Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លឹប​កម្សាន្ត​រ៉ុក​មាន​គ្រឿងញៀន មនុស្ស​​ជាង​២០០​នាក់​ទៀត​ទៅ​ផ្ទះ​វិញ ឯ​យុវជន​ខ្មែរ​១៧​នាក់ ចិន​១៣​នាក់​បញ្ជូន​ឡើង​តុលាការ​

spot_img

​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ជាង​៣០០​នាក់​ដែល​សមត្ថកិច្ច​ចាប់​នៅ មជ្ឈមណ្ឌ​កម្សាន្ត​រ៉ក់ (Rock) ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជាង​៥០​គីឡូក្រាម មកដល់​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ សមត្ថកិច្ច​បាន​ចម្រាញ់់​និង​ដោះលែង​អស់​ជាង​២០០​នាក់ នៅសល់​យុវជន​ខ្មែរ​១៧​នាក់ ដែល​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​ជនជាតិ​ចិន​១៤​នាក់ សុំ​ជា​គោលការណ៍ បញ្ជូន​ឲ្យទៅ​អគ្គនាយ​កដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​អនុត្ត​តាម​នីតិវិធី ។​

​ជនជាតិ​ខ្មែរ​ទាំង​១៧​នាក់ ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នោះ ពួក​គេ​រង​ការចោទប្រកាន់​ពីបទ​«​ចែកចាយ​គ្រឿងញៀន​»។​ ​ជា​មួយ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​លើ​សារធាតុ​ញៀន​បង្ហាញថា វត្ថុតាង​ដកហូត​នៅ​មជ្ឈមណ្ឌល​រ៉ក់ ជាក់ស្តែង​មន្ត្រី​ជំនាញ​ធ្វើ​តេស្ត​រកឃើញ​សារធាតុ​ញៀន​សុទ្ធ​២១​គីឡូក្រាម និង​៤៦៧,៦៣​ក្រាម​ប៉ុណ្ណោះ ដែល​មាន​ប្រភេទ​អ៊ិច​ស្តាស៊ី (​ថ្នាំ​គ្រវី​) ១២​គីឡូក្រាម និង​២១៩,២១​ក្រាម ប្រភេទ​ខេ​តា​មីន​(​ថ្នាំ​ហិត​)៨​គីឡូក្រាម​និង​៩៣៥,៣៩​ក្រាម ប្រភេទ​នី​ម៉េតា​ស្បាម​(​ថ្នាំ​បន្សាប​)៣០៥,១០​ក្រាម ប្រភេទ​មេតំ​ហ្វេ​តា​មីន ១​គីឡូក្រាម​និង​៦​ក្រាម ប្រភេទ ហេ​រ៉ូ​អ៊ីន​៦១​ក្រាម និង​កញ្ឆា​ក្រៀម ២​កញ្ចប់​តូច​ទម្ងន់​៦៦,៤៣ ក្រាម ។​

​ក្រៅពីនេះ មាន​សម្បក​សម្រាប់​វេច​ខ្ចប់​(​ដប ឬ​កែវ​) ២៤៧​ដប សម្បក​កេស និង​ថង់ប្លាស្ទិក​មួយចំនួនទៀត ព្រមទាំង​ម្សៅ​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រមាណ​១៥​គីឡូក្រាម​និង​១៤​ក្រាម​ទៀត ដែល​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​និង​កំពុង​យក​ចូល​មន្ទីរពិសោធន៍​ដើម្បី​ធ្វើការ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់ ។​

​សរុប​មក​វិញ សារធាតុ​គ្រឿង​សុទ្ធ ដែល​សមត្ថកិច្ច​បង្ក្រាប នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក តែ ២១​គី​ឡូ ៤៦៧.៦៣​ក្រាម​ប៉ុណ្ណោះ​ទេ ហើយ​នេះ​ក៏​មិនមែន​ជា​របាយការណ៍​ផ្លូវការ​របស់​សមត្ថកិច្ច​ដែរ គឺ​គ្រាន់តែ​ជា​តួលេខ​ដែល​បានមកពី​មន្ត្រី​ជំនាញ​។​

​ខណៈ​សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​ម្ចាស់​គ្រឿងញៀន ឬ​អ្នក​ទទួលខុសត្រូវ​ឲ្យ​នាំ​ថ្នាំញៀន​សន្ធឹកសន្ធាប់​ចូល​ចែក​ចា​ចែកចាយ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​នេះ​នៅឡើយ​។ មតិ​មហាជន​និយាយ​តៗ​គ្នា​ថា ចាំ​មើល​បន្ត​ទៅ​ទៀត តើ​តុលាការ​នឹង​ដាក់​គុក ឬ​ក៏​ដោះលែង​ជន​ទាំង​១៧​នាក់ ដែល​គ្រាន់តែ​ជា​អ្នក​ចែកចាយ ខណៈ​មេខ្លោង​មិនទាន់​ត្រូវបាន​វែកមុខ​នៅឡើយ ពេល​ដែល​មនុស្ស​ជិត​៣០០​នាក់ បាន​រួចផុត​ពី​ការចោទប្រកាន់​អស់​ទៅហើយនោះ ។​

​ចំពោះ​ម្ចាស់​ទីតាំង ឧកញ៉ា គិត ធាង និង​អ្នកទទួលខុសត្រូវ​ឯទៀតៗ ក្នុងការ​ធ្វើ​អាជីវកម្ម​ក្លឹប​កម្សាន្ត​រ៉ុក រហូតមកដល់​ពេលនេះ ហាក់ដូចជា​គ្មាន​របាយការណ៍​ណាមួយ​បញ្ជាក់​បែប​ណា​ឡើយ​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×