Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ W&D នាំគ្នា​តវ៉ា ទៅ​ក្រសួង​ការងារ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ឲ្យ​ពួកគេ​ចូល​ធ្វើការ​វិញ​ទាំងអស់គ្នា​

spot_img

​ភ្នំពេញ ​៖ កម្មករ កម្មារិនី ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ W & D​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ប្រមាណ​ជា​៤០០​នាក់ បាន​ធ្វើដំណើរ​ទៅ​ក្រសួង​ការងារ​ដើម្បី​ទាមទារ​លក្ខណ​ការងារ​មួយចំនួន​។ រោងចក្រ​មាន​ទីតាំង​ស្ថិតនៅ​ក្រុម​៤​ផ្លូវ​២១៧ ភូមិ​ឫស្សី​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រា​រាជធានី​ភ្នំពេញ​។​

សូមបញ្ជាក់​ថា​កម្មករ កម្មារិនី ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ W & D សរុប​ចំនួន​១៨០០​នាក់ ប្រុស ២៣៩​នាក់​។ កម្មករ​ដែល​បាន​ចូលធ្វើការ​មាន​កាត​ពណ៌​លឿង ចំនួន ( ៩៤៥​នាក់​)​។ នៅសល់​កម្មករ កម្ម​ការ​នី​ចំនូ​ន (៨៥៥​នាក់​) មិន​ព្រម​។ ដោយ​ទាមទារ​អោយ​កម្មករ​ដែល​មានឈ្មោះ​ក្នុង​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន​ដែល​បាន​បិទ​នៅ​ខាង​មុខ​រោងចក្រ​មាន​ចំនួន (១២៧​នាក់​) មិនទាន់​អោយចូល​ធ្វើការ​ដោយ​រង់ចាំ​មាន​ដំណោះស្រាយ​បន្តទៀត​។​

​ដោយឡែក​កម្មករ​ដែល​មិន​មាន​ឈ្មោះ​បិទ​ក្នុង​សេចក្តីប្រកាស់​ត្រូវបាន​ក្រុមហ៊ុន​អោយចូល​ធ្វើការ​ទាំងអស់​មាន​ចំនួន ( ៧២៨)​នាក់ តែ​ពួកគាត់​មិន​ព្រម​ចូល​ធ្វើការ​ទេ​ដោយ​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​អោយ​ក្រុមហ៊ុន​ទទួល​យក​ពួកគាត់​ចូលធ្វើការ​វិញ​ទាំងអស់គ្នា ៕​ ​ដោយ​ ៖ កូឡាប​

spot_img
×