Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់​ចាប់​មីង​រំលោភ​បាន​ម្តង ក្មួយជីទួតមួយ​ញាម មក​រំលោភ​ម្តង​ទៀត ត្រូវ​ជាប់​ខ្នោះ​

spot_img

​ភ្នំពេញ ៖ នា​ពេល​កន្លង​ជនសង្ស័យ​ជា​ក្មួយជីទួតមួយ​ធ្លាប់​បាន​ចាប់រំលោភ​ជនរងគ្រោះ​ជា​មីង​របស់​ខ្លួន​ម្តង​រួចមកហើយ តែ​ជនរងគ្រោះ​ពុំ​បាន​មក​ប្តឹង​សមត្ថកិច្ច​ទេ ព្រោះ​ខ្លាច​ខ្មាស​គេ​។ ប៉ុន្តែ​ជនសង្ស័យ​ជា​ជន​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​នោះ បាន​មក​លប​លួច ចាប់រំលោភ​មីង​ម្តងទៀត ប៉ុន្តែ​ត្រូវ​នាង​ស្រែក​ឲ្យគេ​ជួយ និង​ឈាន​ទៅដល់​ការចាប់ខ្លួន​ជាក់ស្តែង​តែម្តង​។​

​លោក​វរសេនីយ៍ទោ ម៉ៅ សឿត អធិការរង​ខណ្ឌ​ច្បារអំពៅ​បញ្ជាក់ថា ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​២​និង​៣០​នាទី រំលង​អាធ្រា​ត្រ នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ហើយ​តាម​ការស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ ម៉ោង​១១​និង​៣០​នាទី សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ បញ្ជូន​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​។ លោក បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ហ ស យ អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះ​កើតហេតុ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ស្លេះ សារី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៥៧​ភ​៤ ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

​លោក​អធិការរង​បន្ត​ថា​មុនពេល​កើតហេតុ​ជនរងគ្រោះ ស្លៀក​រ៉ូប​ដេក​នៅ​ផ្ទះ​កើតហេតុ​ខាងលើ ដោយ​ប្តី​មិន​នៅផ្ទះ ស្រាប់តែ​ជនសង្ស័យ​ត្រូវជា​ក្មួយជីទួតមួយ​ជនរងគ្រោះ នៅផ្ទះ​ទល់មុខ​គ្នា បាន​ដើរ​ចូល​ក្នុងផ្ទះ​ជន​រង គ្រោះ រួច​ចាប់​អោប​ថើប​ជនរងគ្រោះ ហើយ​យក​ដៃ​រុក​ចូល​ប្រដាប់​ភេទ​ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​ក៏​ស្រែក ស្របពេល​នោះ​ប្តី​ជនរងគ្រោះ​មក​ទាន់ ជនសង្ស័យ​ក៏​រត់គេចខ្លួន​។ លុះ​ព្រឹក​ឡើង ជនរងគ្រោះ បាន​មក​រាយ​ការ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែកប្រា​។​

​កន្លង​មក​កាលពី​ថ្ងៃ​មិន​ចាំ ខែវិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង​ប្រហែល​២១​និង​៣០​នាទី ជនសង្ស័យ​ធ្លាប់​ចាប់រំលោភ​ជនរងគ្រោះ​ម្តង​រួចមកហើយ តែ​ជនរងគ្រោះ​ពុំ​បាន​មក​ប្តឹង​សមត្ថកិច្ច​ទេ ព្រោះ​ខ្លាច​ខ្មាស​គេ​។ ហើយ​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​៥​ខែ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×