Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ជម្លោះ​រវាង​ប៉ា​គី​ស្ថាន និង​ឥណ្ឌា និង​ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​អត់ធ្មត់​

spot_img

​មន្ត្រីការទូត​ជាន់​ខ្ពស់​បំផុត​របស់​ចិន​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ជុំវិញ​ភាព​តានតឹង​កាន់តែខ្លាំង រវាង​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ក្រោយពេល​ប្រទេស​ទាំង​ពីរ​បាន​អះអាងថា បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​គ្នា​ទៅវិញទៅមក​។​

​ក្រុមប្រឹក្សា​រដ្ឋ​ចិន លោក Wang Yi ដែល​ជា​មន្ត្រីការទូត​ជាន់​ខ្ពស់​បំផុត​របស់​ចិន បាន​សំដែង​ការព្រួយបារម្ភ​របស់លោក នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន Shah Mahmood Qureshi​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​បាន​ទូរស័ព្ទ​ទៅកាន់​មន្ត្រីការទូត​ចិន​ដើម្បី​ប្រាប់​គាត់​ពី​ការវិវត្តន៍​ចុងក្រោយ នៃ​ជម្លោះ និង​បញ្ជាក់​ក្តីសង្ឃឹម​ថា ចិន​នឹង​បន្ត​ដើរតួ​ក្នុង​ការកាត់បន្ថយ​ភាព​តឹនតឹង​។​

​ចំណែក​លោក Wang Yi បាន​សំដែង​ក្តីសង្ឃឹម​របស់​លោក​ថា ទាំង​ប៉ា​គី​ស្ថាន និង​ឥណ្ឌា​នឹង​ធ្វើ​ការអត់ធ្មត់ និង​បំពេញ​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុង​ការការពារ​មិន​ឲ្យ​ស្ថានភាព​រាលដាល​ខ្លាំង​។ លោក​បញ្ជាក់ទៀតថា អធិបតេយ្យភាព និង​បរ​ណ​ភាព​ទឹកដី​នៃ​ប្រទេស​ទាំងអស់​គួរតែ​ត្រូវ​បាន​ការគោរព​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចំបាំង​ឥណ្ឌា ២​គ្រឿង​ដែល​ហោះ​ចូលក្នុង​ដែនអាកាស​របស់​ខ្លួន​នៅ​តំបន់ Kashmir ហើយ​ខាង​បា​គី​ស្ថាន​ក៏​ចាប់​បាន​អ្នក​បើ​យន្តហោះ​ឥណ្ឌា​ម្នាក់​ផងដែរ​។​

​ភាព​តានតឹង​បាន​កើត​ឡើង​រហូត​ដល់​មាន​ការបាញ់់​ទម្លាក់​យន្តហោះ​ចំបាំង​ឥណ្ឌា​ពី​ភាគ​ប៉ា​គី​ស្ថាន​នេះ កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល ឥណ្ឌា​បាន​ធ្វើ​ការវាយប្រហារ​តាម​ដែនអាកាស​ទៅលើ​ក្រុម​សកម្ម​ប្រយុទ្ធ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន បន្ទាប់ពី​ក្រុម​នោះ​បាន​វាយប្រហារ​លើ​កងកម្លាំង​ឥណ្ឌា បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​ចំនួន ៤០​នាក់​ស្លាប់​នៅ​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។​

​ប្រទេស​ទាំង​ពីរ​តែងតែ​ចង់​គ្រប់គ្រង​តំបន់ Kashmir ទាំងអស់​រៀងៗ​ខ្លួន ប៉ុន្តែ​ពួកគេ​គ្រប់គ្រង​បាន​តែ​មួយ​ផ្នែក​ម្នាក់​ប៉ុណ្ណោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia

spot_img
×