Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​មិន​ដល់​ថា មេដឹកនាំ​កូរ៉េខាងជើង​ជា “Fan” របស់ Apple យូរ​មក​ហើយ ព្រោះថា​…

spot_img

​ថ្វី​ត្បិត​លោក Kim Jong-Un ពុំ​សូវ​បង្ហាញ​វត្តមាន​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ច្រើនក្តី តែ​អ្វី​ដែល​គេ​ឆ្ម​ក់ថត​បាន​ដោយ​ចៃដន្យ​នោះ​បង្ហាញឲ្យឃើញថា ថ្វី​ត្បិត​លោក​មុន​នេះ​ជា “​សត្រូវ​សួរ​ពូជ​” នឹង​អាមេរិក តែ​លោក​ពិតជា​និយម​ផលិតផល​របស់​អាមេរិក ពិសេស​…Apple ។​

​ប្រព័ន្ធ​ប្រតិបត្តិការ Red Star OS (​ផ្កាយ​ក្រហម​) ដែល​ប្រើប្រាស់​នៅ​ប្រទេស​នេះ​ពុំ​ខុសប្លែក​អ្វី​នឹង Mac OS របស់ Apple ឡើយ ។​

​រូបថត​ខាងលើ​ត្រូវបាន​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង គ្រា​វា​ត្រូវបាន​អ្នកកាសែត Reuters James Rearson បង្ហោះ​ផ្សាយ ព្រោះថា​នៅ​លើ​តុ​របស់ Kim គឺ Laptop MacBook Pro របស់ Apple ។​

​នៅ​លើ​តុ​ក្នុង​ការិយាល័យ​របស់​លោក Kim Jong-Un ក៏​គេ​ធ្លាប់​ឃើញ​វត្តមាន​របស់ Computer iMac ផងដែរ ។​

​ពិតណាស់​! សមិទ្ធផល​វិទ្យាសាស្ត្រ​ជា​សម្បត្តិ​រួម​របស់​មនុស្សជាតិ​!

​ចន្ទ្រា​

spot_img
×