Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន​!!! ព្រោះ​តែ​ចង់ឲ្យ​កូន​មាន​សាច់ មាន​ឈាម ជឿ​តាម “​ថ្នាំ​គ្រាប់​ពណ៌​ច្រក​ថង់​” ពិតជា​ធាត់​មែន តែ​បន្ទាប់​មក​…​ស្តាយ​ក្រោយ​១​ជីវិត​!

spot_img

​ក្មេងស្រី​អាយុ ៧​ឆ្នាំ​ពិតជា​កើន​បាន ១០​គីឡូក្រាម ក្រោយ​ផឹកថ្នាំ​បង្កើន​ទម្ងន់ ប៉ុន្តែ​រោម​បាន​ដុះ​ស្កេកស្កះ​ពេញមុខ មាត់​…​ខ្លួនប្រាណ​ទាំងមូល ។​

​វេជ្ជបណ្ឌិត Nguyen Thanh Sang នៃ​មន្ទីរពេទ្យ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​-​ឱសថ​សាស្ត្រ​ប្រាប់ថា លោក​បាន​ប្រទះ​ឃើញ​ករណីនេះ ។​

​វេជ្ជបណ្ឌិត​ខាងលើ​ប្រាប់ថា មុន​នេះ​ប្រហែល​១​ខែ​លោក​ទទួលបាន​ទូរស័ព្ទ​របស់​ស្ត្រី​ជា​ម្តាយ​ម្នាក់​ប្រាប់​ថា កូនស្រី​វ័យ​៧​ឆ្នាំ គាត់​ស្រាប់តែ​…​ដុះ​ពុកមាត់ ។ ទោះបីជា​គាត់​បាន​ទូន្មាន​ឲ្យ​យក​កូន​មក​មន្ទីរពេទ្យ​តែ​ពុំ​ឃើញ​សោះ ។​

…១​ខែ​ក្រោយ​មកទៀត ស្ត្រី​ជា​ម្តាយ​រូប​នេះ​បាន​នាំ​កូន​មក​ក្លីនិក​របស់​វេជ្ជបណ្ឌិត Sang ។ រូបភាព​របស់​ក្មេង​នេះ “​ដុះ​រោម​ពេញ​ទាំង​អស់​” ហើយ​ពិនិត្យ​បឋម​ឃើញ​មាន​ដុំ​ពក​មួយ​នៅ​កញ្ចឹងក ។​

​ក្រោយពេល​ជជីក​សួរ​យ៉ាងយូរ​ទើប​គាត់​ជ្រុលមាត់​ប្រាប់ថា ព្រោះតែ​កូន​ស្គមស្គាំង​ពេក ក៏​ទៅ​ជួប​គ្រូពេទ្យ​ម្នាក់ ហើយ​គាត់​បាន​ឲ្យ​ថ្នាំផឹក ។​

​លទ្ធផល ៦​ខែ កន្លង​មក​ស្រាប់តែ​ក្មេង​នេះ​ឃ្លានៗ​មិន​ឈប់ ហើយ​មាន “​មាន​សាច់ មាន​ឈាម​” ឡើង​បាន​…១០​គីឡូក្រាម ។​

​បន្ទាប់​ពី​ពិនិត្យ​មើល​ទៅ​ឃើញ​ថ្នាំ​មួយកញ្ចប់ៗ​មានតែ​ពណ៌​គ្មាន​ឈ្មោះ (​ដែឡ​ក្មេង​ផឹក​បាន ៦​ខែ​ហើយ​) ក៏​ពិនិត្យ​ឃើញថា​ក្នុងចំណោម​នោះ​មាន​ថ្នាំ Dexamethasone ។ តាម​វេជ្ជបណ្ឌិត​ដដែល​ប្រាប់ថា ថ្នាំ​នេះ​ជា​ប្រភេទ Corticosteroid សម្រាប់​ប្រឆាំង​ការ​រលាក (​ប្រភេទ​ខ្លាំង​) ។ វា​មាន​ប្រតិកម្ម​បន្ទាប់បន្សំ​ច្រើន​ណាស់ គ្រោះថ្នាក់​នឹង​ធ្វើឲ្យ​ថ្លើម ក្រលៀន​រង​ហានិភ័យ “​គ្រូពេទ្យ​” នោះ​ដឹងថា​ថ្នាំ Dexamethasone នៅ​មាន​ប្រសិទ្ធភាព​រំញោច​ផងដែរ ។ “​ប្រសិទ្ធភាព​” នោះ​គឺ “​ហើម ហើយ​ឡើង​ទម្ងន់​” ដោយសារ​តែ​សំណល់​ទឹក​ក្នុង​រាងកាយ​។​

​កញ្ចប់​ថ្នាំ​សរសេរថា ៖ ៥ មុខ មួយ​ថ្ងៃ​លេប​១​កញ្ចប់ ។​

​ហើយ​ថ្នាំ​ឈ្មោះ​ក្នុង​កញ្ចប់​គឺ Dexamethasone នេះឯង ។ នៅ​មាន​បញ្ហា​ស្តីពី​ផលវិបាក នៃ​ថ្នាំ​កញ្ចប់​នេះ​ទៀត ។ យើង​គ្រាន់​មានបំណង​ជម្រាបជូន​ប្រិយមិត្ត​ថា ៖ ប្រយ័ត្ន​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ឬ​ថ្នាំផឹក របៀប​១​ថ្ងៃ​១​កញ្ចប់ ឬ​ព្រឹក​១​កញ្ចប់ ល្លាច​១​កញ្ចប់​…​ប៉ុណ្ណោះ ។​

​ប្រយ័ត្ន​!!! នេះ​ជា​ករណី​ថ្មី ក្រែងលោ​វា​ឆ្លងដែន​ដល់​ស្រុក​យើង ។ កុំឲ្យ​សោះ​រឿង​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​!

spot_img
×