ​ផងដែរ​។ ហើយ​បើទោះបីជា​អត្រា​គ្រោះថ្នាក់ ដោយ​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​មានការ​ថយចុះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក៏ដោយ​ក៏​ភាពជូរចត់​របស់​ជន​រងគ្រោះ នៅ​មិនអាច​កាត់ថ្លៃ​បាត់​ឡើយ​។ jmas យើងខ្ញុំ​មានបំណង នឹង​បាននិងកំពុង​តែ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​និង​ការរីកចម្រើន​នា​ថ្ងៃ​អនាគត ដោយ​ធ្វើការ​កាត់បន្ថយ​តំបន់​ដែលមាន​ការគំរាមកំហែង ដោយសារ​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ពី​ប្រទេស​កម្ពុជា នឹង​សហការ​យ៉ាង​ពេញទំហឹង​ជាមួយ​រាជ​រដ្ឋា​ភ​បាល​កម្ពុជា លើ​វិស័យនេះ ហើយ​យើង​ក៏មាន​បំណង​ចង់​ឲ្យ​គម្រោង​នេះ អនុវត្ត​ឲ្យ​មាន​ស្ថិរភាព​សុវត្ថិ​ភាពជា​អតិប្បរមា​ដោយមាន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ជា​ធ្លុង​មួយ​ជាមួយ​បុគ្គលិក​ជនជាតិ​កម្ពុជា មានដូចជា​អ្នកបច្ចេកទេស​កំចាត់មីន អ្នកបញ្ជា​គ្រឿងចក្រ និង​ទីប្រឹក្សា​ជប៉ុន ដែល​ពោរពេញ​ដោយ​បទពិសោធន៍ ឲ្យ​បាន​ស្អិតល្មួត ជាមួយគ្នា​។​

​លោក​ហូ​រី​ណូ​អ៊ូ​ជិ​ហ៊ី​ដេ​ហ៊ី​សា​ឯកអគ្គរាជទូត​វិ​សាម​ញ្ញា និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្តថា តាមរយៈ​គម្រោង សម្រាប់​អង្គការ jmas អង្គការ​នេះ​និង​ផ្ទេរ​បច្ចេកទេស​ក្នុង​ការប្រើ​ម៉ាស៊ីន ដោះ​គ្រាប់បែក​ចង្កោម និង​ដ្រូ​ន នៅក្នុង​តំបន់​សម្បូរ​គ្រាប់បែក គ្រាប់មីន និង​គប់​បែក​ចង្កោម នៅ​លាយឡំ​បញ្ចូល គ្នា​នៅ​ទៅអោយ​cmac​។ តាមរយៈ​គម្រោង​នេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ បាន​រួច​ផុតពី​ការភ័យខ្លាច នៃ​គ្រាប់មីន​និង​កាកសំណល់​ជា​ផ្ទុះ ហើយ​និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​តំបន់​បន្ថែមទៀត​៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×