Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋមន្ត្រី​ប៉ាគី​ស្ថាន​ស្នើ​ចរចារ​ជាមួយនឹងឥ​ណ្ឌា ក្រោយ​បាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា ២​គ្រឿង​

spot_img

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Imran Khan នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​ស្នើ​ឲ្យមាន​ចរចារ​ជាមួយនឹង​ប្រទេស​ឥណ្ឌា ដើម្បី​បន្ថយកម្តៅ ក្រោយពេល​ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចំបាំង​ឥណ្ឌា ២​គ្រឿង​ដែល​បាន​ហោះចូល​ក្នុង​ដែនអាកាស​របស់ខ្លួន នៅ​តំបន់ Kashmir ​។​

​យន្តហោះ​ឥណ្ឌា​មួយ​គ្រឿង​ធ្លាក់​នៅ​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន ខណៈ​មួយគ្រឿង​ទៀត​ធ្លាក់​នៅក្នុង​ដែនដី​ឥណ្ឌា​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ខាង​ភាគី​ប៉ា​គី​ស្ថាន​។​

​ក្រោយពេល​មាន​ការបាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​បែបនេះ មាន​ការព្រួយបារម្ភ​ថា វា​អាច​បណ្តាលឲ្យ​មាន​សង្គ្រាម​រវាង​ប្រទេស​នុយក្លេអ៊ែរ​ទាំងពីរ​។​

​ប៉ា​គី​ស្ថាន​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ខ្លួន​បាន​ចាប់​អ្នក​បើក​យន្តហោះ​ឥណ្ឌា​ម្នាក់ ហើយ​ប៉ា​គី​ស្ថាន​ថា ខ្លួន​មិន​ចង់​ឈានទៅរក​សង្គ្រាម​ជាមួយនឹង​ប្រទេស​ជិតខាង​នោះទេ​។ ឥណ្ឌា​ក៏​បញ្ជាក់ថា អ្នកបើក​យន្តហោះ​ម្នាក់​របស់​ខ្លួន​បាន​បាត់​ខ្លួន​។​

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ថា ការវាយប្រហារ​តាម​ដែនអាកាស​នោះ​បង្ហាញ​ពី​សមត្ថភាព​របស់​ប៉ា​គី​ស្ថាន ហើយ​លោក​និយាយថា មិន​គួរ​មាន​ការស្លាប់ និង​ខូចខាត​នោះទេ​។​

​គាត់​បាន​ស្នើសុំ​ចរចារ​ជាមួយនឹង​ឥណ្ឌា​ដើម្បី​បន្ថយកម្តៅ ព្រោះ​ប្រវត្តិសាស្ត្រ​បាន​បានបង្ហាញ​ថា សង្គ្រាម​ពោរពេញ​ទៅ​ដោយ​កំហុស៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia

spot_img
×