Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​ភ្នំពេញ កោះហៅម្ចាស់​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ អាជ្ញាធ​រម សមត្ថកិច្ច​ពាក់ព័ន្ធ​មក​ប្រជុំ​រឿង​បញ្ហា​ហាម​រថយន្ត​ធំ​ចូល​ក្រុង​នៅពេល​ថ្ងៃ​

spot_img

​ភ្នំពេញ ​៖ លោក​ឃួង ស្រេង​អភិបាល អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ នេះ បាន​ធ្វើការ​កោះ​អញ្ជើញ អាជ្ញាធរ​ខណ្ឌ​ទាំង​១២ សមត្ថកិច្ច​ពាក់ព័ន្ធ និង ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ មក​ប្រជុំ​ដើម្បី​ណែនាំ​ពី​ការងារ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការហាម​រថយន្ត​ធំៗ​ចេញ ចូល​ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក​ឃួង ស្រេង បាន​មានប្រសាសន៍​បញ្ជាក់​ឱ្យដឹងថា ចំពោះ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​គឺ​ចាប់ពី​ថ្ងៃនេះ ទៅ​គឺ​មិន​មាន​ការអនុញ្ញាតឲ្យ​ចេញចូ​ល​រាជធានីភ្ន​ពេញ​នៅពេល​ថ្ងៃ​ជា​ដាច់ខាត​ចាប់ពី​ម៉ោង​៦ ព្រឹក​រហូតដល់​ម៉ោង​៩​យប់​។

ដោយឡែក​សម្រាប់​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ដែល​ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន ស្របពេល​ដែល​វិស័យ​សំណង់​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ការអភិវឌ្ឍ​រីកចម្រើន គឺ​រថយន្ត​ប្រភេទ​នេះ​អាច​អនុញ្ញាត​ឱ្យចេញចូល​ក្នុង​រាជធានី​ភ្នំពេញ នៅ​អំឡុង​ពេល​ថ្ងៃ​បាន ដោយ​កំណត់​ពេលវេលា​ច្បាស់លាស់​។ លោក​ឃួង ស្រេង បាន​ធ្វើការ​ណែនាំ​ថា ចំពោះ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ អាច​ធ្វើ​ចរាចរណ៍​បាន​នៅ​ម៉ោង​៩​ព្រឹក ប៉ុន្តែ​ត្រូវ​ផ្អាក​នៅក្នុង​ម៉ោង​ដែល​កម្មករ បុគ្គលិក សិស្សានុសិស្ស​ចេញពី​សាលារៀន និង​ចេញពី​បំពេញការងារ នោះ​គឺ​នៅ​ម៉ោង​១១​ព្រឹក​ម៉ោង ២​រសៀល​និង​ម៉ោង ៥​ល្ងាច​ត្រូវ​ផ្អាក់​ការធ្វើ​ចរាចរណ៍​។​

​លោក​ឃួង ស្រេង បាន​ពន្យល់​ផងដែរ​ថា ពាក់ព័ន្ធ​នឹង​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ មិន​អោយ​ចូល​ក្នុង​រាជធានី​នៅ​​ពេល​ថ្ងៃ រដ្ឋបាល​រាជធានី​ភ្នំពេញ អាច​ឃាត់​មិនឲ្យ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​បាន ប៉ុន្តែ​សំណួរ​សួរថា តើ​ការធ្វើសកម្មភាព​ក្រឡុក​ស៊ីម៉ង់​សាងសង់​សំណង់​ក្តុងក្តាំង​រំខាន​ដល់​ប្រជាពលរដ្ឋ​នៅពេល​យប់ ប្រជាពលរដ្ឋ​​ដេក​មិន​បាន​នោះ ពួកគាត់​ច្បាស់​ជា​មិន​សុខចិត្ត​ទេ ហើយ​នឹង​ធ្វើការ​ថ្កោលទោស​អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​ក្រុមហ៊ុន​សំណង់​ក្រឡុក​ស៊ីម៉ងត៍​ជាក់​ជា​មិនខានឡើយ​។ ដូច្នេះ​ទេ យើង​ដាច់ខាត​ត្រូវតែ​មាន​ជម្រើស​មួយ​អោយបាន​ច្បាស់លាស់​នោះ​គឺ ការ​កំណត់​ពេលវេលា​និង​ម៉ោង​ច្បាស់លាស់​ដើម្បី​ឲ្យ​រថយន្តក្រ​ឡុកស៊ីម៉ង​ត៍អាច​ចេញ ចូល​តាម​ពី​ម៉ោង​កំណត់​ដូច​ខាងលើ​នេះ​ហើយ ។​

​លោក​ឃួង ស្រេង ក្នុងឱកាស​នោះ ក៏​បាន​ជំរុញ ក៏ដូចជា​ណែនាំ​ឲ្យ ម្ចាស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍​ទាំងអស់​ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​ទៅលើ​អ្នកបើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ទាំងអស់ ចៀសវាង​ឱ្យ​បាន​នូវ​ការប្រើប្រាស់​គ្រឿងញៀន យើង​ត្រូវ​រួមគ្នា ឲ្យ​រាជធានី​ភ្នំពេញ​របស់​យើង​មាន​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​គឺ​មិន​អនុញ្ញាតអោយ​ចេញចូល​រាជធានី​ភ្នំពេញ​ជា​ដាច់ខាត ចាប់ពី​ម៉ោង​៦​ព្រឹក​រហូតដល់​ម៉ោង ៩​យប់ ដូច្នេះ​ទេ​អាជ្ញាធរ​នឹង​មាន​សមត្ថកិច្ច​តាម​គោលដៅ​ទាំងអស់​គឺ​ត្រូវ​ពិនិត្យ​ចំពោះ​ការ​ចេញ​ចូល​រថយន្ត​ធំ​យ៉ាងនេះ តែបើ​មាន​បញ្ហា​រថយន្ត​ធំ​ធ្លាយ​​ចូល​ក្រុង​តាម​គោលដៅ​ណា​នោះ គោលដៅ​នោះ​គឺជា​អ្នកទទួលខុសត្រូវ​ចំពោះ​រដ្ឋ​រដ្ឋបាល​រាជធានី​។​

​គួរ​បញ្ជាក់​បន្ថែម​ផងដែរ​ថា ក្នុង​កិច្ចប្រជុំ​នោះ ខាង​ក្រុមហ៊ុន​ឡុក​ស៊ីម៉ងត៍​ទាំងអស់​ដែល​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រនោះ​ជុំ បានសម្រេច អនុវត្តតាម​គោលការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕ ដោយ​ ៖ កូឡាប​

  

spot_img
×