Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​ជ្រោយចង្វា​ទី​១ នឹងដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​នេះហើយ​

spot_img

​ថ្ងៃ​ពុធ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​នៃ​គម្រោង​ស្តារឡើងវិញ ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វា​ទី​១) ដើម្បី​ធានាថា​ស្ពាន​នេះ អាច​ដាក់ឱ្យ​សាធារណៈជន​ប្រើប្រាស់​បាន​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។

​លោក តូច ចាន់​កុសល បាន​ថ្លែងថា ​ជា​លទ្ធផល គម្រោង​នេះ​ប្រព្រឹត្តទៅ​យ៉ាង​រលូន ដោយ​សម្រេចបាន​៩៧ ភាគរយ លឿន​ជាង​ការគ្រោងទុក​ចំនួន​១១ ភាគរយ ហើយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ជប៉ុន ប្តេជ្ញាចិត្ត​បញ្ចប់​ការងារ​ដែល​នៅ​សេសសល់ ដើម្បី​ដាក់​ស្ពាន​នេះ ឱ្យ​ដំណើរការ​ក្នុង​គោលបំណង​សម្រួល ដល់​ការធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​ក្នុងអំឡុង ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​៕ ​ដោយ​:​កូ​ឡាប​

spot_img
×