Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ និង​គីម ជុង​អ៊ុន​នឹង​ផ្តើម​កិច្ចប្រជុំ​កំពូល​ល្ងាច​នេះ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ផ្តើម​ធ្វើ​កិច្ចប្រជុំ​​កំពូល​របស់​ពួកគេ​នៅ​ថ្ងៃ​ពុធ​ល្ងាច​នេះ ព្រមទាំង​មាន​ការ​ពិសារ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ផងដែរ​។​

​ជំនួប​មួយ​ទល់​មួយ​រវាង ត្រាំ និង​គីម ជុង​អ៊ុន​នឹង​ប្រព្រឹត្ត​ឡើង​រយៈពេល ២០​នាទី ដោយ​ចាប់​នៅ​ម៉ោង ៦ និង ៤០​នាទី​ល្ងាច ហើយ​ក្រោយ​មក​មេដឹកនាំ​ទាំង​ពីរ​នឹង​ពិសារ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា ដោយ​រួមមាន​ជំនួយការ​របស់​ពួកគេ​ចូលរួម​ផង​ដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សេត​វិមាន​។​

​មេដឹកនាំ​ទាំង​ពីរ ត្រូវ​គេ​រំពឹងថា​នឹង​ធ្វើ​ការពិភាក្សា​គ្នា​ពី​ផែនការ​ក្នុង​ការដឹកនាំ​ឧបទ្វីប​កូរ៉េ​ឲ្យ​ចាក​ឆ្ងាយ​ពី​អាវុធ​នុយក្លេអ៊ែរ ក្នុង​កំឡុង​កិច្ចប្រជុំ​កំពូល​រយៈពេល ២​ថ្ងៃ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ចំណែក​នៅ​ថ្ងៃ​ព្រហស្បតិ៍​វិញ ពួកគេ​នឹង​ចូលរួម​កិច្ចប្រជុំ​ជា​ច្រើន ប៉ុន្តែ​របៀបវារៈ​នៃ​កិច្ចប្រជុំ​នោះ មិនទាន់​ត្រូវបាន​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​មុន​ពេល​ជួប​មេដឹកនាំ​កូរ៉េខាងជើង លោក ដូ​ណា​ល់ ត្រាំ នឹង​ជួប​គ្នា​ជាមួយនឹង​នាយករដ្ឋមន្ត្រី​វៀតណាម និង​អ្នកនយោបាយ​វៀតណាម​ផ្សេងទៀត​។​

​នៅ​ថ្ងៃ​ពុធ​នេះ លោក ត្រាំ​បាន​កោតសរសើរ​វៀតណាម​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នេះ ហើយ​ថា​វៀតណាម​ជា​ប្រទេស​រីកចំរើន​ជឿនលឿន​ដូចជា​បណ្តា​ប្រទេស​ផ្សេង​ទៀត​លើ​នៅលើ​។ ចំណែក​កូរ៉េ​ខាងជើង​ក៏​អាច​នឹង​រីកចំរើន​ដូច​វៀតណាម​ដែរ ហើយ​អាច​នឹង​រីកចំរើន​លឿន​ខ្លាំង ប្រសិន​ជា​ប្រទេស​នេះ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​។​

​សូម​រំលឹក​ថា នេះ​គឺជា​ការជួប​គ្នា​លើក​ទី ២​ហើយ​របស់​មេដឹកនាំ​ទាំងពីរ​។ កិច្ចប្រជុំ​កំពូល​លើក​ទី ១​របស់​ពួកគេ​ធ្វើ​នៅក្នុង​ប្រទេស​សិង្ហ​បុរី កាលពី​ខែ​មិថុនា ឆ្នាំមុន​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×