Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ ២ ​នាក់ ករណី​ឃាតកម្ម ដែល​ជនរងគ្រោះ លួច​ទាក់ទង​ស្នេហ៍​ជាមួយ​ប្អូនថ្លៃ​ជនដៃដល់ ញឹកញាប់

spot_img

បន្ទាយមានជ័យ ​៖ រឿង​ឃាតកម្ម​មួយ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ។ តាម​ចម្លើយសារភាព​ជនសង្ស័យ ជា​បង​ដែលជា​ជនដៃដល់ បាន​ឆ្លើយ​សារភាពថា​៖ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ដោយ​មូល​ហេតុដែល​គេ​សម្លាប់​នោះ ក៏​ព្រោះតែ​បានឃើញ​ជនរងគ្រោះ និង​ប្អូនថ្លៃ​របស់គេ ទាក់ទង​គ្នា ក្រោយពី​ប្អូន​របស់​មាន​ប្រពន្ធចុង លែង​គ្នា ពេល​ត្រូវ​គ្នា​វិញ​ជា​ប្អូនគេ គឺ​ជនរងគ្រោះ នៅតែ​មក​លួច​ទាក់ទង​ស្នេហ៍​ជា​ប្អូនថ្លៃ​របស់គេ​ទៀត ជា​ញឹកញាប់ ។​

​នា​ថ្ងៃទី​២៧ ខែ​ខែ​កុ​ុ​ម្ភ​: ឆ្នាំ​២០១៩ វា​ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន រឿង​ឃាតកម្ម​មួយ​ដែល​កើតឡើង ក្នុង​ភាពអាថ៌កំបាំង ត្រូវបាន​កងកម្លាំង​នគរបាល ខេត្តបន្ទាយមានជ័យ មាន​កម្លាំង​នគរបាល​ជំនាញ ផែន​ព្រហ្មទណ្ឌ កម្លាំង​នគរបាល អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក និង​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ដឹកនាំ​បញ្ជា​ផ្ទាល់ របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​និង​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធ ឡោះ ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ស្រាវជ្រាវ​វែកមុខ​សញ្ញា​ឃាតករ​និង ឈានដល់​បំបែកសំណុំរឿង​បាន​ទាំងស្រុង ។​

​យោងតាម​របាយការណ៍​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​៖ ករណី​ឃាតកម្ម​ទុកជា​មុននេះ បានកើត​ឡើង​នៅ​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៩ ចន្លោះ​ពី​ម៉ោង​១០​ទៅ​ម៉ោង​១២ ថ្ងៃត្រង់ នៅ​ចំណុច​ព្រៃ​អា​ព្រហ្ម​ក្នុង​ដី​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍ ក្នុងភូមិ​ថ្ម​រមៀល​ឃុំ​បន្ទាយឆ្មា​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ក្រោយពី​កើតហេតុ និង​ទទួលបាន​ព៌​ត៌មាន​ថា មាន​មនុស្ស​ត្រូវបាន​គេ​សំលាប់ ដែល​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហាន សុ​ថុ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អំពិល​ចាស់​ឃុំ​បន្ទាយ​អំពិល​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​មានជ័យ មុខ​របប​បើក​រោង​ម៉ាស៊ីនកិនស្រូវ និង​បើកឡាន​យក​ស្រូវ​តាម​ផ្ទះ​ទៅ​កិន ។​

​លោក​បានដាក់​បទបញ្ជា​ឲ្យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការរង ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ថ្មពួក រួមទាំង​កម្លាំង​វរ​សេនា​ស​តូច​ការពារ ព្រំដែន​គោក​លេខ​៨០៧ បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​៖ ទី​១-​ឈ្មោះ ស៊ួ​ត សុភាក់ ហៅ​ភ័ក្ត្រ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ និង ទី​២-​ឈ្មោះ ស៊ួ​ត សុផាត ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ជា​បងប្អូន​បង្កើត​រស់​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​សាកសួរ​។​

​ឆ្លងតាម​ចម្លើយសារភាព​ជនសង្ស័យ ឈ្មោះ​ស៊ួ​ត សុផាត ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ជា​បង​ដែលជា​ជនដៃដល់ បាន​ឆ្លើយ​សារភាពថា​៖ ខ្លួន​ពឹត​ជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គឹ​ត​ទុកជាមុន ដោយ​ប្រើ​កាំបិតប៉ាំងតោ កាប់​ទៅលើ​ជនរងគ្រោះ ចំនួន​ពីរ​កាំបិត ត្រូវ​ចំក និង​ត្រូវចំ​ដៃ បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

មូលហេតុ​ដែល​គេ​សម្លាប់​នោះ ក៏​ព្រោះតែ​បានឃើញ​ជនរងគ្រោះ​និង​ប្អូនថ្លៃ​របស់គេ ទាក់ទង​គ្នា ក្រោយពី​ប្អូន​របស់​មាន​ប្រពន្ធចុង លែង​គ្នា​ពេល​ត្រូវ​គ្នា​វិញ​ជា​ប្អូនគេ គឺ​ជនរងគ្រោះ នៅតែ​មក​លួច​ទាក់ទង​ស្នេហ៍​ជា​ប្អូនថ្លៃ​របស់គេ​ទៀត ដោយ​នាំមក​កន្លែង​គុ​ម្អ​ប្ញ​ស្សី ដែលមាន​អូរ​នេះ ជា​ញឹកញាប់ ។ ក្រោយពី​គេ​បាន​ស្លាប់​រួចហើយ​បាន​បើក​គោយន្ត​ទៅ​ភូមិ​ប្រាប់​ទៅ​ប្អូន​របស់គេ ឈ្មោះ​ស៊ួ​ត សុភាក់ ហៅ​ភ័ក្ត្រ ដែលជា​ជន​សមគំនិត គេ​បាន​ស្លាប់​ឈ្មោះ​សុ​ថុ​ន​ហើយ និង​បាននាំគ្នា​យក​កង់​មុខ​គោយន្ត​កន្ត្រៃ​ចំនួន​០៤ និង​កង់​មុខ​ត្រាក់ទ័រ​ចំនួន​០១ ដឹក​តាម​គោយន្ត ដុត​សព​ជនរងគ្រោះ ដើម្បី​បំបាត់ភស្តុតាង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បញ្ជាក់ថា​៖ ក្រោយពី​ទទួលបាន​ចម្លើយសារភាព របស់​ជនសង្ស័យ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​នេះ លោក​ក៏បាន​ដឹកនាំ​កម្លាំង ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក និង​វរ​សេនា​តូច ការពារ​ព្រំដែន​គោក​លេខ​៨០៧ នាំ​ជនសង្ស័យ​២​នាក់ បងប្អូន និង ស្ត្រី ជា​ប្អូនថ្លៃ​ជនដៃដល់ ធ្វើ​សារ​ឡើងវិញ ពី​សកម្មភាព​នៃ​បទល្មើស និង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ ​ដោយ​:​បញ្ញា​ស័ក្តិ​

  

spot_img
×