Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ស្រេង សុខា និង​លោក គឹម រស្មី ត្រូវ ACU​ បើ​កការស្រាវជ្រាវ​

spot_img

ភ្នំពេញ ​៖ សេចក្ដីជូនដំណឹង​ស្ដីពី កិច្ចប្រជុំ​លើក​ទី​៤៣ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) (​ថ្ងៃ​ពុធ ៨​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩) ។​

​លោក​ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែង ការស៊ើបអង្កេត​ទ្រព្យសម្បត្តិ​និង​បំណុល​របស់​លោក​គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បាន​ដំណើរការ​ជិត​ចប់សព្វគ្រប់​ហើយ​។ កម្មវិធី​ប្រឆាំង​អំពើពុករលួយ បាន​ពិនិត្យ​ទ្រព្យ សម្បត្តិ​និង​បំណុល​របស់​លោក​គឹម រស្មី់ បាន​ពិនិត្យ​ទ្រព្យសម្បត្តិ​និង​បំណុល​ភរិយា​របស់​លោក​គឹម រស្មី និង​កូន​បី​រូប របស់​លោក​គឹម រស្មី​រួចរាល់​ហើយ​។​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បន្ថែមថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ​និង​បំណុល របស់​លោក​ស្នងការរង ស្រេង សុខា ដូចគ្នា​នឹង​យក​កាំរស្មម​ដែរ​។ ក្នុង​កិច្ចប្រជុំ​នោះ​លោក​តុ​ប សំ ប្រធាន​ក្រម​ប្រក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយុ បន្ត គាំទ្រ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​ការពង្រឹង​ការអនុវត្តន៍​ច្បាប់ ការបង្ការ​ទប់ស្កាត់ និង​បោសសម្អាត​អំពើ​ពុករលួយ​ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ ថែម​ទាំង​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ទៀត អង្គភាព​ប្រឆាំង​អំពើពុករលួយ កោតសរសើរ​ចំពោះ​នាយក​រដ្ឋា​ន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដែល​បាន​ខិតខំ​បំពេញ​ការងារ ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដោយ​គិត​ដោយ​មិន​គិត​ពី​ពេលវេលា​អនុវត្ត​បាន​ជោគជ័យ ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​តាម​របប 2 ឆ្នាំ ក្នុង​ខែ​មករា​កន្លងទៅ អង្គ​ជុំ​បាន​គាំទ្រ​វិធានការ​រដ្ឋបាល​នានា ដែល​ក្រសួង​ស្ថាប័ន​ទាំងឡាយ បាន​ដាក់ចេញ​ដូចជា​ការធ្វើ​វិន័យ ដល់​មន្ត្រី​ដែល​ខុសឆ្គង ដែល​ប្រការ​នេះ​នឹង​រួមចំណែក​យ៉ាងខ្លាំង ដល់​ការបង្ការ​និង​ទប់ស្កាត់ួ នូវ​រាល់​បាតុភាព​អសកម្ម​នានា រួម​ទាំង​អំពើ​ពុករលួយ​។​

​លោក​ទេសរដ្ឋមន្ត្រី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍ អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​ការ​កុម្ភ​: ឆ្នាំ 2019 មាន​ជាអាទិ៍​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល គឺ​តាម​របប 2 ឆ្នាំ​បាន​ទទួល​លទ្ធផល​ល្អ​ស្ទើរតែ​មួយរយ​ភាគរយ​។ ទោះបីជា​មាន​ករណី​មួយចំនួន​តូច​មាន​ការយឺតយ៉ាវ ដោយ​មាន​មូលហេតុ​ច្បាស់លាស់ និង​អាច​ទទួលយក បាន​ការប្រកាស​ទ្រព្យ​សម្បត្តិ្អ និង​បំណុល​តាម​តម្រូវការ​ផ្សេងៗ ក៏​បាន​ដំណើរកា​រល​ដូចជា មាន​អ្នក​ចូលនិវត្តន៍ 152​នាក់ បញ្ចប់​មុខងារ​ភារកិច្ច​ពី​មុខតំណែង​ដែល​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​អនុក្រឹត្យ​មាន​ចំនួន 208 រូប ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ដោយ​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​ចំនួន 729 ក្រាន់​បាន​បើក​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល 3 ករណី តាម​ការ​ចាំ​បាចា់ នៃ​ការស៊ើបអង្កេត​។ ការ​រក្សាទុក​ឯកសារ ជា​ឯកសារ នាយកដ្ឋាន បាន​ខិតខំ​បំពេញ​ដោយ​រលូន ឲ្យ​មន្ត្រី​ពីរ​រូប​មក​សូម​បើក​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​របស់​ខ្លួន ដើម្បី​ថតចម្លង​ជា​ឯកសារ ព្រោះ​ឯកសារ​មួយ​ច្បាប់​ថត​ដោយខ្លួន​ដោយសារ ត្រូវបាន​ភ្លើង​ឆេះ​ ឬបាត់បង់​ដោយ​ប្រការ​ផ្សេងៗ​។ បាន​ទទួល​ពាក្យបណ្តឹង​ចំនួន 309 ពាក្យ​អនាមិក 22 ពាក្យ​ស្មើនឹង 52% បើក​បន្ទប់​ស្ដាប់​ចម្លើយ​ចំនួន 22 លើក ទទួល​បាន​ការបំភ្លឺ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ឬ​សាមីខ្លួន​រង​ការចោទប្រកាន់ 21 ច្បាប់ មាន​ស្ថាប័ន​និង បុគ្គល 21 ទៀត ដែលរង់​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស្នើ​ឲ្យមាន​ការបំភ្លឺ​ឬ​បំភ្លឺ​បន្ថែម​។

មាន​ពាក្យ​ប្ដឹង​ចំនួន 18​ករណី ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឆ្លើយតប​ទៅ​ម្ចាស់បំណុល ក្រោយ​ពី​ប្រជុំ​វិភាគ​ពាក្យ​ប្ដឹង ឬ​ក្រោយ​ស្រាវជ្រា វ​ឃើញថា មិន​មាន​តម្រុយ​ពុករលួយ ឬ​ឃើញថា​មិន​វា​អាច​ជា​បទល្មើស​ផ្សេង​ក្រៅ​ពី​បទល្មើស​ពុករ​លួ​យ្រ ការចុះ​ទៅ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការ​ប​ឆាំង​អំពើពុករលួយ ជា​ទូទៅ​នឹង​ការផ្សព្វផ្សាយ លើ​គោលដៅ​មួយចំនួន​។

ការចុះ​សង្កេតការណ៍​ការដេញថ្លៃ​ការពិគ្រោះ ថ្លៃ​កា រ​សិក្សា​ពី​ក្រុមហ៊ុន ដែល​ចូលរួម​ការដេញថ្លៃ ការ​សង្កេតការណ៍​ការ​ប្រឡង​នានា​។ ការប្រឡង​មគ្គុទេសក៍​ទេសចរណ៍​ចិន បាន​តែ​មាន​ការតវ៉ា​ពី​បេក្ខជន តែ​អង្គភាព​ប្រឆាំង​អ​ពើ​ពុករ​លួ​រយ សង្កេតឃើញ​ថា​ដំណើរការ​ប្រឡង​ទាំងមូល មាន​លក្ខណៈ​តម​ត្រូវ​ហើយ​គណៈកម្មការ​ប្រលង​បាក់​ឌុប​រួច​យក​រាល់​ការតវ៉ា​មក​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​សន្លឹក​កិច្ចការ យ៉ាង​ហ្មត់ចត់​ហើយ​ឆ្លើយ​តប​ទៅ​ម្ចាស់​បណ្ដឹង​វិញ ធ្វើឲ្យ​ការតវ៉ា​អស់​ការងឿងឆ្ងល់​ពីការ​ប្រឡង​ធ្លាក់​របស់ខ្លួន​។​​

​ភាព​អសកម្ម​ក្នុង​ការបំពេញ​ភារកិច្ច​និង​ការ​សូក​បន់​យក​មុខតំណែង​ជា​ស្នងការរង​របស់លោក​ស្រេង សុខា គឺ​កើ​ត​ចេញ​ពី​ការ​លួច​ម៉ោង​និង​ពេលវេលា​ក្នុង​ការបំពេញ​ភារកិច្ច​ជូន​ជាតិ​ទៅ​ប្រកប​របរ​ផ្សេងៗ​បាន​លុយ​ហុឺហា​អួត​ក្អេងក្អាង​ពេញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​។ លោក​ឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង​នគរបាល​ខេត្ត​កណ្តាល ភ្ជាប់ពាក្យ​ប្រពន្ធ​ទី​៤​ជាមួយ​ក្មេងស្រី​ស្រស់ស្អាត ដោយ​ជូន​ខាង​ស្រី ១០​ម៉ឺន​ដុល្លារ គ្រឿងអលង្ការ​ពេជ្រ និង​រថយន្ត​លុច​ស៊ី​ស ៥៧០​មួយគ្រឿង ដែល​មាន​តម្លៃ ២២​ម៉ឺន​ដុល្លារ​អាមេរិក​ថែម​ទៅ​ត ពិតជា​មិន​ធម្មតា​មែន​ជា​ហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ​អ្នកជិតខាង បាន​លាន់មាត់ និង​មាន​ការភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា ហើយ​ថែមទាំង​បាន​ស្ញើចសរសើរ​ផងដែរ​៕ ដោយ​ ៖ ​កូឡាប​

        

spot_img
×