Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាងសង់​អគារសិក្សា​១​ខ្នង នៅ​សាលា​បឋមសិក្សា​រហាល និង​ដោះស្រាយ​បញ្ចប់​ផលប៉ះពាល់​កាយ​ប្រឡាយ​បង្ហូរទឹក​នៅ​ឃុំ​ព្រះនេត្រព្រះ​

spot_img

​បន្ទាយមានជ័យ ៖ មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ព្រមទាំង​គណ​គ្រប់គ្រង លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​និង​ពលរដ្ឋ​សហគមន៍​បាន​ចូលរួម​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​អគារសិក្សា​១​ខ្នង​នៅ​សាលាបឋមសិក្សា​រហាល​ឃុំរ​ហាល​ស្រុក​ព្រះ​នេត្រះ ។​
​លោក ឃូ ពៅ អភិបាល​ស្រុក​ព្រះនេត្រព្រះ​អោយដឹង នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ ឆ្នាំ​២០១៧​ថា :​អគារសិក្សា​១​ខ្នង​ស្មើនឹង​៥​បន្ទប់ មាន​ទំហំ​៩​មែត្រ​គុណ​និង​៤០​ម៉ែត្រ សាងសង់​ពី​បេតុង ប្រក់​ក្បឿង ក្រាល​ការ៉ូ និង​សង្ហារឹម មាន​សម្ភារៈ​សិក្សា​តុ កៅអី​ក្ដា​ខៀន ជា​អំណោយ​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ។​

លោក​បន្តថា ៖ ​ដំណើរ​ឈាន​ដល់​ធ្វើ​ពិធី​នេះ បន្ទាប់ពី​លោក​ជំទាវ​ម៉ៅ ម៉ាល៏យ បាន​ចុះ​ពិនិត្យ​និង​ឆ្លើយតប​សំណូមពរ​សហគមន៍​គ្រូ សិស្សានុសិស្ស​និង​មាតា​បី​ដា​សិស្ស​។​

​ជំនួសមុខ​អោយ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​និង​សហគមន៍​ពលរដ្ឋ​សហ ក៏​ដូច​មន្ត្រីរាជការ​កងកម្លាំង លោក​លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​លោកជំទាវ កែ គឹមយ៉ាន ដែល​ផ្តល់​ថវិកា កសាង​អគារសិក្សា​នេះ សម្រាប់​ឆ្លើយតប​សេចក្តីត្រូវការ​មូលដ្ឋាន​។​

​លោក លី សារី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ស្រុក​ព្រះនេត្រព្រះ លោក​លោកស្រី​អនុប្រធាន និង​ក្រុមការងារ​ចុះជួយ​ឃុំ ភូមិ​រួម​នឹង​លោក​លោក ឃូ ពៅ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ព្រះនេត្រព្រះ​បានផ្តល់​វត្ថុ​អនុស្សាវរីយ៍​កំដ​ដៃដល់​សមាជិក​ចូលរួម​ប្រមាណ ១៦៥ នាក់ ដែល​ក្នុងនោះ​មាន​លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ។​ ត​មក​នៅ​រសៀល​ថ្ងៃ​ដដែល លោក លី​សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេតព្រះ បាន​ទៅពិនិត្យ សម្រេច​និង​ចូលរួម​ជាមួយ​ព្រះគ្រូ​ចៅអធិការ​វត្ត ហ៊ុន ហេង នៃ វត្ត​ពោធិ៍​កែវ​ព្រះនេត្រព្រះ ដែល​បាន​បិណ្ឌ​បាត្រ​ប្រជា​ពុទ្ធបរិស័ទ​លើ​ការបរិចាគ​តម្លៃ​ផលប៉ះពាល់​នៃ​ការពង្រីក​ផ្លូវ​និង​ដាក់លូ ជីក​ប្រឡាយ​បង្ហូរ​ទឹកអប​សងខាង​ផ្លូវ​ជនបទ​និង​ផ្លូវ​”​ផ្សះផ្សារ​”​នៅក្នុង​ប្រជុំជន​ឃុំ​ព្រះនេត្រព្រះ។​

​ករណីនេះ មន្ត្រី​មូលដ្ឋាន ព្រះសង្ឃ​និង​សហគមន៍​ពលរដ្ឋ​បាន​ចុះ​សម្របសម្រួល​ដោះស្រាយ​ជា​ច្រើនលើក​ហើយៗ​បាន​លទ្ធផល​គឺ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​បាន​ព្រម​ចូលរួម​បរិច្ចាក​តម្លៃ​ផលប៉ះពាល់ និង​ទទួលយក ដំណោះស្រាយ របស់​អាជ្ញាធរ និង​សមត្ថកិច្ច​។​

​លោក លី សារី បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​គ្នា​ដែល​ស្រុះស្រួល យោគយល់​និង​សហការ​គ្នា​រលូន​ចូលរួម​ដោះស្រាយ​លើ​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​នេះ​៕ ដោយ ៖ បន្ទាយ​

 

spot_img
×