Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច បន្លំ​ចូល​លួច​គ្រឿងអលង្ការ នៅក្នុង​ផ្ទះ​មាន ពិធីមង្គលការ តម្លៃ​ជាង​២៥០០​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភ​: ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ៧និង១៥​នាទី​ព្រឹក កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ​ទួលគោក រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ជាក់ស្ដែង​ពី​បទ​លួច បន្លំ​ចូល​លួច​គ្រឿងអលង្ការ​នៅក្នុង​ផ្ទះ​មាន​ពិធីមង្គលការ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​រៀប​ពិធី​មង្គលការ ផ្ទះ​លេខ​៣៤ ផ្លូវ លេខ​៣៥១ ក្រុមទី​៧ ភូមិ​២ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឈឿន វាសនា ហៅ ស្នា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ទីកន្លែង​កំណើត សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ ។ ក្នុង​ពេល​ឃាត់​ខ្លួន​ជនសង្ស័យ វត្ថុតាង​ចាប់​យក​មាន​៖ គ្រឿងអលង្ការ ចិញ្ចៀន​មាស​១​វង់​ទម្ងន់​១​ជី ចិញ្ចៀន​ប្លាទី​ន​១​វង់​ទម្ងន់​៣​ជី ចិញ្ចៀនប្រាក់​ដាំ​ត្បូង​ពណ៌​ស្វាយ​១​វង់ ខ្សែក​ប្លាទី​ន​១​ខ្សែ​ទម្ងន់​២​ជី ខ្សែក​ប្លាទី​នស​១​ខ្សែ​ទម្ងន់​២​ជី ក្រ​វឹកប្លា​ទីន​២​គូ ទម្ងន់​១​ជី បណ្តោង​ដាំ​ត្បូង​ពណ៌​ស្វាយ​ចំនួន​៧ បណ្ដោង​រូប​ព្រះ​១ សរុប​តំលៃ​ប្រហែល ២៥០០​ដុល្លារ​សហរដ្ឋអាមេរិក​។ សមត្ថកិច្ច បាន​ធ្វើ​ការប្រគល់​ជូន​ជនរងគ្រោះ​វិញ តាម​ការស្នើសុំ ដោយ​មាន​ការឯកភាព ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ហួត ចាន់​រដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន មិត​ហ្វូន ស្នាក់​នៅផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​៣៥១ ក្រុមទី​៧ ភូមិ​២ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​ការធ្វើតេ​ស្តិ៍ទឹក​នោមជ​ន​សង្ស័យ​ឈ្មោះ ឈឿន វាសនា ហៅ ស្នា លទ្ធផល មាន​ភាព វិជ្ជមាន (​មាន​សារធាតុ​ញៀន​) ។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ធ្វើ​ការសាកសួរ កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ៕ ដោយ​៖​កូឡាប​

spot_img
×