Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​បុរស​ស្បែក​ខ្មៅ​៤​នាក់​និង​នារី​ខ្មែរ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួងលោម​អោយ​ផ្ញើរ​ប្រាក់​តាម​វិង​ដើម្បី​បើក​យក​កញ្ចប់​បញ្ញើ​ពី​បរទេស​

spot_img

​ភ្នំពេញ ៖ លោក​សាន សុផាត ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអាទិត្យ​ទី ១៧​ធ្នូ ឆ្នាំ​២០១៧ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ស្បែក​ខ្មៅ​៤​នាក់​និង​នារី​ខ្មែរ​ម្នាក់​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ​ឆបោក ពាក់ព័ន្ធ​ករណី​លួងលោម​អោយ​ជនរងគ្រោះ​ផ្ញើរ​ប្រាក់​តាម​វិង​ដើម្បី​បើក​យក​កញ្ចប់​បញ្ញើ​ពី​បរទេស ។​

​ជនរងគ្រោះ​ក្នុង​អំពើ​ឆបោក​សម័យថ្មី​នេះ​ឈ្មោះ ម៉ុច ចាន់ណា​រី អាយុ​២៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ពាក្យបណ្តឹង​របស់​ជន​រងគ្រោះ​បាន​បញ្ជាក់ថា​គេ​បាន​ស្គាល់​បុរស​បរទេស​ម្នាក់​តាម​ទូរស័ព្ទ តែ​មិន​ដែល​ជួប​មុខ​គ្នា​ផ្ទាល់​ទេ លុះ​ថ្ងៃទី​១១ ធ្នូ ២០១៧ មាន​មនុស្ស​ស្រី​ម្នាក់​បាន​ទូរស័ព្ទ​ប្រាប់​នាង​ថា ៤.៥​ថ្មុ​ៃ​មុន​ជន​បរទេស​នោះ​បាន​ទូរស័ព្ទ​ប្រាប់​មក​ថា គេ​បាន​ផ្ញើ​កាដូរ​មួយចំនួនឲ្យ​មក​អ្នក​ស្រី ដែល​ក្នុង​កាដូ​នោះ​មាន Latop ១​គ្រឿង ទូរស័ព្ទ iphone6s ១​គ្រឿង កាបូប​ស្បែកជើង ៤​ឈុត គ្រឿងអលង្ការ​១​ឈុត ។ កាដូ​នោះ​បាន​មកដល់​ស្រុក​ខ្មែរ តែ​បាន​តម្រូវ​ឲ្យ​ជនរងគ្រោះ​ផ្ញើ​ប្រាក់​១,០០០​ដុល្លារ​អាមេរិក ទៅឲ្យគេ​ដើម្បី​បាន​បើក​យក​កាដូ​នោះ​បាន ។​

​ពាក្យបណ្តឹង​បញ្ជាក់ទៀតថា បន្ទាប់ពី​បាន​ផ្ញើ​ប្រាក់​១,០០០​ដុល្លារ​អាមេរិក​រួចហើយ ស្ត្រី​ម្នាក់​នោះ​គេ​បាន​ទូរស័ព្ទ​មក​ថា ឲ្យ​ផ្ញើប្រាក់​២,០០០​ដុល្លារ​បន្ថែមទៀត ទើប​បើក​យក​កាដូ​នោះ​បាន ។ ម្តង​ជា​ពីរដង​ជនរងគ្រោះ​ក៏​មាន​ការសង្ស័យ ទើប​ដឹងថា​ត្រូវ​ចាញ់បោក​ជនជាតិខ្មែរ និង​ជន​បរទេស​មួយ​ក្រុម​នោះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​សមត្តកិច្ច​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឲ្យជួយ​ចាត់ការ​លើ​បទ​ល្មើស​នេះ ។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​សមត្តកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ បាន​បើក​កា​រសើប​អង្កេត និង​ស្រាវជ្រាវ ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ក្នុងនោះ​មាន​ពួក​បុរស​ស្ន​បែក​ខ្ស​មៅ​៤​នាក់​និង​ស្រី្ត​ខ្មែរ​ម្នាក់​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​នា​ថ្ងៃ​ទី ១៤​ធ្នូ ឆ្នាំ​២០១៧​នេះ ។​

ជនសង្ស័យ​ទាំង​៥​នាក់ មានឈ្មោះ ៖ ១. ស៊ុំ ពិសី ភេទ​ស្រី អាយុ ៤១​ឆ្នាំ ។ ២ ឈ្មោះ Ilooanya clancyemeka អាយុ​៣០​ឆ្នាំ ជនជាតិ​នី​ហ្សេ​រីយា ។ ៣ ឈ្មោះ Madura Uganda អាយុ​២៥​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ។ ៤ ឈ្មោះ Okwor goduan China អាយុ​៣៥​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ។ ៥ ឈ្មោះ chibxiiskemecahukwuy អាយុ​៣៥​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ។​

​ពាក់ព័ន្ធ​ករណី​នេះ​សមត្ថកិច្ច​បាន​អោយដឹង​ថា ក្រោយពី​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ នគរបាល​បាន​ឃាត់ខ្លួន​ឈ្មោះ ស៊ុំ ពិសី នៅ​ភូមិ​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ​ពេល​កំពង​ដក​ប្រាក់​ពី​វី​ង​របស់​ជនរងគ្រោះ​យក​មក​សាកសួរ ។ បន្ទាប់ពី​បាន​ទទួល​ចម្លើយ​ឈ្មោះ​ស៊ុំ ពិសី​ហើយ នគរបាល​បាន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ដង្កោ​ចុះទៅ​ឃាត់ខ្លួន​ឈ្មោះ China និង clancymeka ។
​បន្ទាប់មក​ក៏​នាំ​ពួកគេ​ទៅ​ឆែក​ផ្ទះ​នៅ​ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​រក​វត្ថុតាង​ក៏​បាន​ឃាត់ខ្លួន​បក្សពួក​បុរស​ស្បែក​ខ្មៅ​២​នាក់​ថែមទៀត​គឺ​ឈ្មោះ Uganda និង chukwoy មក​កាន់​ក្រសួង​មហាផ្ទៃ​ដើម្បី​សួរ​ចម្លើយ​កសាង​សំណុំរឿង​បញ្ជូន​មក​តុលាការ ក្នុង​នោះ​ក្រោយពី​សាកសួរ​ជនសង្ស័យ​រួចមក​តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​ពួន​ជនសង្ស័យ​ពីបទ​ឆបោក ហើយ​សំណុំរឿង​នេះ​ត្រូវ​បាន​ចាត់​អោយ​លោក​ចៅក្រម សាន សុផាត ជា​ចៅក្រម​សើ​ប​សួរ និង​បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×