Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង ពុំ​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​គ្រឿងញៀន​ក្នុង​ក្លឹប​រ៉ុ​ក

spot_img

​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា ​តាមរយៈ​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ មកដល់ពេលនេះ​សមត្ថកិច្ច​រក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា បទល្មើស​គ្រឿងញៀន​ក្នុង​ក្លឹប​រ៉ុ​ក មានការ​ពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា នោះទេ ។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​កាត​នៅ​រសៀល​ថ្ថៃទី​២៧​កុម្ភ​:​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ​ខ្ញុំ​សូម​កោតសរសើរ​ដោយស្មោះ ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រឹង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បានធ្វើ​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​គ្រឿង​ញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក កាលពី​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ ដោយ​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន​ជាច្រើន​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ មួយចំនួន​ផងដែរ ។​

​សម្តេច បាន​បន្ថែមថា ​បន្ទាប់ពី​ការបង្ក្រាប​ដោយ​ជោគជ័យ របស់​កងកម្លាំង​នគរបាល លើ​ករណីនេះ ក៏បាន​កេ​ី​ត​មាន​ពាក្យ​ច​ចាម​អារាម​ថា ករណី​បទល្មើស​គ្រឿងញៀន​នេះ មានការ​ពាក់ព័ន្ធ នឹង​បុគ្គល​ផ្សេងៗ ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ ជម្រាបជូន​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាបថា តាមរយៈ​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ មកដល់ពេលនេះ សមត្ថកិច្ច​រក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា មានការ​ពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា នោះទេ ៕ ដោយ​ ៖ កូ​ឡាប​

spot_img
×