Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិន 13 នាក់ ​ដែល​ចាប់ខ្លួន​ក្នុង​ក្លិប​កម្សាន្ត​រ៉ុ​ក​ត្រូវ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

spot_img

​ភ្នំពេញ​ ៖ ​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានទទួល​ជនជាតិ​ចិន​ចំនួន 13 នាក់​ ដែល​បាន​បង្ក្រាប​ពី​ក្លឹប​កម្សាន្ត rock ពាក់ព័ន្ធ​ការជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​។ ជនជាតិ​ចិន​ទាំង 13 នាក់ ​ដែល​ត្រូវ​ចាប់ខ្លួន ជាមួយនឹង​ឃើញ​ចិត្ត​ខ្មែរ​សរុប 310 នាក់​ ដែល​ចូល​កម្សាន្ត​ក្នុង​ក្លឹប​កម្សាន្ត​រ៉ក់​ហើយ​មានការ​ប្រើប្រាស់​គ្រឿងញៀន​។​

​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣ និង​០០​នាទី ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានទទួល​ជនបរទេស ជនជាតិ​ចិន ចំនួន​១៣​នាក់​(​ស្រី​០៤​នាក់​) មាន ​៖

១.​ឈ្មោះ ជាន់ តឹ​លីង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន​។​

២.​ឈ្មោះ QIN YONG CHUAN ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន​។​

៣.​ឈ្មោះ ZHAO LI HUI ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន​។​

៤.​ឈ្មោះ YANG YANG ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន​។​

៥.​ឈ្មោះ TAN TANG HUI ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន​។​

៦.​ឈ្មោះ WEI SHAO FENG ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ចិន​។​

៧.​ឈ្មោះ តឹង យូយ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន​។​

៨.​ឈ្មោះ ប៉ៃ វិ​ន​យៀ​ក ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន​។​

៩.​ឈ្មោះ SHEN HONG MING ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន​។​

១០.​ឈ្មោះ HAN YE ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន​។​

១១.​ឈ្មោះ LIANG CHUNLING ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន​។​

១២.​ឈ្មោះ HE XIAO LING ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន​។​

១៣.​ឈ្មោះ ឈិន ហ្វា​ង​លី ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន​។​

​ពី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល រាជធានី​ភ្នំពេញ ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ដែល​ប្រព្រឹត្ត​នៅ​ចំនុច​បន្ទប់​លេខ​២៦០ (​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក​) ផ្លូវ​ព្រះមុន្នីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​។ បាន​ឃាត់ខ្លួន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​ការបង្ក្រាប​គ្រឿងញៀន នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក​នេះ មនុស្ស​ចំនួន​ជាង 300​នាក់ ត្រូវ​ចាប់ខ្លួន​ជាមួយនឹង​ថ្នាំញៀន​ប្រមាណ 50 គីឡូ ហើយ​ក្នុងនោះ​នៅ​ថ្ងៃទី 27 ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ចំនួន 17 នាក់ ជា​ជនជាតិខ្មែរ​ត្រូវបាន​បញ្ជូនទៅ​តុលាការ ហើយ​ជនជាតិ​ចិន 13 នាក់​នេះ ត្រូវ​បញ្ជូនទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើ​ម្ប​ចាត់ការ​បន្ត ចំណែក​មនុស្ស​ជិត 300 នាក់​ទៀត ដែល​ភាគច្រើន ជាប់​និង​ផ្ទុក នូវ​សា​ធាតុ​ញៀន​បា​នប​ញ្ជួ​ន​ទៅ​គេហដ្ឋាន​វិញ ដោយមាន​ឪពុកម្តាយ​មក​ធានា​និង​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ​៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×