Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ជាតិចិន​មួយក្រុម បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ក្នុង​ល្បឿន​លឿន​បែក​កង់​ធ្លាក់​ផ្លូវ​បុក​ដើមឈើ​ឆេះ​អស់ទាំង​ស្រុង​

spot_img

នៅវេលា​ម៉ោង​5​និង​45​នាទី ថ្ងៃទី​27 ខែ​កម្ភៈ ឆ្នាំ​2019 មាន​ករណី​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង បាន​បើក​លឿន​ខ្លាំងពេក បែក​កង់​ទាញ ធ្លាក់​ផ្លូវ បុក​ដើមឈើ ឆេះ​ទាំងស្រុង ដែល​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ផ្លូវជាតិ​លេខ​4 ចន្លោះ គីឡូរ​លេខ​148 ស្ថិតនៅក្នុង ភូមិ​គេ​រី​វ​ន្ត័ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពុង​សិលា ខេត្ត​ព្រះសីហនុ​។​

​ប្រភព​បានអោយដឹងថា រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​នេះ​បើកបរ​ដោយ​ជន​ជាតិចិន​មួយក្រុម មកពី​ភ្នំពេញ​សំដៅ ទៅ​ខេត្ត​ព្រះសីហនុ មកដល់​ចំណុចកើតហេតុ ភូមិ​គេ​រី​វ​ន្ត័​ឃុំ​ស្ទឹង​ឆាយ​ស្រុក​កំពុងសីលា បាន​បែក​កង់​រ៉េ​ច​ង្កូ​ច​ទាញ​ធ្លាក់​ចិញ្ចើមផ្លូវ​បុក​ជាមួយ​ដើមឈើ ពេញ​មួយ​ទំហឹង បណ្តាលអោយ​ឆេះ រថយន្ត​តែម្តង​យ៉ាង​សន្ធោសន្ធៅ​តែម្តង​។ ប្រភព​ដដែល​ពី​សមត្ថ​កិច្ច​នៅ​កន្លែងកើតហេតុ បានអោយដឹងថា គ្រោះថ្នាក់​ចរាចរ​នេះ មិនទាន់​ដឹងថា មាន​មនុស្ស​ស្លាប់​ឬ យ៉ាងណា​នោះឡើយ ដោយ​នៅក្នុង​បាន​ឆេះ​ទាំងស្រុង​ហើយ ដោយពេល​កើតហេតុ​ភ្លាមៗ​ជន​ជាតិចិន​ទាំងនោះ បាន​ហៅ​រថយន្តក្រុង ឡើង​ជិះ​បន្ត​ពី​កន្លែង​កើត​ហេ​ត អស់ហើយ ហើយ​សមត្ថកិច្ច​ក៍​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ជនជាតិ​ចិន​នោះឡើយ ។​

ក្រោយពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​បាន​អន្តរាគមន៍ ប្រើ​រថយន្ត​បាញ់​ទឹក​ពន្លត់ ហើយ​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។​

​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន រីឯ​រថយន្ត​នេះ​រង​ការខូចខាត​ធ្ងន់ធ្ងរ ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​ដេ​ី​ម្បី​ស្រាវជ្រាវ​បន្ត​៕ ដោយ​:​ស្រីនាថ​

spot_img
×