Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​មិនទាន់​ចាប់បាន ចៅប្រុស​តិរច្ឆាន ផឹកស៊ី​ស្រវឹង ដុត​ផ្ទះ​យាយ​តា​ឆេះ​ខ្ទេច​

spot_img

​​ខេត្តព្រះវិហារ ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៧​ខែកុម្ភៈ​នេះ មាន​រយៈពេល​២​ថ្ងៃ​ហើយ ដែល​ចៅប្រុស​ចិត្ត​តិរច្ឆាន ផឹកស៊ី​ស្រវឹង ដុត​ផ្ទះ​យាយ​តា​បង្កើត​ក្លាយជា​ផេះ​នៅ​ខេត្តព្រះវិហារ និង​បាន​រត់​គេចខ្លួនបាត់ ហើយ​កងកម្លាំង​នគរបាល​​ក្រុង​ព្រះវិហារ កំពុង​ស្វែងរក​ចាប់ខ្លួន​។​

​វរសេនីយ៍ឯក ឆៅ វុ​ទ្ធា អធិការនគរបាល​ក្រុង​ព្រះវិហារ បាន​ឲ្យ​ដឹងថា កាលពី​ព្រលប់​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ករណី​អគ្គិភ័យ​មួយ បាន​កើតឡើង​បណ្តាលឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​មាន​ទំហំ​៥​ម៉ែត្រ គុណ​៧​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់ស​ង្ក័​សី រួម​នឹង​សម្ភារ​ជាច្រើន​ទៀត ត្រូវបាន​ភ្លើង​ឆេះ​ក្លាយជា​ផេះផង់​។ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ សុខ សំអឿន ភេទ​ប្រុស អាយុ​៨២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ធុន សាមឿន អាយុ​៧៦​ឆ្នាំ រស់នៅ​ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។ ដោយឡែក​ជនសង្ស័យ​ជា​ចៅ​បង្កើត មានឈ្មោះ រិ​ន ដា​រិ​ទ្ធ ភេទ​ប្រុស អាយ​២៧​ឆ្នាំ​។ មុនពេល​កើតហេតុ​ជនសង្ស័យ ជា​ចៅ​បង្កើតបាន​ផឹកស៊ី​ស្រវឹង ហើយ​បង្ក​ហឹ​ង្សា​រករឿង​យាយ​តា​ជា​ម្ចាស់ផ្ទះ រហូត​ឈានដល់​ការដុត​ផ្ទះ​របស់​យាយ​តា​ក្លាយជា​ផេះ​។ លោក​អធិការ​បាន​បន្តថា ជា​ញឹកញាប់​ស្រប​ពេលដែល​ជនសង្ស័យ ដែលជា​ចៅ​មកលេង​ផ្ទះ​ម្តងៗ ឱ្យតែបាន​ផឹកស៊ី​ស្រវឹង គឺ​រករឿង​តា​យាយ​បោក​ចាន​បោក​ឆ្នាំង និង​គំរាម​ដុត​ផ្ទះ​។ បន្ទាប់ពី​ប្រព្រឹត្ត​បទល្មើស​រួច​ចៅ​តិរច្ឆាន​រូបនេះ បាន​រត់គេចខ្លួន​បាន​ស្រមោល ប៉ុន្តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​នឹង​ស្វែងរក​ចាប់ខ្លួន ជនបង្ក​រូបនេះ ដើម្បី​យកមក​ផ្ទ​ន្ទា​ទោស​តាមផ្លូវ​ច្បាប់​ឱ្យ​ខាន​តែ​បាន​ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×