Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ពិភាក្សា អំពី​ការផ្លាស់ប្ដូរ​ទីតាំង​ឃ្លាំង​ផ្ទុកទំនិញ និង​រោងចក្រ​ទៅ​ជាយ​រាជធានី​ភ្នំពេញ​

spot_img

ភ្នំពេញ ​៖ ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) កាលពី​រសៀល​ថ្ងៃទី​២៧​កុម្ភ​:​នេះ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រាន់តែ​ចង់​តម្រង់ទិស​រោងចក្រ និង​ឃ្លាំង​ស្តុក​ទំនិញ​ទាំងអស់​អោយ​គិតគូ​ទៅតាម​លទ្ធភាព​ក្នុងការ​ផ្លាស់ប្តូរ​ទីតាំង​រោងចក្រ​កាត់ដេរ​ឬ​ឃ្លាំង​របស់ខ្លួន​ទៅ​នៅ​ជាយក្រុង​ពិសេស​តាមផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​ដែល​អស់លោក លោកស្រី​ជា​ម្ចាស់​រោងចក្រ​នៅ​កណ្តាល​ក្រុងមាន​ពេលវេលា​៣​ឆ្នាំ​ពី​ពេលនេះ​ទៅលើ​ការប្តូរ​ទីតាំង​នេះ​។

​លោក​អភិបាល​មានប្រសាសន៍ថា យើង​អត់​ត្រូវ​ការអោយ​បងប្អូន​រុះរើ​ទីតាំង រោងចក្រ​ចាស់​នៅ​កណ្តាល​ក្រុង​នោះទេ តែ​យើង​គ្រាន់តែ​ជូនដំណឹង​ថា ក្នុង​រយ​:​ពេល​៣​ឆ្នាំ​ទៀត​នៅពេល​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​ស្ថាបនា​រួច រថយន្ត​ធំ​,​រថយន្ត​កុងតឺន័រ ទាំងអស់​នឹង​ឈប់​លែង​អោយចូល​កណ្តាល​ក្រុង​ទៀតហើយ​ព្រោះ​វា​បាន​បង្ក បញ្ហា​ច្រើន​ដល់​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​,​បង្ក​គ្រោះថ្នាក់​ចរាចរ​ជាដើម​នៅពេល​ឡានធំ​ទាំងនោះ ដឹកទំនិញ​មក​ផ្គត់ផ្គង់​រោងចក្រ​នៅ​កណ្តាល​ក្រុង​។​ដូច្នេះ នេះ​ជាការ​តម្រង់ទិស និង​ជូនដំណឹង​ជាមុន​សំរាប់​លោក​លោកស្រី​ជា​ម្ចាស់​រោងចក្រ​ត្រូវ​គិតគូ​អោយ​ហើយ​ក្នុង​ការរក​ទីតាំងនៅ​ខាងក្រៅ ហើយ​ចំពោះ​ការផ្គត់ផ្គង់​សំភា​រះ​វត្ថុធាតុដើម​ឲ្យ​រោងចក្រ​នៅ​កណ្តាល​ក្រុង គឺ​លោក លោកស្រី​អាច​ប្រើប្រាស់​រថយន្ត​ធុន​តូច​។​

ក្នុងឱកាស​នោះដែរ សមាជិកសមាគម​រោងចក្រ​កាត់ដេរ ក៏បាន​បង្ហាញ​ក្តី​បារ​ម្ម​ណ៏​ខ្លះៗ​នៅពេល​ប្តូរ​ទីតាំង​រោងចក្រ​អាចធ្វើ​ឲ្យ​បងប្អូន​កម្មករ​យល់ច្រឡំ និង​បង្ក​ទៅជា បញ្ហា​ផ្សេង​ដែល​សុំ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជួយ​សំរួល​លើ​រឿង​នេះដែរ​ ។​

លោក​អភិបាល​បន្តថា បើ​លោក​លោកស្រី មានបំណង​បង្កើត​រោងចក្រ​ថ្មី​សុំ​គិតដល់​ទីតាំង​ក្រវ៉ាត់​ក្រុង​ទី​៣​សំរាប់​រយះពេល​៣​ឆ្នាំ​ទៅមុខទៀត ហើយ​យើង​ក៏ត្រូវ​គិតពី​ផល​ប្រ​យោ​ជ​ន៏​គ្រប់ភាគី​ពាក់​ព​ន្ធ័​ដែល​អាច​ទទួលយកបាន ​។​

ក្រោយ​កិច្ចប្រជុំ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ចេញ​ដំណឹង​មួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​ផងដែរ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​បានបញ្ជាក់​អោយដឹងថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពុំមាន​វិធានការ​ឲ្យ​រើ​រោងចក្រ ឃ្លាំង​ស្តុក​ទំនិញ​បម្រើ​ឲ្យ​វិស័យ​កាត់ដេរ​ទាំងអស់​ដែលមាន​ស្រាប់​ទៅ​ទីតាំង​ជាយ​ទីក្រុង​ឡើយ​ដោយ​ត្រូវ​បន្ត​ចង្វាក់​ផលិតកម្ម​នៅលើ​ទីតាំង​បច្ចុប្បន្ននេះ​ជា​រៀងរហូត​។ ជាមួយគ្នានេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​សំណូមពរ​ដល់​សហគម​ន៍​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា gmac សូម​ឲ្យ​ជួយ​ចលនា​ដល់​វិនិយោគិន​ដែលមាន​បំណង បង្កើត​រោងចក្រ​ថ្មី​ទៅ​សាងសង់​នៅ​តំបន់​ជាយក្រុង​ឬ​នៅតាម​បណ្ដោយ​ខ្សែ​ក្រវាត់ក្រុង​ទី ៣ ដើម្បី​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ ។​

បន្ទាប់ពី​ការពិភាក្សាគ្នា​រួច ភាគី​ទាំង​ពីរបាន​ឯកភាព​ដូចខាងក្រោម ​៖

១ បង្កើត​ក្រុមការងារ​រួមមួយ​ដែលមាន​សមត្ថភាព​ខាង​សហគមន៍​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា gmac សមាគម​ដឹកជញ្ជូន​ផ្លូវគោក​កម្ពុជា​ដើម្បី​កំណត់​រក​មាឌ​និង​ទំហំ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ចេញ ចូល​រាជធានី​ភ្នំពេញ​តម្រាយ​ផ្លូវ​ហាមឃាត់​និង​ការកំណត់​ពេលវេលា​ម៉ោង​ចេញ ចូល​សំដៅ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។​

២ ក្រុមការងារ​រួម​នេះ​នឹងធ្វើ​ការប្រជុំ​រៀងរាល់​ខែម្តង​ឬ​បី​ខែម្តង​តាម​ការចាំបាច់​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​និង​ដោះស្រាយ​បញ្ហា​កង្វល់​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា gmac ដែល​ពាក់ព័ន្ធ​និង​សមត្ថកិច្ច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

៣ ចំពោះ​ការសាងសង់​រោងចក្រ​ដែលមាន​ផ្ទៃក្រឡា​ក្រោម ៣០០០ ម៉ែត្រការ៉េ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ជួយ​សម្រួល​បែបបទ​តាម​សេវា​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​សំដៅ​ជួយ​កាត់បន្ថយ​ពេលវេលា​ដើម្បី​ឆាប់​បាន​ដំណើរការ​សាងសង់​៕ ​ដោយ​ ៖ កូ​ឡាប​

spot_img
×