Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រតិបត្តិ​ការចាប់​មុខសញ្ញា​ជនជាតិ​វៀតណាម ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ជាង​២​គី​ឡូ​

spot_img

​ស្វាយរៀង ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ – General Department of Immigration – GDI នៅ​ថ្ងៃ​ទី​២៨ ​ខែ​កុម្ភៈ​នេះ បានឲ្យដឹងថា​កម្លាំង​​​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានទទួល​ព័ត៌មាន​ពី​ប៉ុស្តិ៍​ការពារ​ព្រំដែន​មី​វីតី ស្រុកឌឹ​វ៉េ ខេត្ត​ឡុង​អាន វៀតណាម ថា​មាន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ខុស​ច្បាប់​ម្នាក់ នៅផ្ទះ​ជួល​នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​។​

​នៅ​យប់​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២១០៩ ក្រោម​ការចង្អុល ដឹកនាំ​របស់​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត និង​មាន​ការដឹកនាំ​សម្រប​សម្រួល​​ផ្ទាល់​ពី លោក​ព្រះរាជអាជ្ញា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​​ចន្ទ្រា កម្លាំង​ប៉ុស្តិ៍​ច្រកទ្វារ​ទ្វេភាគី​សំរោង កម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៦០៩ បាន​ធ្វើ​ការឆែកឆេ​របន្ទ​ប់ជួល​របស់​ឈ្មោះ ង្វៀង ថា​ន់​ងុក ភេទ​ស្រី អាយុ​២៨​ឆ្នាំ រកឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ២​កញ្ចប់​ធំ ទម្ងន់ ២,០៥​គីឡូក្រាម​។​

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ធ្វើ​ការឃាត់ខ្លួន ដោយ​សមត្ថកិច្ច​វៀតណាម រី​ឯ​វត្ថុតាង​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ធំ ទម្ងន់​២,០៥​គីឡូក្រាម ដែល​ឆែកឆេរ​រកឃើញ ត្រូវបាន​រឹបអូស និង​បញ្ជូន​មក​ការិយាលយ័​ប្រឆាំង​គ្រឿង​​ញៀន តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា ដើម្បី​ធ្វើ​ការស្រាវជ្រាវ កសាង​សំណុំរឿង ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×