Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ទើ​ពុំ​ជឿ​ថា អណ្តើ​ភឿក ហើយ​បេះដូង​នៅក្រៅ​ទ្រូង មិន​ត្រឹម​រស់នៅ​បាន តែ​ថែមទាំង​មាន​សុវត្ថិភាព​ល្អ​ទៀតផង​! (​វីដេអូ​)

spot_img

Mike Aquillina អាយុ ២៩​ឆ្នាំ រស់នៅ New Jersey អាមេរិក ជា​ម្ចាស់​របស់​អណ្តើក​ចម្លែក​ឈ្មោះ Hope (​សង្ឃឹម​) ឲ្យដឹងថា គាត់​បាន​ទទួល​អណ្តើក​នេះ​ពី​មិត្តភក្តិ​ឈ្មោះ Gerard ដែល​ជា​អ្នកជំនាញ​បង្ហាត់​ពូជ​អណ្តើក ។ គេ​ពុំ​ដឹង​ពី​មូលហេតុ​ដែល​អណ្តើក​កំសត់​១​ក្បាល​នេះ ត្រូវ​រង​ទទួល​ឡើយ ។​

​ព្រោះ​តែ​វា​មាន​ជំងឺ​ចម្លែក​បែបនេះ តម្រូវ​ឲ្យ​រស់​នៅ​ដាច់​ពី​ហ្វូង ហើយ​ការថែទាំ​ទៀតសោត​ទាមទារ​ត្រូវ​ប្រយ័ត្នប្រយែង​បំផុត ។​

​តាម​លោក Aquillina ដែល​ជា​ម្ចាស់​ឲ្យដឹងថា ៖ “​ខ្ញុំ​ត្រូវ​រក្សា​ទឹក​ឲ្យបាន​ស្អាត ហើយ​ឲ្យ​វា​រស់នៅ​ក្នុង​បរិស្ថាន​មួយ​ដែល​ទន់ “​តាម​ដែល​អាច​ធ្វើបាន​” -​ព្រោះ​បេះដូង​របស់​វា​ស្ថិតនៅ​ក្រៅ​ស្នូក ។​

Hope កំពុង​ក្លាយជា​បាតុភូត​លើកទឹកចិត្ត​មួយ​ដល់​មនុស្ស​ទាំងឡាយ​ដែល​ជួប​រឿង​អភ័ព្វ​ដូច​វា ។ ក្តីសង្ឃឹម (Hope) ឈ្មោះ​របស់​វា​កំពុង​ជា​កម្លាំង​ចិត្ត​មួយ ជួយ​ឲ្យ​ពួកគេ​ប្រយុទ្ធ​ដើម្បី​ជីវិត​តស៊ូ​ដើម្បី​រស់ ៕ ចន្ទ្រា​

spot_img
×