Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្កា​យ ៣​ យោធា​ច​រិត​អន់ ជិះឡាន​ម៉ាក Mazda ខ​.​ម 02.2.1215 ផឹកស៊ី​ហៅ​នារី អ្នកចម្រៀង​ម្នាក់​ទៅដេក តែ​នាង​មិន​ព្រម ទះ​៣​កំផ្លៀង​យ៉ាង​ព្រៃផ្សៃ​

spot_img

​ភ្នំពេញ​ ៖ បុរស​ដែល​អះអាង​ថា ជា​ឧត្តមសេនីយ៍ឯកយោ​ធា (​ពាក់​ផ្កាយ​៣) ម្នាក់ រួម​និង​បក្ខពួក មាន​ប្រុស មាន​ស្រី​ជាង​១០​នាក់​ទៀត ចូល​ផឹកស៊ី​នៅ ភោជនីយដ្ឋាន​បឹង​មាស ដល់​ពេល​ស្រវឹង តណ្ហា​ពុះកញ្ជ្រោល ក៏​បាន​បបួល​នារី​ជា​អ្នកចម្រៀង ទៅ​ដេកជាមួយ តែ​នាង​មិន​ព្រម ក៏​ខឹង​ទះ​នាង​៣​កំផ្លៀង រួច​រត់គេចខ្លួន​បាត់​ស្រមោល​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ចំណុច​ក្នុង​ភោជនីយដ្ឋាន បឹង​មាស ស្ថិត​នៅ​តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​សាក្សី​និយាយថា ហេតុការណ៍​ទះកំផ្លៀង​ចំនួន​២​ដៃ លើ​ស្ត្រី​អ្នកចម្រៀង​ឈ្មោះ យិន ផល្លី ហៅ​ស្រី​ពៅ អាយុ​៣២​ឆ្នាំ បាន​កើតឡើង​នា​ម៉ោង​ប្រមាណ​ជាង​១០​យប់ ថ្ងៃទី​២៧​ ខែកុម្ភៈ​ នៅក្នុង​ភោជនីយដ្ឋាន​បឹង​មាស លើ​ផ្លូវជាតិ​លេខ​៦ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ស្ត្រី​ចម្រៀង​រូបនោះ បាន​ថ្លែងថា នាង​បាន​ដាក់​ពាក្យបណ្តឹង ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រក​យុត្តិ​ធម៌​ហើយ​។ បុរស​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​បង្ខំ​ស្ត្រី​ចម្រៀង​នោះ ឈ្មោះ ពៅ ស៊ីនួន ដែល​អះអាង​ថា ជា​ផ្កាយ​បី ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​។ រូបថត​របស់​បុរស​អះអាងថា ជា​ផ្កាយ​បី​ជាមួយនឹង​រថយន្ត​ស្លាក​លេខ​យោធា ត្រូវបាន​សាក្សី​ថត​ទុក​ថែម​ទៀត ក្រោយ​អំពើ​ហិង្សា​ទះកំផ្លៀង​២​ដៃ ។​

​បុរស​ដែល​បាន​អួតខ្លួន​ថា ជា​មន្ត្រី​យោធា​នោះ បាន​ហៅ​អ្នកចម្រៀង​ចំនួន​៤​នាក់ រួមទាំង​រូប​ស្ត្រី​រងគ្រោះ​ផង​ដែរ ដែល​កំពុង​ច្រៀង​នៅ​​លើ​ឆាក ឲ្យ​ចុះ​មក​រាំ​កំដរ​នៅ​ខាងក្រោម​។ ក្នុង​ពេល​កំពុងតែ​រាំ ជន​ដៃដល់​នោះ បាន​មក​និយាយ​ជា​មួយ​រូប​នាង​ថា​ឲ្យនៅ​ផឹកស៊ី​កំដរ​រូបគេ​ទៅ គេ​និង​ឲ្យ​លុយ​ធី​ប​២០​ដុល្លារ បន្ទាប់​មក​រូប​នាង​ក៏​មិន​បាន​ឆ្លើយឆ្លង​វែងឆ្ងាយ​អ្វី​ឡើយ​។​

​ឧត្តមសេនីយ៍ឯកយោ​ធា​នោះ ក្នុងពេល​កំពុង​ស៊ីផឹក​ជាមួយ​ស្ត្រី​អ្នកចម្រៀង​នោះ បាន​និយាយ​លួងលោម​ឲ្យ​រូប​នាង ទៅ​ដេក​ជាមួយ​ដោយ​ឲ្យ​តម្លៃ​ខ្លួន​ចំនួន​300​ដុល្លារ​។ ប៉ុន្តែ​នារី​រងគ្រោះ បាន​បដិសេដថា នាង​គ្រាន់តែ​ជា​អ្នកចម្រៀង និង​មិនមែន​មក​លក់​ខ្លួន​ទេ​។

ក្រោយ​ការ​លួងលោម​មិនបាន​សម្រេច បុរស​អះអាង​ខ្លួន​ជា​ផ្កាយ​បី​នោះ បាន​ទះកំផ្លៀង​ខាងឆ្វេង របស់​ស្ត្រី​អ្នកចម្រៀង​នោះ និង​បាន​បណ្តេញចេញ​ពី​តុ ប៉ុន្តែ​ពេល​ដែល​ស្ត្រី​រងគ្រោះ មិនទាន់​បាន​ចេញពី​តុ​ផុត​ផង បុរស​យោធា​ផ្កាយ​បី​នោះ បាន​វាយ​នាង​មួយ​ដៃ​ទៀត ចំ​ក្បាល​ពី​មុខ រួច​ក៏​ឡើង​រថយន្ត​ជិះ​ចេញពី​ហាង ។ ភ្លាម​នោះ​សាក្សី និង​នារី​រងគ្រោះ បាន​ថត​ស្លាក​លេខ​រថយន្ត​បាន គឺ​ម៉ាក Mazda ស្លាក​លេខ ខ​.​ម 02.2.1215 ។ បន្ទាប់​មក​នារី​រងគ្រោះ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វា នៅ​ម៉ោង​កើតហេតុ​ប្រហែល​២៣​និង​០០​នាទី​យប់​។ មិនមាន​សេចក្តីរាយការណ៍​បញ្ជាក់​ថា តើ​បុរស​អះអាង​ជា​ផ្កាយ​បី​នោះ ស្ថិត​ក្នុង​អង្គភាព​ណាមួយ​ទេ និង​មិន​មាន​ប្រភព​ណាមួយ​អះអាង​បន្ថែមទៀត លើ​ករណី​ចោទប្រកាន់​នោះឡើយ​។​

​មកដល់​ពេលនេះ​នៅ​មិនទាន់​ដឹង​ថា សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ចាត់ការ​លើ​សំណុំរឿង​នេះ យ៉ាងណា​នៅឡើយ​ទេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×