Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ទី​សាធារណៈ ទោះ​មាន​បែបណា​ក៏​មិន​ស្មើ​មាន​…​សុជីវធម៌​ឡើយ​! ទង្វើ​របស់​ម្តាយ​សញ្ជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​នេះ​ពិតជា​…​អស្ចារ្យ​ពុំ​ធ្លាប់​ឃើញ​!

spot_img

​ពិតណាស់​! ទារក​ព្រោះ​វា​នៅ​តូច​ពុំ​ដឹង​អ្វី​ទេ ។ ស្ត្រី​ជា​ម្តាយ​ទាំងឡាយ​តែង​ខ្វាយខ្វល់​ពេល​នាំ​កូន​ជិះ​មធ្យោបាយ​សាធារណៈ ពិសេស​ផ្លូវ​ឆ្ងាយ ។ នាង​ខ្លាចក្រែង​កូន​យំ​រំខាន​ដល់​អ្នកដទៃ ។​

​ថ្មីៗ​នេះ​ទង្វើ​ដ៏​សុជីវធម៌ និង​ស៊ីវីល័យ​របស់​នារី​កូរ៉េ​ខាងត្បូង​ម្នាក់​ក្នុង​ជើងហោះហើរ​ពី​ប្រទេស​នេះ​ទៅ​កាន់​អាមេរិក បាន​ធ្វើឲ្យ​ពួក​គេ​ចែករំលែ​កទុក​ជា​បទពិសោធន៍ ។​

​តាម​នោះ​ព្រោះ​កង្វល់​ខាងលើ នាង​បាន​ត្រៀម ហើយ​ចែក​របស់ ២០០​កញ្ចប់ ដល់​អ្នកដំណើរ​ក្នុង​ជើងយន្តហោះ​ជាមួយ ។ ក្នុងនោះ​មាន​ស្ករ​គ្រាប់ ប្រដាប់​បិទ​ត្រចៀក និង​សំបុត្រ​មួយ ។ ជើងហោះហើរ​នេះ​ត្រូវ​ចុះ​នៅ San Francisco អាមេរិក​ក្នុង​អំឡុងពេល ១០​ម៉ោង​ក្រោយ ។​

​សំបុត្រ​ក្នុង​កញ្ចប់​នោះ​សរសេរ​ថា ៖ “​កូន​ជម្រាបសួរ​! កូន​ឈ្មោះ Junwoo ហើយ​កូន​ទើប​មាន​អាយុ ៤​ខែ ថ្ងៃនេះ​កូន​ជិះ​យន្តហោះ​ទៅ​អាមេរិក​ជាមួយ​ម្តាយ​និង​សាច់ញាតិ ។ នេះ​ជា​លើក​ទី​១ ដែល​កូន​ជិះ​យន្តហោះ កូន​ភិតភ័យ ហើយ​ខ្លាច ហេតុនេះ​កូន​អាច​យំ​ឬ​បង្ក​ការរំខាន ។ កូន​មិន​ហ៊ាន​សន្យា​ឲ្យ​ប្រាកដ​ទេ តែ​នឹង​ប្រឹង​នៅ​ស្ងៀម ។ អ្នក​ទាំងអស់​កុំ​ខឹង​កូន​ណា៎​! ម្តាយ​របស់​កូន​ជូន​ស្ករ​គ្រាប់ និង​ប្រដាប់​បិទ​ត្រចៀក ហើយ​បើ​កូន​បង្ក​ស្នូរ​រំខាន​មេត្តាជួយ​បិទ​ត្រចៀក​ទៅណា៎​! កូនសុំ​អរគុណ​ជូនពរ​អ្នក​ទាំងអស់​មាន​ដំណើរ​ហោះហើរ​សុវត្ថិភាព​!” ។​

​ត្រឹម​តែ​ប៉ុណ្ណឹង​សោះ​! អ្នកណាៗ​លើ​យន្តហោះ​សុទ្ធតែ​រីករាយ ។ ព្រោះថា ១០​ម៉ោង លើ​យន្តហោះ​ជា​ពេលវេលា​មួយ​មិន​ខ្លី​ទេ ពិសេស​ម្តាយ​មាន​កូនខ្ចី ត្រូវ​ប្រឹង​ខ្លាំងណាស់​! ៕ ចន្ទ្រា​

spot_img
×