Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់​ការ​ជិះ​កង់ ​ដើម្បី​មិត្តភាព ​និង​សហប្រតិបត្តិការ​រវាង​ស្រុក​ឡាក់​ហាន​សាយ​ និង​ស្រុក​ថ្មពួក​

spot_img

​បន្ទាយមានជ័យ ៖ ក្រុម​សហគមន៍​ជិះ​កង់​ថៃ​ស្រុក​ទ្រាយ​ខេត្ត​បូរី​រម្យ​និង​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​បញ្ចប់​ការ​ជិះ​កង់​ដើម្បី​មិត្តភាព​និង​សហប្រតិបត្តិការ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ស្រុក​ឡាក់​ហាន​សាយ​ខេត្ត​បូរី​រម្យ -​ច្រកព្រំដែន​សាយ​តា​គូ​- ជប់​គគីរ ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧត្តរមានជ័យ​មកក្រុ​ម​ប្រាសាទ​និង​តំបន់​ទេសចរណ៍ សេដ្ឋកិច្ច​សង្គមកិច្ច នៅ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​១៦-១៧ ខែ ធ្នូ ឆ្នាំ​២០១៧​កន្លងមក​។​

លោក វែន សំ​អូន ជំទប់​ទី​១ ឃុំ​បន្ទាយឆ្មារ​ប្រាប់ CEN ថា​: ក្រុម​សមាគម​នៃ​សមាគមន៍​ជិះ​កង់​ស្រុក​ទ្រាយ​(​ឡាក់​ហាន់​សាយ​) ខេត្ត​បូរី​រ៉​ម្យនោះ បាន​ជិះ​កង់​កីឡា​មក​ពី​ទីតាំង​ខាងលើ​នៃ​ប្រទេស​ថៃ ដើម្បី​រឹតចំណង​មិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ឆ្លាស់​វេន​ជាមួយ​ក្រុម​សមាគម​នៃ​សហគមន៍​ជិះ​កង់​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។​

ក្រុម​ជិះ​កង់​រាប់រយ​នាក់​នោះ បាន​មក​ប្រាព្ធ​ពីធី​ជិះ​កង់​រួមតាំង​ពី​ច្រក​ព្រំដែន​ហើយ​មក​ទស្សនា​ប្រាសាទ​បន្ទាយឆ្មារ​, ប្រាសាទ​បន្ទាយទ័​
​ព ,​សាលាឃុំ​បន្ទាយឆ្មារ ស្នាក់ការ​សហគមន៍​ទេសចរណ៍​ប្រាសាទ​បន្ទាយឆ្មារ​,​សហគមន៍​ផលិត​អំពី​សូត្រ​,​សហគមន៍​ពលរដ្ឋ​ជុំវិញ​ឃុំ ហើយ​ចូលរួម​ប្រកួត​កីឡា​បាល់ទាត់ បាល់ទះ ជា​លក្ខណះ​មិត្តភាព នៅ​វិទ្យាល័យ​បន្ទាយឆ្មារ​ផងដែរ​។​

​ក្រុម​ទាំង​២​ក៏​បាន​ចូល​ថ្វាយបង្គុំ​ព្រះសង្ឃ​គង់នៅ​វត្ត​ប្រា​សទ​បន្ទាយឆ្មារ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក …​ហើយ​នឹង​នៅ​វត្ត​អម្ពិល​ឃុំ​អម្ពិល​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧត្តរមានជ័យ​ផង​ទៀត​។​

លោក ម៉ៅ ស៊ី ប្រធាន​សហគមន៍​ទេសចរណ៍​ប្រាសាទ​បន្ទាយឆ្មារ អោយដឹងថា ៖ “​សកម្មភាព​ជិះ​កង់​ហ្នុង​ក៏​បាន​ជួយ​ជម្រុញ លើកកម្ពស់​ផ្នែក​ទេសចរណ៍​ផងដែរ។​

​ឯ​លោក យ៉ង់ យឺន អភិបាលរង ស្រុក​ថ្មពួក​ដែល​ចូលរួម​ដឹកនាំ រៀបចំ និង​ស្វាគមន៍​ក្បួន​ជិះ​កង់​នោះ​អោយដឹងថា ៖ រដ្ឋបាល និង​ប្រជាជន​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​មានជ័យ​មាន​ទំនាក់ទំនង មិត្តភាព មេត្រី​ភាព កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សម​ភាគី​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ និង​ក៏​រឹតតែ​ជិតស្និត​ជាមួយ​សម​ភាគី​ស្រុក​ឡាក់​ហាន​សាយ​(​ខ្មែរ​ឥ​សាន្ត​ថៃ​ហៅ​ស្រុក​ទ្រាយ​) ខេត្ត​បូរី​រម្យ​ទៀត។​ ស្រុក​និង​ផ្នែក​ពាក់ព័ន្ធ​ខាងលើ​តែង​ផ្លាស់ប្តូរ​ប្រតិភូ​និង​សកម្មភាព​ជាច្រើន​ឆ្លាស់​វេន​គ្នា​រាល​រដូវ​និង​ឆ្នាំ​៕ ដោយ ៖ បន្ទាយ​

spot_img
×