Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សុខ ឥសាន បាន​លើកឡើងថា តើ​មាននិយាយ​ពី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ឯណា ?

spot_img

នៅលើ​ពិភពលោក​នេះ អ្នកណា​ក៏​ដឹង​ដែរ​ថា​បក្ស​ដឹកនាំ​ប្រទេស​វៀតណាម​គឺជា​បក្ស​កុំមុយនីស្ត​វៀតណាម ។ នេះ​បើ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ប្រទេស​វៀតណាម​មានប​ក្ស​នយោបាយ​តែមួយគត់​ហើយ​បក្ស​តែមួយ​នេះ​បាន​ដឹកនាំ​ប្រទេស​ជិត​១០០​ឆ្នាំ​មកហើយ​បើ​គិតពី​ឆ្នាំ​១៩៣០​នៃ​ការបង្កើត​បក្ស​កុំមុយនីស្ត​ឥណ្ឌូចិន​មក ។

នៅ​ប៉ុន្មាន​ឆ្នាំ​មុននេះ ប្រធាន​បក្ស​កុំមុយនីស្ត​វៀតណាម​បាន​ទៅជា​ន់​ព្រំ​ក្រហម​នៅ​សេត​វិមាន​នា​រដ្ឋធានី​វ៉ា​សុ​ិ​ង​តោន​នៃ​អាមេរិក ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​មួយ ។

លោក​ថា ឥឡូវ​នៅ​ថ្ងៃទី​២៧​កុម្ភៈ​ឆ្នាំ​២០១៩​នេះ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បានមក​ធ្វើ​ទស្សនៈកិច្ច​ផ្លូវការ នៅ​ប្រទេស​វៀតណាម ហើយ​បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម ។​

លោក​បាន​បន្តថា តើ​ការ​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​វៀតណាម​ដែលជា​គូសត្រូវ​ស៊ីសាច់​ហុតឈាម​នឹង​គ្នា អាមេរិក​មាន​យក​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​មក​ដា​ក់ល​ក្ខ័​ណ្ឌ​លើ​វៀតណាម​ឬទេ ? អត់​មាននិយាយ​មួយ​ម៉ាត់​ទាល់តែសោះ ។

មាន​ប្រទេស​ជាច្រើន​ទៀត ដែល​អាមេរិក មិន​និយាយ​ពី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ នៅពេលដែល​ប្រទេស​ទាំងនោះ​យ៉ាប់​ជាង​កម្ពុជា​ឆ្ងាយ ។

ហេតុ​អី ក៏​អភ័ព្វ​តែ​កម្ពុជា​ម្ល៉េះ ?

ដោយ ៖ កូឡាប

spot_img
×