Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធុន​ធំ​ដឹកទំនិញ បុក​ចូល​ផ្ទះ​លក់​ទូរស័ព្ទ ទាំងយប់​មិនមាន​អ្នក​ចេញមុខ​ដោះស្រាយ​

spot_img

​ភ្នំពេញ ៖ ​ផេ​ក​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​​ស៊ឹង សុ​មុន្នីនាថ បានសរសេរថា ​នៅ​យប់​ថ្ងៃទី​26 ខែកុម្ភ​: ឆ្នាំ 2019 វេលា​ម៉ាង 11​និង​50 នាទី​យប់ មាន​ឡានធំ​ដឹកទំនិញ ម៉ាក Hyundai ពាក់​ផ្លាកលេខ 3A 1959  (​កង​ដឹក​ជ​ញ្ចូ​ន ឆ​.​ន​) បុក​ចូល​ផ្ទះ​បងស្រី​របស់ខ្ញុំ​លក់​ទូរស័ព្ទ​ខូចខាត​អីវ៉ាន់​ទាំងស្រុង ​។​

​ប្រភព​ដដែល​បាន​បន្តថា តៃកុង​ឡាន​រត់​គេចខ្លួនបាត់ ហើយ​មកដល់ពេលនេះ នៅ​មិនទាន់មាន​តំណាង​ខាង​រថយន្ត​នេះ ចូលមក​ដោះ​ស្រ​យ​នៅឡើយ​ទេ សូម​សារព័ត៌មាន​ជួយ​ផ្ស​ប់​ផ្សាយ​បន្ត​ផង សូម​អរគុណ ទី​តាំ​នៅ​កែង​ស្តុ​ប​ចំការ​ដូង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​រហូតមកដល់​ពេលនេះ ហើយ​គ្មាន​អ្នកណា មក​ដោះស្រាយ​ទេ សូមជួយ share បន្ត​អោយ​ម្ចាស់​រថយន្ត​ចេញមុខ​ដោះស្រាយ​។​

​បើតាម​នគរបាល​មូលដ្ឋាន​បានបញ្ជាក់​ថា រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង បើកបរ​ជ្រុល​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលអធ្រាត្រ ប៉ុន្តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ស្តុ​ប​ចំការ​ដូង​(​ផ្លូវ​ចូល​សាលា​កសិកម្ម​) ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ វេលា​ម៉ោង​២៤​និង​៣៤​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​តី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​តាម​ព័ត៌មាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តាកែវ 3A-1959 មាន​បិទ​ស្លាក​សញ្ញា «​កង​ដឹកជញ្ជូន​(​ឆ​.​ន​)» នៅ​ពី​ចំហៀង​កាប៊ីន​រថយន្ត (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​) ។ ចំណែក​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ ប៉ែន សុខលី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាងកាត់សក់ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ពុំមាន​រងរបួស​) ។​

​ពេល​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ ភាគី​ម្ចាស់ផ្ទះ​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដោះស្រាយ​ឡើយ ។

​សង្ខារ​មនុស្ស​មិន​ទៀងទេ ហើយក៏​គ្មាន​បុគ្គល​ណា​ម្នាក់​កើតមក​រើស​ភាពមានបាន​បានដែរ ដូច្នេះ​រស់នៅ​ជាមួយ​ភាពថ្លៃថ្នូរ​គោរព​គ្នា​ទៅវិញទៅមក ព្រោះ​ជីវិត​មិន​ទៀងទេ កំពុងតែ​ដេក​ងាប់​មិនដឹង​ខ្លួន​ក៏មានដែរ កុំ​អោយគេ​និយាយ​សង្គម​អន់​មនុស្ស​ថោក​។​

​អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានកំណត់​រួចហើយ​នូវ​គោលដៅ​២​កន្លែង ដូចជា តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ និង​ផ្លូវជាតិ​លេខ​១ ដើម្បី​ឃាត់​រថយន្ត​ធុន​ធំ​ចូល​ក្រុង​ខុស​ម៉ោង ហើយ​មន្ត្រីនគរបាល​ច​រាច​រណ៍ បាន​បោះតង់​ប្រចាំការ​នៅ​គោលដៅ​ទាំង​២​នោះ ២៤​ម៉ោង​លើ​២៤​ម៉ោង​។​

​ចំពោះ​រថយន្ត​ធុន​ធំ​ដែល​ចូល​ខុស​ម៉ោង​មួយចំនួន​តូច ក៏​នៅតែ​កើតមាន ប៉ុន្តែ​បើ​មើល​ភាគរយ​នៃ​ការគោរព​វិធានការ​នេះ គឺ​បាន​ចូលរួម​អនុវត្តបាន​ច្រើន ដោយ​យើង​អាច​សង្កេត​ត្រង់​ផ្លូវ​វាង​ក្រុង នោះ​យើង​នឹង​ដឹង​ពី​ភាគរយ នៃ​ការចូលរួម​គោរព​ច្បាប់​។​

​សូម​មហាជន កុំ​ធ្វើការ​វាយតម្លៃ​រហ័ស ឬ​លឿន​ពេក ដោយសារ​ការអនុវត្ត​ច្បាប់​អោយ​ល្អ វា​ទាមទារ​ពេលវេលា និង​ឆ​ន្ទះ​ចូលរួម​ខ្ពស់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ ៕ ដោយ ៖ កូ​ឡាប​

spot_img
×