Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មហា​រន្ធត់​ណាស់​! ម្តាយ​ស្រែក​ដង្ហោយ​រក​ជំនួយ​ស្ទើរ​គាំងបេះដូង ខណៈ​កូនស្រី​តូច​ត្រូវ​រថយន្ត​១​គ្រឿង​បើក​ដូច​ខ្វាក់ភ្នែក កិន​ពីលើ​ទាំង​កម្រោល និង​សង្កត់ជាប់​… (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​មហា​សែន​រន្ធត់​បំផុត​មួយ នៅពេលដែល​រថយន្ត​១​គ្រឿង​បើក​មិន​ប្រយ័ត្ន បាន​បុក និង​កិន​លើ​ក្មេងស្រី​អាយុ​២​ឆ្នាំ​ម្នាក់​ទាំង​កម្រោល ហើយ​ឈប់​ងក់​បន្ត​កិន​សង្កត់ជាប់​ផ្នែក​កង់​ក្រោយ ធ្វើ​ឲ្យ​ម្តាយ​របស់​នាង​ស្រែក​ដង្ហោយ​ឲ្យ​គេ​ជួយ​ស្ទើរ​គាំងបេះដូង​តែម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតក្នុង​ទីក្រុង Zhangzhou ខេត្ត Fujian ប្រទេស​ចិន ។​

​តាមរយៈ​វីដេអូ​សុវត្ថិភាព ក្មេងស្រី​រងគ្រោះ​ត្រូវ​បានឃើញ​ដើរ​តាម​ពី​ខាងក្រោយ​ម្តាយ​របស់​នាង និង​ម្តាយ​ដទៃទៀត ស្ថិតនៅ​ផ្លូវ​មុខផ្ទះ​ល្វែង​មួយ ។ បន្ទាប់មក ក៏​ស្រាប់តែ​រថយន្ត SUV ពណ៌​ស​១​គ្រឿង​បាន​បើក​ចូល និង​បត់​ស្តាំ​មិន​ប្រយ័ត្ន បណ្តាល​ឲ្យ​បុក និង​កិន​នាង​តូច​ទាំង​កម្រោល​តែម្តង ។

​នៅពេល​ដឹងថា​រថយន្ត​ខ្លួន​ហាក់​កិន​លើ​អ្វី​គួរ​ឲ្យ​សង្ស័យ អ្នកបើកបរ​រូបនោះ​ក៏បាន​ឈប់​រថយន្ត​ភ្លាមៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កង់​ខាងក្រោយ​បន្ត​កិន​ពីលើ​នាង​តូច​ជាប់​តែម្តង ។ ឃើញ​សភាព​ដ៏​រន្ធត់​បែបនេះ ម្តាយ​របស់​នាង​បាន​ស្លន់ស្លោ ស្រែក​ដង្ហោយ​ឲ្យ​គេ​ជួយ ជាមួយ​ជើង​លោត​ទ​ន្ទ្រាំ​ដី​ស្ទើរ​គាំងបេះដូង ព្រោះតែ​ពុំ​អាច​សង្គ្រោះ​កូន​របស់​នាង​បាន ។​

​សំណាង​ណាស់ ដែល​បាន​អ្នក​ថ្មើរជើង​នៅក្បែរនោះ​បានលឺ ហើយ​ពួកគេ​មាន​គ្នា​ប្រហែលជា ១០ នាក់ បាន​ប្រញាប់ប្រញាល់​រត់​មកជួយ​លើក​រថយន្ត​នោះ ដើម្បី​រំដោះ​នាង​តូច​រងគ្រោះ​ចេញ និង​រួសរាន់​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ ។​

​ទោះយ៉ាងណា ក្មេងស្រី​រងគ្រោះ​នោះ ត្រូវបាន​គេ​រាយការណ៍​ថា ពុំ​រងរបួស​ធ្ងន់ធ្ងរ​នោះទេ នៅក្នុង​ហេតុការណ៍​ស្ទើរ​គាំងបេះដូង​នេះ និង​ក៏​ត្រូវបាន​មន្ទីរពេទ្យ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់មកផ្ទះ​វិញ​ផងដែរ ៕ រក្សា

spot_img
×