Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើករថយន្ត​លឿន​ពេក បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​របួស 3​នាក់​

spot_img

​កណ្តាល​ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ កើតហេតុ​នៅ​ថ្ងៃ​អង្គារ ទី ២៦ ខែ​កុម្ភ​: ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨:៣០ នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ ២១ ស្ថិតក្នុង​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​នគរបាល​ស្រុក​ស្អាង​បានឲ្យដឹងថា​ ​សភាព​រឿងហេតុ​នេះ នៅ​ថ្ងៃ​ខែ​ឆ្នាំ​កើត​ហេតុុ​ខាងលើ មាន​រថយន្ត មួយគ្រឿង​ម៉ាក​ហុីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ក ៨២៦៦ ភព​៣ បើកបរ​ដោយ​ឈ្មោះ ឈុន ទ្រី​ហុង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ២ សង្កាត់​ជ្រោយចង្វា ខ័ណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង (​ជ្រៃ​ធំ​-​តាខ្មៅ​)​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បាន​បុក​របាំង​ចែក​ទ្រូងផ្លូវ​បណ្ដាល​អោយ​អ្នកបើកបរ​រថយន្តរ​ង​របួសធ្ងន់ និង អ្នករួមដំណើរ ១. ឈ្មោះ ស ឡូត ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល (​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​)​។ ២. ឈ្មោះ ជួង សុភ័ក្ត្រ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល រង​របួសស្រាល​។ ៣. ឈ្មោះ សោម ជា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល រង​របួសស្រាល​។ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​កន្លែង​កត​ហេតុ​រួច ក៏​បាន​យក​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​។​

​នគរបាល​ស្រុក​ស្អាង​បាន​សន្និដ្ឋានថា ករណី​នេះ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត បើកបរ​ល្បឿន​លឿន ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​៕ ដោយ​ ៖ កូឡាប​

 

spot_img
×