Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ អ្នក​បែរជា​ឆេវឆាវ ងាយ​រំជួលចិត្ត អាចមាន​ទំនាស់​ជាមួយ​មនុស្ស​ជុំវិញខ្លួន ។ ត្រូវ​ប្រយ័ត្ន​វិធី​ប្រព្រឹត្ត​របស់​អ្នក បញ្ចៀស​កុំ​ឲ្យ​សត្រូវ​ឆ្លៀត​យក​ការធ្វេសប្រហែស​របស់​អ្នក​ដើម្បី​ធ្វើបាប​អ្នក ។ ក្រៅពីនេះ​អ្នក​ក៏ត្រូវ​យកចិត្តទុកដាក់​សំណេះសំណាល​ជាមួយ​មនុស្ស​ក្នុង​គ្រួសារ​ឲ្យ​បាន​ច្រើនជាង កុំ​ឲ្យ​មនោសញ្ចេតនា​ប្រែ​ជាមាន​គម្លាត។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៥​ដល់​១៧ ។ ពណ៌​នាំ​សំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា វក , ចក ៕

​ឆ្នាំឆ្លូវ ៖ អ្នក​ងាយ​ជួប​សម្ពាធ​ក្នុង​ការងារ​នៅថ្ងៃនេះ ។ ការងារ​ជួប​បញ្ហាលំបាក​ច្រើន អាចធ្វើ​ឲ្យ​អ្នក​នឿយណាយ​ចិត្ត ដូច្នេះ​ត្រូវ​នឹងនរ​រក​វិធី​ជំនះ ។ អ្នក​ក៏ត្រូវ​កែប្រែ​ចរិត​ត្រង់​ហួស​របស់ខ្លួន នេះ​ពុំមែន​ជា​លក្ខណៈ​អាក្រក់ តែ​ភាព​ត្រង់​ពេក​ងាយ​បង្ក​របួស​ដល់​អ្នក​នៅ​នឹង​មុខ​ខ្លួន ។ ថ្ងៃនេះ​អ្នក​អាច​មានឱកាស​ទទួលបាន​លាភ​ច្រើន​អំពី​លុយកាក់ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ០,២ ពិន្ទុ ។ ម៉ោង​ល្អ ៩​ដល់​១១ ។ ពណ៌​នាំ​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , រកា ៕

​ឆ្នាំខាល ៖ អ្នកមាន​ឆន្ទៈ​តស៊ូ​ឈានឡើង​ក្នុង​ការងារ តែ​មិនត្រូវ​ប្រឹងប្រែង​ដោយ​ងងឹតងងល់ ត្រូវ​កំណត់​គោលដៅ​របស់ខ្លួន​ឲ្យ​ច្បាស់លាស់​មុនពេល​អនុវត្ត ។ ចូរ​យកចិត្តទុកដាក់​ដល់​ថ្នាក់ក្រោម​របស់ខ្លួន ប្រសិន​មាន ព្រោះ​នៅ​ជុំវិញ​អ្នក​អាចមាន​មនុស្ស​មានគំនិត​មិន​ស្មោះត្រង់ ។ អ្នក​ក៏ត្រូវ​ចាប់អារម្មណ៍​ដល់​ទំនាក់ទំនង​មិត្តភក្តិ ឬ​គ្រួសារ​ឲ្យ​បាន​ច្រើន ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៣,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ២១ ។ ពណ៌​នាំ​សំណាង បៃតង , ផ្ទៃមេឃ ។ ឆ្នាំ​អ្នកយក​អាសា ជូត , ចរ , កុរ ៕

​ឆ្នាំថោះ ៖ អ្នក​ងាយ​ជួប​សំណាងល្អ​ក្នុង​ការងារ ប៉ុន្តែ​ពេលធ្វើ​រឿង​អ្វីមួយ​អ្នក​ត្រូវ​ថ្លឹងថ្លែង​សមត្ថភាព​របស់​ខ្លួន បញ្ចៀស​លើកឡើង​គោលដៅ​មិន​ជាក់ស្តែង ។ អ្នក​កសាងបាន​យ៉ាងច្រើន​ទំនាក់ទំនង ប៉ុន្តែ​ពុំមែន​សុទ្ធតែជា​មនុស្ស​ល្អ​ទាំងអស់​ត្រូវ​ប្រយ័ត្នប្រយែង ។ ទំនាក់ទំនង​ជាមួយ​ស​ម​មិត្ត​ក្នុង​គ្រួសារ​ហាក់ដូច​មិនបាន​ល្អ​ដូច​ទំនាក់ទំនង​ក្រៅសង្គម អ្នក​ត្រូវ​យកចិត្តទុកដាក់​ដល់​ពួកគេ​ឲ្យ​បាន​ច្រើនជាង ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ១,៩ ពិន្ទុ ។ ម៉ោង​ល្អ ២១ ដល់ ២៣ ។ ពណ៌​នាំ​សំណាង ស្លាបកំភេម , ស ។ ឆ្នាំ​អ្នកយក​អាសា ថោះ , មមែ , កុរ ៕

​ឆ្នាំរោង ៖ អ្នក​ជួប​សំណាងល្អ​ច្រើន​ទាំង​លុយកាក់ និង​ការងារ ។ ការវិនិយោគ​មុនៗ​នេះ​របស់​អ្នកមាន​បញ្ហា​រីកចម្រើន អ្នក​ចាប់ផ្តើម​ទទួលបាន​ប្រាក់ចំណេញ​ពី​នោះ ។ អ្នក​គួរ​ចែករំលែក​កិច្ចការ​ផ្ទះ​ឲ្យ​បាន​ច្រើន​ជាមួយ​គូជីវិត​របស់ខ្លួន ។ នេះ​ពុំ​គ្រាន់តែ​ជា​វិធី​បន្ថយ​អ​ម្រែ​ក​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់ តែ​នៅ​ជា​វិធី​ធ្វើ​ឲ្យ​មនោសញ្ចេតនា​ប្តី​ប្រពន្ធ​កាន់តែ​ផ្អែមល្ហែម សុភមង្គល ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៥​ដល់​១៧ ។ ពណ៌​នាំ​សំណាង លឿង , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា ខាល , ថោះ , វក ៕

​ឆ្នាំម្សាញ់ ៖ អ្នក​ពុំ​គ្រាន់​តែមាន​ចំណង​គ្រួសារ​មួយ​ដ៏​កក់ក្តៅ សុភមង្គល តែ​នៅ​កសាងបាន​ទំនាក់ទំនង​សង្គម​មាន​ប្រយោជន៍​ជាច្រើន​ទៀត ។ អាច​ក្នុងចំណោម​នោះ នឹងមាន​អ្នក​ជួយ​យកអាសា​ផ្តល់ឱកាស​ថ្មី ដល់​អ្នក ។ ប៉ុន្តែ​ថ្ងៃនេះ​អ្នក​ហាក់​មិនបាន​ប្រមូលផ្តុំ​ច្រើន​ទៅក្នុង​ការងារ ធ្វើ​ឲ្យ​ឥទ្ធិពល​មិនល្អ​ដល់​កិច្ច​ការដែល​ត្រូវបាន​ប្រគល់​ឲ្យ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ០,៩ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , មមី , រកា ៕

​ឆ្នាំមមី ៖ អ្នកមាន​ប្រាជ្ញា​ភ្លឺស្វាង ងាយ​ស្វែងយល់​គំនិត​អ្នក​នៅ​ទល់មុខ​ផ្តើម​ពី​នោះ​អាច​វិធី​ជួយ​កិច្ចការ​បាន​យ៉ាង​ត្រឹមត្រូវ ។ នោះ​ជា​មូលហេតុ​ជួយ​ឲ្យ​ការងារ​របស់​អ្នក​រីកចម្រើន​ល្អ​ក្នុងថ្ងៃនេះ ។ អ្នក​បាន​កសាង​ទំនាក់ទំនង​ជុំវិញខ្លួន​យ៉ាង​ល្អប្រសើរ អាស្រ័យហេតុនេះ​មិន​ខ្វះ​អ្នក​ជួយ​យកអាសា​ពេល​ជួប​ការលំបាក ។ ប្រសិន​មុន​រៀបការ នោះ​មនោសញ្ចេតនា​រវាង​អ្នក​និង​គូស្នេហ៍​ពោរពេញ​ដោយ​ភាពកក់ក្តៅ សុភមង្គល ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៣,៤ ពិន្ទុ ។ ម៉ោង​ល្អ ៣ ដល់ ៥ ។ ពណ៌​នាំ​សំណាង ផ្កាឈូក , ស្វាយ ។ ឆ្នាំ​អ្នកយក​អាសា ខាល , ម្សាញ់ , មមែ ៕

​ឆ្នាំមមែ ៖ ថ្ងៃនេះ​មាន​លាភ​ដូចជា​ចាប់ឆ្នោត​ត្រូវ​រង្វាន់ ឬ​លេងល្បែង​ផ្សងសំណាង​ឈ្នះ ។ ប៉ុន្តែ​អ្នក​មិនត្រូវ​វក់​នឹង​រឿងនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ លុយកាក់​ស្ថិរភាព អាច​ឲ្យ​អ្នក​ចាយវាយ​ដោយ​មិនចាំបាច់​ត្បិតត្បៀត ។ ប៉ុន្តែ​អ្នក​ត្រូវ​យកចិត្តទុកដាក់​ដល់​ការ​ទទួលទាន​បញ្ចៀស​មា​ន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៥,៦ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​នាំ​សំណាង កាហ្វេ , ស ។ ឆ្នាំ​អ្នកយក​អាសា ថោះ , មមី , កុរ ៕

​ឆ្នាំវក ៖ ថ្ងៃនេះ​គួរ​បញ្ចៀស​ការងារ​ដូចជា​បើក​ការដ្ឋាន​សាងសង់ ឬ​បុកគ្រឹះ ។ ការងារ​ទទួល​បានកា​រ​ស្រឡាញ់​រាប់អាន ពេញចិត្ត​ពី​ថ្នាក់លើ និង​អ្នក​នៅ​ជុំវិញ ។ មនោសញ្ចេតនា​ល្អប្រសើរ ប្រសិន​បាន​មាន​មនុស្ស​ក្នុង​ចិត្ត អ្នក​អាច​សារភាព​ក្នុងថ្ងៃនេះ នឹង​បាន​ចម្លើយ​តប​យ៉ាង​ពេញចិត្ត ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៨,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ២១ ។ ពណ៌​នាំ​សំណាង ប្រាក់ , ប្រផេះ ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , មមី ៕

​ឆ្នាំរកា ៖ ការងារ​នឿយហត់ អ្នក​អាច​មានរឿង​ឈ្លោះប្រកែក​ជាមួយ​អ្នក​រួម​ការងារ ឬ​មានការ​ខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ ។ ត្រូវ​រក្សា​ឥរិយាបថ​ប្រយ័ត្នប្រយែង​កុំ​ឲ្យ​ឥទ្ធិពល​ដល់​ការងារ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ សុខដុមរមនា ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ១,៥ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង ប្រាក់ , ស ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , រោង , ចរ ៕

​ឆ្នាំចរ ៖ ថ្ងៃនេះ​អ្នក​ដោយសារ​ជឿជាក់​លើ​ខ្លួនឯង​ជ្រុល​ពេក ពេលណា​ក៏​ចង់​សម្រុក​ឡើងទៅ​ខាងមុខ ហេតុនេះ​ជួប​ឧបសគ្គ ធ្វើ​ឲ្យ​អ្នកដទៃ​មិន​ពេញចិត្ត ឬ​នាំ​គ្រោះ​ដាក់ខ្លួន ។ អ្នក​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​នេះ ។ លុយកាក់​ចម្រុងចម្រើន លក្ខខណ្ឌ​សេដ្ឋកិច្ច​រឹងមាំ អ្នក​អាច​ទិញ​របស់​មានតម្លៃ​និង​ចាំបាច់​សម្រាប់​ខ្លួន​បាន ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៨ ពិន្ទុ ។ ម៉ោង​ល្អ ៣ ដល់ ៥ ។ ពណ៌​នាំ​សំណាង ត្នោត , លឿង ។ ឆ្នាំ​អ្នកយក​អាសា ខាល , រកា , កុរ ៕

​ឆ្នាំកុរ ៖ អ្នក​ជួប​ឧបសគ្គ​ល្អ​ច្រើន​ក្នុងការ អាច​ពង្រីក​បុព្វហេតុ​ឡើង​១​កម្រិត​ទៀត គួរ​ជ្រើសរើស​ការងារ​សមស្រប ។ រឿង​មនោសញ្ចេតនា​ល្អ​បំផុត អ្នក​ទាំង​២​យកចិត្តទុកដាក់​ចំពោះ​គ្នា មើលថែ​គ្នា ជឿជាក់​គ្នា ហេតុនេះ​ជីវិត​គូ​របស់​អ្នក​ពោរពេញ​ដោយ​ក្តី​សុខ សុភមង្គល ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ២,៦ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​នាំ​សំណាង ស , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ថោះ , មមែ , ចរ ៕​

spot_img
×