Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​រន្ធត់​ណាស់​! យន្តហោះ British Airways ត្រូវ «​យាយី​» ស្ទើរតែ​ក្រឡាប់​កាប់​ផ្ងារ ពេល​ប៉ុនប៉ង​ចុះចត ដោយសារតែ​… (​វីដេអូ​)

spot_img

​ជើងហោះហើរ​របស់​ក្រុមហ៊ុន British Airways ត្រូវបាន​បង្ខំចិត្ត​បោះបង់​ការចុះ​ចត​របស់​ខ្លួន​នៅ​អាកាសយានដ្ឋាន Gibraltar កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ចំពេល​មាន​ខ្យល់​បក់បោក​ខ្លាំង​នៅក្នុង​តំបន់​នោះ ។​

​វីដេអូ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​បង្ហាញ​ពី​ជើងហោះហើរ BA492 ចាក​ចេញពី​ទីក្រុង​ឡុង​ដ៍ បាន​រង្គោះរង្គើរ​យ៉ាងខ្លាំង នៅពេល​យន្តហោះ​នេះ​ប៉ុនប៉ង​ចុះចត​នៅ Gibraltar ។​

​អ្នកបើក​យន្តហោះ នៅ​ទីបំផុត​បាន​បោះបង់​ការចុះ​ចត ហើយ​បាន​បង្វែរ​ទិសដៅ​ទៅ Malaga ជំនួស​វិញ ។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ British Airways បាន​ប្រាប់ Euronews ថា​៖ “​គ្មាន​ចំណុច​ណា​ដែលមាន​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​ទេ​” ។​

“​ដោយសារតែ​ខ្យល់​បក់​យ៉ាងខ្លាំង​នៅក្នុង​តំបន់ Gibraltar អ្នកបើកបរ​យន្តហោះរ​បស់​យើង បានសម្រេច​ចិត្ត​ចុះចត​នៅ Malaga វិញ ដើម្បី​សុវត្ថិ​ភាពជា​ចម្បង ។​

​ទីបំផុត យន្តហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព ហើយ​អ្នកដំណើរ​ក៏បាន​ចាក​ចេញពី​យន្តហោះ​ធម្មតា​ផងដែរ ៕ រក្សា​

spot_img
×