Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​តិរច្ឆាន​រំលោភ​កូនបង្កើត​២​នាក់ រត់គេចខ្លួន​បាន ៣ ឆ្នាំ​ត្រូវ ប៉ូលិស​ចាប់ខ្លួន​តាម​ដីកា​តុលាការ​

spot_img

បាត់ដំបង ៖ តាម​របាយការណ៍​ពី​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូ​ដំបង​២ បាន​ប្រាប់ឲ្យដឹង​ថា ឈ្មោះ ព្រឿង សុវណ្ណ ត្រូវបាន​ប្រពន្ធ​របស់​ខ្លួន​ប្តឹង​ថា បាន​រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួន ចំនួន​២​នាក់ ដោយ​ម្នាក់​អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត អាយុ​១៣​ឆ្នាំ ហើយ​នៅពេល​ដែល​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នាំយក​ដីកា​កោះហៅ​លើក​ទី​៣ ទៅ​ប្រគល់ឲ្យ ជន​នោះ​បាន​រករឿង​ប្រទូសរ៉ាយ​មកលើ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ថែមទៀត​ផង ហើយ​បន្ទាប់មក​ក៏​បាន​គេចខ្លួន​ពី​លំនៅដ្ឋាន​រហូតមក​។​

​ជន​ជ​ល្មោភកាម​ជា​ឪពុក ដែល​ហ៊ាន​ចាប់រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួន ត្រូវបាន​កម្លាំង​ផ្នែក​អនុវត្ត​ដីកា តាម​ប្រមាញ់ និង​ស្រាវជ្រាវ​រកឃើញ ព្រមទាំង​បាន​ឃាត់ខ្លួន​ប្រគល់​ទៅឲ្យ​តុលាការវិញ បន្ទាប់​ពី​ជនសង្ស័យ​រូបនេះ បាន​រត់គេច​ខ្លួន​ចេញពី​ស្រុក​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​រួច​មក​។​

​កិច្ចប្រតិបត្តិការ ដែល​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ត្រី កង សុ​ផា​ណ្ណា នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ធ្វើឡើង កាលពី ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៥០​នាទី នៅ​បរិវេណ​ផ្សារ​ទំនើប​ភូ​ពុយ ចំណុច​ការដ្ឋាន​សាងសង់​ផ្ទះល្វែង ស្ថិតនៅក្នុង​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ កម្លាំង​ជំនាញ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ផ្នែក​អនុវត្ត​ដីកា​បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន លេខ ៤៣ ត​/​ព្រ ចុះ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ របស់​ចៅក្រម​ស៊ើបសួរ ជុំ ស​ង្វា នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង អនុវត្ត​លើ ឈ្មោះ ព្រឿង សុវណ្ណ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្វាយជ្រំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ត្រូវបាន​ចោទប្រកាន់​ពីបទ​(​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​) ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ស្វាយជ្រំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាលពី​អំឡុង​ឆ្នាំ​២០១៦៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×