Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទប់ស្កាត់​ការ​លួច​ក្លែងបន្លំ​ឯកសារ​យានយន្ត​

spot_img

​ភ្នំពេញ​៖ អង្គការ​JICA​របស់​ប្រទេស​ជប៉ុន​បាន​ជួយ​ឧបត្ថម្ភ និង​គាំទ្រ​លើ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា ក្នុង​ដំណោះស្រាយ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ក្នុង​ការចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​លួច​ក្លែងបន្លំ​ឯកសារ​សាធារណៈ ។​

​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​៣ ស្ដី​អំពី​គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត នៅ​សណ្ឋាគារ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក តូច ចាន់​កុសល រដ្ឋ​លេខធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតីភាព ។ លោក​រដ្ឋលេខាធិការ បានបញ្ជាក់​ថា គោលបំណង​នៃ​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​៣ គឺ​ដើម្បី​ពិនិត្យឡើងវិញ លើ​សមិទ្ធផល​របស់​គម្រោង​មកដល់ពេលនេះ និង​ដើម្បី​ទទួល​បាន​ការអនុម័ត​លើ​សកម្មភាព​បន្ទាប់​នៅពេល​ខាងមុខ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង​គោលការណ៍​ចុះបញ្ជី​និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដែល​បូក​រួម​ទាំង​ប្រព័ន្ធ​គ្រប់គ្រង​ឧបករណ៍ ការណែនាំ​ស្តីពី​ប្រកាស និង​គោលការណ៍​ណែនាំ​ផ្សេងៗ​ទៀត ។​ល​។​

​លោក​បាន​បន្ថែមថា ចំនួន​រថយន្ត និង​ម៉ូតូ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​កើនឡើង​យ៉ាង​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាហេតុ​ធ្វើអោយ​យើង​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់ លើ​ការគ្រប់គ្រង​ការចុះបញ្ជី​យានយន្ត ផ្ទេ​កម្មសិទ្ធ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​។ គម្រោង​រយៈពេល ៣ ឆ្នាំ គិត​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៦ មួយ​នេះ ត្រូវបាន​រំពឹងទុក​ថា នឹង​បាន​ចូល​រួមចំណែក​ដល់​ការ​សម្រាល​បន្ទុក​ជូន​ប្រជាពលរដ្ឋ ចំពោះ​ការទទួល​បាន​សេវា​ចុះបញ្ជី ផ្ទេ​កម្មសិទ្ធិ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​ផ្តល់​លទ្ធភាព​ក្នុង​ការប្រើប្រាស់​ទិន្នន័យ​យានយន្ត​អោយចំ​គោលដៅ​ជួយ​ដល់​វិស័យ​រដ្ឋ និង​ឯកជន ក្នុង​ការអភិវឌ្ឍ​ផងដែរ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​លោក តូច ចាន់​កុសល បាន​ថ្លែងថា JICA ជា​អ្នក​ជួយឧបត្ថម្ភ និង​គាំទ្រ​លើ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​។ លោក​រដ្ឋលេខាធិការ បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចូលរួម​ក្នុង​ដំណោះស្រាយ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ក្នុង​ការចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ក្រោម​កិច្ចសហការ​បច្ចេកទេស​ជាមួយ JICA​។ ចំពោះ​ប្រព័ន្ធ​ចែករំលែក​ទិន្នន័យ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មហាផ្ទៃ នឹង​ត្រូវ​រៀបចំ​ត​ភ្ជាប់ និង​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​លួច​ក្លែងបន្លំ​ឯកសារ​សាធារណៈ នៅ​ដើមឆ្នាំ​២០១៨ ខាង​ពេល​មុខ​នេះ​៕ ដោយ​៖​កូឡាប​

spot_img
×