Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​លុបចោល​ជើង​ហើរ​របស់ខ្លួន​បណ្តោះអាសន្ន ទៅកាន់​អឺរ៉ុប បន្ទាប់ពី​ប៉ា​គី​ស្ថាន​បិទ​ដែនអាកាស​ បន្ទាប់​មាន​ភាព​តាន​តឹង​​​​កើន​ឡើង​ជាមួយ​…

spot_img

​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways International កាលពី​ថ្ងៃ​ពុធ បានប្រកាស​លុបចោល​ជើងហោះហើរ​ទាំងអស់ ទៅកាន់ និង​មកពី​ប៉ា​គី​ស្ថាន និង​អឺរ៉ុប បន្ទាប់ពី​ប៉ា​គី​ស្ថាន​បាន​បិទ​លំហរ​អាកាស​របស់ខ្លួន ចំពេល​មានការ​កើនឡើង​នៃ​ភាព​តានតឹង​ជាមួយ​ប្រទេស​ឥណ្ឌា ។​

​ជើងហោះហើរ​ដែល​បាន​លុបចោល​កាលពី​យប់​ថ្ងៃ​ពុធ​គឺ TG341 និង TG342 នៅលើ​ផ្លូវ Bangkok-Karachi-Bangkok, ជើងហោះហើរ TG345 និង TG 346 នៅលើ​ផ្លូវ Bangkok-Lahore-Bangkok និង​ជើងហោះហើរ TG349 និង TG350 នៅលើ​ផ្លូវ Bangkok-Islamabad-Bangkok ។​

​ថៃ​ក៏បាន​លុបចោល​ជើងហោះហើរ​ទៅកាន់​អឺរ៉ុប ដែល​ហោះ​រំលង​ដែនអាកាស ក្នុងនោះ​រួមមានៈ Bangkok-London (TG916), Bangkok-Moscow (TG974) និង Bangkok-Phuket-Frankfurt (TG926) ។​

​ជើងហោះហើរ​ទាំងអស់ ឥឡូវនេះ បាន​វិល​ត្រលប់​ទៅ​អាកាសយានដ្ឋាន Suvarnabhumi នៅ​ទីក្រុង​បាងកក ។​

​ដោយសារ​បារម្ភ​បញ្ហា​សុវត្ថិភាព ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏បាន​លុបចោល​ជើងហោះហើរ​ទាំងអស់ ១១ ពី​ទីក្រុង​បាងកក ទៅកាន់​អឺរ៉ុប សម្រាប់​អ្នកដំណើរ​ដែល Check in នៅ​យប់​ថ្ងៃ​ពុធ និង​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ។ ហើយ​ជើងហោះហើរ​ដែល​ត្រូវបាន​លុបចោល​នេះ​រួមមាន​៖ Bangkok-Frankfurt, Bangkok –London, Bangkok –Munich, Bangkok- Paris, Bangkok – Brussels, Bangkok- Milan, Bangkok-Vienna, Bangkok-Stockholm, Bangkok-Zurich, Bangkok-Copenhagen និង Bangkok-Oslo ។​

​ថៃ​បាន​និយាយថា ខ្លួន​កំពុងធ្វើការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​បំផុត ចំពោះ​ស្ថានការណ៍​នេះ និង​គ្រោង​បើក​ឲ្យ​ដំណើរការ​ហោះហើរ​ឡើងវិញ​ផងដែរ ។ ហេតុនេះ អ្នកដំណើរ​ទាំងអស់​អា​ច Call ទៅកាន់​លេខ +662 356 1111 រៀងរាល់​ម៉ោង​ធ្វើការ ២៤ ម៉ោង ឬ អាច​ចូល​អាន​ព័ត៌មាន Update វេលា​ចេញដំណើរ​នៅលើ​គេហទំព័រ www.thaiaiways.com ៕ រក្សា​

spot_img
×