Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អួត​ថា​ខ្លួន​ជា​បុគ្គលិក​ក្រុមហ៊ុន​ទូរស័ព្ទ​metfone ដើរ​បោកប្រាស់​អាជីវករ​លក់​ទូរស័ព្ទ ត្រូវ​ចាប់ខ្លួន​

spot_img

​ខេត្ត​កណ្តាល​ ៖ នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា (​មេ​បោក​) បុរស​ម្នាក់ អួត​ថា​ខ្លួន​ជា​បុគ្គលិក​ក្រុមហ៊ុន​ទូរស័ព្ទ metfone ដើរ​បោកប្រាស់​អាជីវករ​លក់​ទូរស័ព្ទ ប្រមូល​បាន​ប្រាក់​មួយ​ន​ចំនួន​ធំ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន​។ ករណី​ដែល​បង្ក អោយមាន​ការភ្ញាក់ផ្អើល​នេះ កើតហេតុ​នៅ​ថ្ងៃ​អង្គារ ថ្ងៃទី ២៦​ខែ​កុម្ភះ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​១៥​នាទី នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​ជនរងគ្រោះ​ចំនួន ៣​នាក់ ១- ឈ្មោះ​ស៊ិន ចន្ថន ភេទ​ប្រុស ៣០ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កន្សោម​អ​ក ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ អស់ប្រាក់ (៥៤៨​ដុល្លារ​) ។ ២- ឈ្មោះ សៀក ប៉េង​គន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាល​ជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង អស់ប្រាក់ (៩៣០​ដុល្លារ​)​។​ ៣- ឈ្មោះ ហេង ម៉េង​លី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង អស់ប្រាក់ (៥០៨​ដុល្លារ​)​។​

​ជនសង្ស័យ ឈ្មោះ ជួន ខាត់​ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្រម៉ ឃុំ​ព្រៃខ្លា ស្រុក​ក​អណ្ដែត ខេត្តតាកែវ ។ សភាព​រឿងហេតុ នៅ​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤ និង ១៥​នាទី មាន​ឈ្មោះ​ជួន ខាត់​ណា តាំងខ្លួន​ថា ជា​បុគ្គលិក​ក្រុមហ៊ុន​metfone បាន​ដើរ​ប្រាប់​អាជីវករ​លក់​ទូរស័ព្ទ ថា​៖ ក្រុមហ៊ុន​អោយ​ជួយប្រមូល​កាត​ទូរស័ព្ទ និង​ទូរស័ព្ទ ពី​អាជីវករ​ដើម្បី​យក​ទៅ​ជួយ​ផ្សព្វផ្សាយ​លក់​ជូន សរុប​ទឹកប្រាក់​ចំនួន ៣០០៨$ ស្រាប់តែ​ឈ្មោះ​នេះ​យក​បាន​កាត និង​ទូរស័ព្ទ​ហើយ គេចខ្លួនបាត់ មិន​ព្រម​សង​លុយ​ទៅ​អាជីវករ​វិញ​ឡើយ លុះ​នៅ​ថ្ងៃ​កើតហេតុ​នេះ ទើប​ក្រុម​អាជីវករ បានដឹង​ទាន់ពេល​ក៏​ដេញ​តាម ហើយ​ប្តឹង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។​

​សូមបញ្ជាក់​ថា​៖ នៅ​មាន​អាជីវករ​មួយចំនួនទៀត ដែល​ចាញ់បោក​ជននេះ ហើយ​មិន​ទាន់​មក​ប្ដឹង​សមត្ថកិច្ច​នៅឡើយ ។​
​ករណី​នេះ​កម្លាំង​ជំនាញ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕ ដោយ​ ៖ កូឡាប​

spot_img
×