Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​វ័យក្មេង​​ម្នាក់បាន​សុំ​ប៉ាវ​កាហ្វេ​ជូន​លោក​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី ហើយ​ពេល​លោក​សួរ​ហេតុអ្វី​ប៉ាវ​ពូ​បើ​យើង​មិន​ស្គាល់គ្នាផង ស្រាប់តែ​នាង​ឆ្លើយថា​…

spot_img

​នៅ​រសៀល​ថ្ងៃ​ពុធ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើ​ក្នុង​ដំណើរ​និវត្តន៍​មកពី​ខេត្តស្ទឹងត្រែង រតនៈគីរី និង​មណ្ឌលគិរី​វិញ និង​បាន​ឈៀង​ចូល​ពិសារ​កាហ្វេ​ហាង​មួយ​តាមផ្លូវ ។ ប៉ុន្តែ លោក​ឧកញ៉ា​ពិតជា​រំភើប​ខ្លាំងណាស់ ដែល​ពុំ​នឹកស្មានថា មាន​ក្មេងស្រី​ម្នាក់​ចិត្តល្អ បាន​​ប៉ាវ​កាហ្វេ​​ដល់​រូបលោក​យ៉ាងនេះ​សោះ ព្រោះ​ពុំ​ស្គាល់នាងពីមុនមកផង ។​

​នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​បុក​របស់លោក​ឧកញ៉ា បាន​បង្ហោះ​រូប និង​សរសេរ​រៀបរាប់ថា​៖ «​វេលា​ម៉ោង​បី​រសៀល​ថ្ងៃ​ពុធ​ទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៩ ក្នុង​ដំណើរ​និវត្តន៍​មកពី​ខេត្តស្ទឹងត្រែង រតនៈគីរី និង​មណ្ឌលគិរី​វិញ ឃើញ​ហាង​កាហ្វេ​និក​ស្រេកឃ្លាន​ផង ក៏​ចូល​រក​ទិញ​ស្រាប់តែ​ក្មេងស្រី​ម្នាក់នេះ​គាត់​សុំ​ចេញ​លុយ​អោយ (​ប៉ាវ​) ខ្ញុំ​សួរថា​ហេតុ​អី​បានជា​មក​ប៉ាវ​ពូ​បេ​ី​យេ​ី​ង​មិនដែល​ស្គាក់​មុខ​គ្នា​ផង នាង​ឆ្លេ​ី​យ​ថា​មិនដែល​ស្គាល់គ្នា​មែន​តែ​ខ្ញុំ​សុំ​ប៉ាវ​ពូ​ម្តង អរគុណ​ច្រើនណាស់​ក្មួយ​សម្រាប់​ទឹកប្រាក់​6$​នេះ វា​បានផ្តល់​កិត្តិយស​យ៉ាង​ធំធេង​ខ្លាំងណាស់​សម្រាប់​ពូ ។​» ៕ រក្សា

 

spot_img
×