Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធ្វើ​អាង​ចិញ្ចឹម​ត្រី​គ្រប់មុខ​តាម​ចំណូលចិត្ត​ខ្លួន ស្មាន​ពុំ​ដល់​ថា​លំនៅដ្ឋាន​លំហែកាយ​ក្បែរ​មាត់សមុទ្រ​របស់គាត់​មាន​ភ្ញៀវ​ម្ង៉ៃៗ ប្រហែល ១០០០​នាក់ មក​ទស្សនា​និង​ថតរូប​

spot_img

​អាច​ថា​វា​ជា​ផ្ទះ​តែ​១​គ្មាន​២​លើ​លោក គ្រា​ដែល​ម្ចាស់ផ្ទះ​បាន​នឹកគិត​ធ្វើ​អាង​ចិញ្ចឹម​ត្រី​ប្រវែង ៥០​ម៉ែត្រ ជំនួស​ឲ្យ​របង​ផ្ទះ ។ គាត់​ក៏​ស្មាន​ពុំ​ដល់​ថា​ទី​លំហែកាយ​របស់គាត់ ក្លាយជា “​រមណីយដ្ឋាន​” ដ៏​អ៊ូអរ​មួយ​ទៅ​វិញ​។​

​លំនៅដ្ឋាន​លំហែ​នេះ​ស្ថិត​ពុំ​ឆ្ងាយ​ពី​សមុទ្រ​ទេ ហើយ​ត្រូវបាន​សាងសង់​តាម​រចនាបថ​ដូច​គេឯង ទាស់​ត្រង់​គាត់​ធ្វើ​អាង​ត្រី​ជំនួស​…​របង​ប៉ុណ្ណោះ ។​

​ក្នុង​អាង​នោះ មាន​សភាវៈ​សមុទ្រ​ជាច្រើន​តាំងពី​ត្រី​ច្រើន​ប្រភេទ មឹក ដែល​ចំនួន​សរុប​ប្រមាណ ១០០០​សត្វ ។​

​គាត់​បាន​ត​បំពង់​បង្កប់​ក្រោម​ដី​ដើម្បី​ប្តូរផ្លាស់​ទឹកសមុទ្រ​ប្រវែង​ដល់​ទៅ ៤០០​ម៉ែត្រ (​មិន​ឲ្យ​ខូច​បរិស្ថាន​ឆ្នេរ​) ។ ហេតុនេះ​ទឹក​ក្នុង​អាង​តែង​ថ្លាឈ្វេង មាន​អុកស៊ីហ្សែន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ត្រី​លូតលាស់​បែប​ធម្មជាតិ ។​

​តាម​ការស្វែងយល់​ផ្ទះ​នេះ​ជា​កម្ម​សិទ្ធ​របស់លោក Mehmet Ali Gokceoglu ជា​ពាណិជ្ជករ និង​វិស្វករ​ព័រ​ទុយ​ហ្គាល់ ហើយ​វា​ស្ថិត​នៅ​កៀក​ឆ្នេរសមុទ្រ Aegean Sea នៃ​ប្រទេស​នេះ ។​

​គាត់​ចំណាយ​អស់​ប្រមាណ ២១.០០០​ដុល្លារ ។ ប៉ុន្តែ​តាម​លោក​នោះ​ប្រសិន​ជា​លក់​សំបុត្រ​ឲ្យគេ​ចូល​ទស្សនាថត​រូបវិ​ញ​ពុំ​ដឹង​រកចំណូលបាន​ប៉ុន្មាន​ទេ ។ តែ​លោក​ពុំ​ខ្វល់​ពី​រឿង​នោះ​ទេ ឃើញ​គេ​សរសើរ​គឺ​រីករាយ​ណាស់​ទៅហើយ​! ។​

​ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ហ្វូង​ត្រី “​សែន​ឆ្ងាញ់​” របស់​ខ្លួន​ខ្លួន​លោក​បាន​តម្លើង​កាមេរ៉ា ១៧​គ្រឿង ទុក​សម្រាប់​កំណត “​អត្តសញ្ញាណ​” ។​

…​ហើយ​ប្រសិន​មាន​អ្នកណា​ចង់​ទៅ​ប៉ះ​អាង​នោះ​ប្រព័ន្ធ​ប្រកាសអាសន្ន​នឹង​រោទ៍​មួយ​រំពេច ។​

​ប្រសិន​បាន​ទៅលេង​ព័រ​ទុយ​ហ្គាល់ កុំ​ភ្លេច​ទៅ​ទស្សនា​វា​ណា៎​! ប្រយ័ត្ន​ស្តាយក្រោយ​!

​ចន្ទ្រា​

spot_img
×