Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កែ​អនាថា​១​ក្បាល​ចេះ​ដឹងគុណ ហើយ​សងគុណ​អ្នក​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​វា​តាំងពី​…៤​ឆ្នាំមុន​

spot_img

គឺជា​រឿង​ពិត​មួយ​របស់​ឆ្កែ​អនាថា សម្បុរ​លឿង​នា​ផ្សារ​មួយ​នៅ​ប្រទេស​ចិន ។ អ្នកផង​តែង​ឃើញ​វា​អង្គុយ​ស្ងៀមស្ងាត់​ពី​មុខ​តូប​លក់​សាច់ ហើយ​គិត​ថា​វា​មក​ទីនេះ​ដើម្បី ក្រវែល​រក​អាហារ ឬក៏​ជា​… “​ស្មូម​ប្រចាំការ​” ។​

​ប៉ុន្តែ​រឿង​ពិត​គឺ​ផ្ទុយស្រឡះ ។ តាម​ការ​ឲ្យដឹង​ពី​ម្ចាស់​តូប​លក់​សាច់​នេះ​គឺ​កាលពី​៤​ឆ្នាំ​មុន​គាត់​បាន​ជួយសង្គ្រោះ​ជីវិត​វា ដោយ​ចៃដន្យ ។ ពេល​នោះ​វា​ត្រូវ​ម្ចាស់​បោះបង់​ចោល​ខ្លួនប្រាណ​ស្គម​ស្គាំង ដេក​ដង្ហក់​ក្បែរ​ចិញ្ចើមថ្នល់ ។ គាត់​ឃើញ​ឃ្លាន​ខ្លាំងណាស់​ក៏​នឹក​អាណិត​យក​ជំនៀរ​សា​ច់បោះ​ឲ្យ​ស៊ី​…​។​

​ពី​ពេលនោះ​មក​ថ្ងៃ​ណា​ក៏​វា​មក​អង្គុយ​សំកុក​នៅ​ខាង​មុខ​តូប​លក់​សាច់​របស់គាត់ ។ ទង្វើ​នេះ​ធ្វើឲ្យ​គេ​នឹកគិត​ថា ៖ “​ធម្មតា​ទេ​! សត្វ​តិរិច្ឆាន​អ្នកណា​ឲ្យ​វា​ស៊ី​នោះ វា​ចាត់ទុកជា “​មិត្តភក្តិ​” ។ ប៉ុន្តែ​គាត់​តាម​សម្គាល់​មើល​វា​ពុំ​មាន​អក្បកិរិយា​ដូច​គេ​គិតឡើយ ព្រោះ​សូម្បី​គាត់​មិន​នៅ​ទីនោះ ក៏​វា​អង្គុយ​យាម​ពុំ​ហ៊ាន​ប៉ះពាល់​សាច់​លើរាន​លក់​ទេ ហើយ​ពេល​មាន​គេ​ទិញ វា​តែង​ព្រុស​ជា “​សញ្ញា​” ប្រាប់​គាត់ ។​

​គាត់​តាម​សង្កេតមើល​ឃើញ​វា​ធ្វើ​បែប​នេះ​ដដែលៗ​នឹង​មកដល់​តូប​លក់​រៀង​រាល់​ពេល​គាត់​ចាប់ផ្តើម​លក់ដូរ ។ យូរៗ​ទៅ​ទើប​គាត់​យល់ថា  ៖ ត្បិត​ពុំបាន​ស្អាតបាត​ដូច​ឆ្កែ​ចិញ្ចឹម មាន​ម្ចាស់​មែន តែ​វា​ចេះ​ដឹងគុណ​ពិសេស​គឺ​ចេះ​…​សងគុណ​តែង​ម្តង ។​

​គិត​យូរៗ​នៅពេល​ខ្លះ សត្វ​នេះ​ដឹងគុណ​ជាង​មនុស្ស​មួយចំនួន​ទៀត​ផង​!

​ចន្ទ្រា​

spot_img
×