Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឿង​ដីធ្លី​នៅ​ខេត្ត ព្រះសីហនុ​សម្តេច​តេជោ បញ្ជា​ឲ្យ​សិក្សា​ដក​មេបញ្ជាការ​យោធា​ខេត្ត និង​អភិបាលរង​ខេត្ត​ព្រះសីហនុ​២​នាក់​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​បញ្ជា​ឲ្យ​សិក្សា​ដក​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ និង​អភិបាលរង​ខេត្ត​២​រូប​ទៀត ចេញពី​តំណែង ពាក់ព័ន្ធ​ករណី​បង្ក្រាប​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី ឈាន​ដល់​ការប្រើ​អំពើ​នៅ​ខេត្ត​ព្រះសីហនុ កាលពីពេល​កន្លង​ទៅ​។​

​ការបញ្ជា​របស់​សម្តេច​តេជោ​យ៉ាង​ដូច្នេះ​ធ្វើឡើង​ក្នុង​ប្រជុំ​ជាមួយ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​នេះ នៅ​វិមាន​សន្តិភាព​។​

​បទ​តាមផេក​ហ្វេស​ប៊ុក​ឈ្មោះ វីល្លាម គឺ​លោក​សា​ពង្ស ឌ្ឍ​នា ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បានសរសេរថា​ ​លទ្ធផល ​ធំ​៤ ដែល​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់​យោបល់​ពី​បក្ស​ខ្មែរក្រោក​ទទួលបាន​ក្នង​កិច្ចប្រជុំ​ប្រចាំឆមាស​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ក្រោម​អធិបតីភាព​សម្ដេច​តេជោ ខណៈ​ដែល​មាន​ការភ្ជាប់​វី​ឌី​អូ conference ទៅ​គ្រប់​ខេត្ត​ក្រុង​និង​យោធា​ទាំងអស់ ហើ​យ​សម្ដេច​បាន​បញ្ជា​ផ្ទាល់​ភ្លាមៗ​តែម្ដង​ ៖

​ទី​១ ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក​បាន​លេីក​ពី​ការសោកស្ដាយ​ចំពោះ​លទ្ធផល​ប្រេី​ហឹង្សា​នៅក្នុង​ការចុះអនុវត្ត​ន៍​សាលដី​កាខុសច្បាប់នៅ​យក​ដីរ​ដ្ឋ​នៅ ភូមិ​គគី ឃុំ​បិត​ត្រា​ង ស្រុក​ព្រៃនប់ ខេត្ត ព្រះសីហនុ ដែល​មាន​ពាក់ព័ន្ធ​ផលប្រយោជន៍​អ្នកធំ​គ្រា​ក់ៗ ជា​ពិេស​ប្រតិភូប​ក្ស​ស្នេី​អោយ​ចាត់​វិធានការ​ច្បាប់​​លើ​ឈ្មោះ មិញ ឡេង ដែល​យក​អេ​ស្កា​វាទ័រ​ដាក់ឃាំង​ក្បួន​ប្រតិភូប​ក្ស​ «បញ្ហា​​នេះ​សម្ដេច​តេ​ជោបាន​ឆ្លេី​យត​ប​ភ្លាម​ថា​លោក​ក៏​បាន​សោកស្ដាយ​ចំពោះ​បញ្ហា​អន​វត្ត​ន៍​សាលដីកា​ខុស​ច្បាប់​នៅ​ក្រុងព្រះសីហនុ ហើយ​លោក​បញ្ជា​ផ្ទាល់​អោយ​ពិនិត្យ​ដក​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ​ពី​តំណែង​» ដោយឡែក​សម្ដេច​តេ​ជោក៏​គម្រាម​ដកដំណែង​ចោល​អភិបាលរង​ខេត្ត​ព្រះសីហនុ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅ​បញ្ហាដីធ្លី ។​

​ទី​២ ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក​បាន​លេីក​ពី​បញ្ហា​គ្រួសារនិយម​ក្នុង​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង​លោក ធឹ​ម សុ​ផា ដែល​សណ្ដោង​បងប្អូន​កូនក្មួយ​២២​នាក់​មក​នៅ​ធ្វេី​ការក្រោម​នាយកដ្ឋាន​តែមួយ​ «​បញ្ហា​នេះ​សម្ដេច​តេជោ ថា​វា​ជា​ការខុសឆ្គង បេីសិ​ន​មាន​ករណី​នេះ​ក្នុង​នាយកដ្ឋាន​តែមួយ តែ​មាន​ចំណុច​ខ្លះ​ដែល​ត្រូវ​លេីក​លែង ប្រសិន​ជា​បញ្ហា​នោះ​វាកេី​ត​ពីការ​ស្រលាញ់​គ្នា​របស់​កូនៗ បាន​ភ្ជាប់​សាច់ឈាម​គ្នា​»​។​

​ទី​៣ ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក​បាន​លេីក​ពី​បញ្ហា​ការរំលោភ​យក​ចំការ​ស្រល់​របស់​អតីត​ព្រះមហាវីរក្សត្រ​នៅ​ខេត្ត​មណ្ឌល​គី​រី​
«​បញ្ហា​នេះ​សម្ដេច​តេជោ​បាន​ហៅ​តាម​អតីតបាល​ខេត្ត​អោយ​បាន​ទទួល​ដឹងលឺ​»​។​

​ទី​៤ ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក​បាន​លេីក​ពី​បញ្ហា​ដំណោះស្រាយ​លើផល​កសិកម្ម​ដែល​គ្មាន​ទីផ្សា​ជា​ពិសេស​បញ្ហា​កង្វះខាត​ទឹក​ខណៈ​ភាពរាំងស្ងួត​មកដល់​នាពេលខាងមុខ​ «​បញ្ហា​នេះ​សម្ដេច​តេ​ជោបាន​បញ្ជា​ផ្ទាល់​ទៅ​គ្រប់​ខេត្ត​ក្រុង​អោយ​ដោះស្រាយ​បញ្ហា​ប្រភព​ទឹក​ដល់​កសិករ​តែម្ដង​»៕ ដោយ​ :​ កូឡាប​

    

spot_img
×