Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​សាខា​ការិយាល័យ មណ្ឌល​ប្រតិបត្តិការ ដឹកជញ្ជូន​តាម​ផ្លូវទឹក តាម​បច្ចេកវិទ្យា​នៅ​កម្ពុជា ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីដ​

spot_img

ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ សាកលវិទ្យាល័យ​សៀង​ហៃ (MTCC Asia) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សម្ពោធ​ដាក់​ឲ្យ​ប្រតិបត្តិការ សាខា​ការិយាល័យ មណ្ឌល​ប្រតិបត្តិការ ដឹកជញ្ជូន​តាម​ផ្លូវទឹក តាម​បច្ចេកវិទ្យា​នៅ​កម្ពុជា ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីដ សម្រាប់​តំបន់​អាស៊ី Maritime Technology Cooperation Center for Asia (MTCC-Asia) សិក្ខាសាលា​ថ្នាក់​អនុ​តំបន់​លើ​ក​ទី​១ របស់ MTCC-Asia និង​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល ក្រោម​ការ​ឧបត្ថម​របស់​អង្គការ​នាវាចរណ៍​សមុទ្រ​អន្តរជាតិ ដែល​មាន​តំណាង​មកពី​ប្រទេស​ចំនួន​៧​ចូលរួម​៖ កម្ពុជា ចិន វៀតណាម មី​យ៉ាន​ម៉ា ឥណ្ឌា ថៃ និង​ម៉ាឡេស៊ី ។​

​ក្នុង​ពិធី​សម្ពោធ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​ថា ការសម្ពោធ​ដាក់ឱ្យ​ប្រតិបត្តិការ​សាខា​ការិយាល័យ MTCC-Asia នៅ​កម្ពុជា គឺ​បាន​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​មហាសាល​ដល់​ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រទេស​ក្នុង​តំបន់​អាស៊ី ក្នុង​ការលើកកម្ពស់​ប​ច្ចេក​វិទ្យា​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ប្រកប​ដោយ​ប្រសិទ្ធ​ផល ពោល​គឺ​ការកាត់បន្ថយ​ការ​បំពុល​បរិយាកាស​ដោ​យ​ឧស្ម័ន​កាបូន​ឌី​អ៊ុក​ស៊ីដ​ឱ្យនៅ​កម្រិត​ទាប​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​ឆ្លើត​ប​ទៅ​នឹង​បម្រែប្រួល​អា​សធាតុ​សកល និង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ង​របស់​វា​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​ប្ដេជ្ញា​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​សហការ​យ៉ាង​មុតមាំ​ជាមួយនឹង​សាខា​ការិយាល័យ MTCC-Asia ដើម្បី​ធានា​ឱ្យ​សម្រេចបាន​នូវ​គោលបំណង​សម្រាប់​មនុស្ស​ជាតិ​ដ៏​ថ្លៃថ្លា​នេះ ព្រមទាំង​សង្ឃឹម​យ៉ាង​កក់ក្ដៅ​ថា​សិក្ខាសាលា​នេះ នឹង​ផ្ដល់​ឱកាស​ដល់​សិក្ខាកាម​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​បាន​ដោះដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ប្រក​ម​ដោយ​ផ្លែផ្កា​បំផុត​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ អង្គការ​នាវាចរ​ណ៍​សមុទ្រ​អន្តរជាតិ សហគម​អឺរ៉ុប និង​MTCC-Asia ដែល​បាន​ជ្រើសរើស​យក​ប្រទេស​កម្ពុជា ដើម្បី​ប្រតិបត្តិការ​សាខា​ការិយាល័យ​របស់​ខ្លួន​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×