Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃើញ​ឡានពេទ្យ​កំពុង​ប្រញាប់ 4WD មិន​ប្រយ័ត្ន​ប្រឹង​បើក​លឿន​នៅ​ផ្លូវ​ប្រសព្វ​បណ្តាល​ឲ្យ​បុក​គ្នា​! Ambulance ក្រឡាប់​ផ្ងារជើង ស្ត្រី​មាន​ផ្ទៃពោះ​របួសធ្ងន់ និង​គិលានុបដ្ឋាក​ម្នាក់​ស្រាល​ (វីដេអូ)

spot_img

​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ បាន​បណ្តាល​ឲ្យ​រថយន្ត​សង្គ្រោះបន្ទាន់​១​គ្រឿង​ក្រឡាប់​ផ្ងារជើង និង​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​រងរបួស​ធ្ងន់​ត្រង់​ក្បាល បន្ទាប់​រថយន្ត​សង្គ្រោះបន្ទាន់ បុក​គ្នា​ជាមួយ​រថយន្ត 4WD ដែល​បើកបរ​លឿន​មិន​ប្រយ័ត្ន ស្ថិតនៅ​ផ្លូវ​ប្រសព្វ​មួយកន្លែង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ។​

​តាមរយៈ​ភស្តុ​តា​វីដេអូ គេ​បាន​សង្កេតឃើញ​រថយន្ត​ភាគច្រើន​បាន​បន្ថយល្បឿន​បើក​យឺតៗ ខណៈ​ឃើញ​រថយន្ត​សង្គ្រោះបន្ទាន់​កំពុង​ចេញពី Jalan Green ។ ប៉ុន្តែ ដោយឡែក រថយន្ត 4WD ១​គ្រឿង បែរជា​មិន​ប្រុងប្រយ័ត្ន ហើយ​ថែមទាំង​បើក​លឿន បណ្តាល​ឲ្យ​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត Ambulance តែម្តង ។

​ក្រៅពី​ស្ត្រី​មាន​ផ្ទៃពោះ​រងរបួស​ធ្ងន់ នោះ​ក៏មាន​គិលានុបដ្ឋាក​ម្នាក់​ម្នាក់​ជិះ​នៅលើ​នោះ បាន​រងរបួស​ស្រាល​ផងដែរ ខណៈ​អ្នកបើកបរ Ambulance និង​គិលានុបដ្ឋាយិកា​ដទៃទៀត ពុំ​រងគ្រោះថ្នាក់​នោះទេ ។ ដោយឡែក អ្នកបើកបរ​រថយន្ត 4WD អាយុ ៧៤ ឆ្នាំ ក៏​ពុំ​រងគ្រោះថ្នាក់​ផងដែរ ៕​ រក្សា

spot_img
×