Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កូរ៉េ ដឹក​គ្រឿងសំណង់ បើក​ជែង​ដល់​ផ្លូវ​កោង​ជ្រុល​ទៅបុក​រថយន្ត​ទេសចរណ៍​រងរបួស​ធ្ងន់​ស្រាល​២​នាក់​

spot_img

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ជា​តៃកុង​រថយន្ត​ដឹក​គ្រឿងសំណង់​បាន​គាប​ជាប់​នៅក្នុង​កាប៊ីន​រថយន្ត ហើយ​បាន​រងរបួស​ធ្ងន់ និង​បុរស​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ជាមួយ​បាន​រងរបួស​ស្រាល ដោយសារតែ​បើកប​រលឿ​ន​ពេក​លុះដល់​ផ្លូវ​កោង ក៏​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ទេសចរណ៍​ចំ​ពី​ចំហៀង​ខាងឆ្វេង​បណ្តាលអោយ​អ្នកបើកបរ​រថយន្ត​ដឹក​គ្រឿងសំណង់​គាប​ជាប់​ក្នុង​កាប៊ីន​តែម្តង​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៧​និង​៤៥ នាទី​ល្ងាច​ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩​នៅលើ​ផ្លូវ​លេខ ៣១៤C ស្ថិត​ក្នុងភូមិ តារាង​បាល់ សង្កាត់ គយ​ត្របែក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង​។​

​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​កូរ៉េ ពណ៌ ខៀវ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ទេព សំអាត ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ តាណរ សង្កាត់ ស្វាយ​តឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរ​រថយន្ត​ពី​ទិស​ខាងត្បូង​ទៅ​ជើង​។​

​ប្រភព​បាន​បន្តទៀតថា ៖ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ជា​ផ្លូវ​កោង​ក៏មាន​រថយន្ដក្រុង​ដឹក​អ្នកដំណើរ ព​ណ៏ បៃតង ពាក់​ផ្លាកលេខ ភ្នំពេញ ៣B ១២៣១ បើកបរ​ដោយ​ឈ្មោះ តុញ បូរ៉ា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ បើកបរ រស់នៅ​ភូមិ បា​យ៉ាប ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរ​ពី​ទិស​ជើង​ទៅ​ត្បូង​ក៏​បណ្តាល​ឲ្យ​បុក​គ្នា​ចំ​ពីមុខ​គៀប​ជាប់​តៃកុង​រថយន្ត​កូរ៉េ​ត្រូវបាន​ពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​គាស់​យកចេញ​ផងដែរ​។​ហើយ​អ្នកបើកបរ​រថយន្ត​កូរ៉េ​រងរបួស​រយះ​ជើង​សងខាង​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ចំណែក​អ្នកបើកបរ​រថយន្ត​ទេសចរណ៍​គ្មាន​របួសស្នាម​នោះទេ រថយន្ដ​ខូចខាត​ស្រាល​។​

​ចំពោះ​មធ្យោបាយ​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្តស្វាយរៀង​ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ។ មូលហេតុ ៖ អ្នកបើកបរ​រថយន្ដ​កូ​រ៉ែ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ៕ ដោយ ៖ វ៉ៃ​កូ

 

spot_img
×