Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បង្កើត​បទ​ចោទ លួច​ម៉ូទ័រ​បូមទឹក មន្ត្រី​អាជ្ញាធរ និង​កងកម្លាំង​កម្ពុជា ធានា​ទិញ​សង​ដើម្បី​បាន​ដោះលែង​ម៉ូតូ​១២​គ្រឿង ,​ពលករ​ខ្មែរ​១៥​នាក់​

spot_img

ព្រំដែន​កម្ពុជា -​ថៃ ៖ ករណី​ប្រជា​ការពារ​ថៃ​ឃាត់​ម៉ូតូ​១២​គ្រឿង​, ពលករ​ខ្មែរ​១៥​នាក់ បង្កើត​បទ​ចោទ “​លួច​ម៉ូទ័រ​បូមទឹក​” ត្រូវបាន​ដោះស្រាយ គឺ​បញ្ជួន​មនុស្ស និង​ម៉ូតូ​មកវិញ​។ មន្ត្រី​អាជ្ញាធរ​និង​កងកម្លាំង​កម្ពុជា​ធានា​ទិញ​សង​ដើម្បី​បាន​ដោះលែង​នេះ​។​កម្លាំង​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែនគោល​លេខ​៩១១ ក្នុង​ភូមិសាស្ត្រ​ស្រុក​អូរជ្រៅ​ឱ្យដឹងថា ៖ កាលពី​ម៉ោង​៨​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​ពលករ​ខ្មែរ​ចំនួន​១៥​នាក់ និង​ម៉ូតូ​១២​គ្រឿង​ត្រូវបាន​ប្រជា​ការពារ​ថៃ​ចាប់​ឃាត់ខ្លួន​និង​ចាប់​ម៉ូតូ​ទុក​ខណៈ​ដែល​ពលករ​ខ្មែរ​(​ពលករ​តាម​រដូវ​) បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ធ្វើ​ការងារ​ទៅ​ព្រឹក​វិល​ល្ងាច​។ គឺ​ចេញ​ចូល តាម​ច្រករបៀង​តំបន់​៥ ស្ថិតក្នុង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ឈម​និង​ភូមិ​ចាក់​សាំង ឃុំ​គោក​ធ្យូង ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។

​ពលករ និង មន្ត្រីនគរបាល​នោះ​ប្រាប់​សារព័ត៍មាន​ថា ៖ “​ការចាប់ខ្លួន​ពលករ​ខ្មែរ​នោះ​អត់​ទំនង​ទេ​។ ពួកគេ​បង្កើត​បទចោទប្រកាន់​ថា ពលករ​ខ្មែរ​ទាំងនោះ​បាន​លួច​ម៉ូទ័រ​បូមទឹក​ជនជាតិ​ថៃ​១​គ្រឿង​កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧​។ ប៉ុន្តែ​ពលករ​បាន​ប្រកែក ហើយ​ខាង​ថៃ​ក៏​គ្មាន​ភស្តុតាង​សមរម្យ​”​។ ករណីនេះ មន្ត្រីនគរបាល​ការពា​រព្រ​ដែន​នៃ​វរៈ​សេនា​តូច​៩១១ ប្រចាំ​ប៉ុស្ថិ៍​ព្រំដែន​រិទ្ធី​សែន និង​យោធា​ការពារ​ព្រំដែន​លេខ​៥០៣ សហការ​ជាមួយ​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចូល​ទៅ​ដោះស្រាយ​បញ្ហា​នោះ​ជាមួយ​ភាគី​ថៃ​។ ជា​លទ្ធផល ភាគី​ថៃ​គេ​បាន​អនុញ្ញាត​ដោយ​ដោះលែង​ពលករ​ខ្មែរ​ទាំង​១៥​នាក់​ត្រឡប់​មក​ផ្ទះ​វិញ​។​ ​ប៉ុន្តែ​គេ​ឃាត់​ម៉ូតូ​ទុក​ចំនួន​១២​គ្រឿង​សិន​។​

​លុះ​នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា ក៏​បាន​ទៅ​ចូលរួម​ដោះស្រាយ​លើក​ទី​២​ជាមួយ​ភាគី​ថៃ ដើម្បី​ដោះ​យក​ម៉ូតូ​មក​វិញ​ថែម​ទៀត​។ នៅពេល​នោះ​ភាគី​ថៃ​ក៏​បាន​ប្រគល់​ម៉ូតូ​ឱ្យ​មក​វិញ​។ ពោល​គឺ​ពី​សមត្ថកិច្ច​កម្ពុជា​បាន​ធាន​ជួយ​ទិញ​ម៉ូទ័រ​បូមទឹក​ដែល​ចោទថាម បាត់​នោះ​សង​ទៅ​ភាគី​ថៃ​វិញ​៕ ដោយ ៖ បន្ទាយ​

spot_img
×