Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ក្លាហាន​ម្នាក់ ដើរ​កម្សាន្ត​រួច​ដេក​លេង​ក្នុង​ព្រៃ ដឹងខ្លួន​កណ្តាលរាត្រី បើ​កុំ​តាំងស្មារតី​ទាន់​ម្លេះ​សម​…

spot_img

​ថ្មីៗ​នេះ​បុរស​លោកខាងលិច​ម្នាក់ បាន​ធ្វើឲ្យ​បណ្តាញ​សង្គម​ចិន​លោះ​ព្រលឹង បន្ទាប់​ពី​កាមេរ៉ា​សុវត្ថិភាព​ដែល​គាត់​ដាក់​ឃ្លាំមើល បែរ​ជា​ថត​បង្ហាញ​ពី​ហេតុការណ៍​ដ៏​ឥទ្ធិពល​សម្រាប់​ខ្លួន​លោក​ទៅ​វិញ ។​

​តាម​នោះ​យុវជន​រូបនេះ​បាន​ដើរ​ត្រាច់ចរ​កំសាន្ត​ព្រៃ​ដាច់​ឆ្ងាយ​ពី​ប្រជុំជន​មួយ​នៅ​ចិន ហើយ​យប់​មួយ​នោះ ព្រោះ​នឿយហត់​ពេក​លោក​បាន​រៀបចំ​ដំណេក​នៅ​កណ្តាលវាល រួច​ក៏​លង់លក់ ។​

​លុះ​ពាក់កណ្តាល​អាធ្រាត​លោកទ​ទួលអារម្មណ៍ មាន​ចំណាយ​ក្តៅៗ​ជះ​មកលើ​ក៏​បើក​ភ្នែក​មើល ។ ពិតជា​ព្រលឹងចុងសក់​! តែ​លោក​សង្កត់ចិត្ត​សម្ងំស្ងៀម ។​

​អ្វី​ដែល​លោក​ឃើញ​គឺ​កូន​ខ្លាដំបង​៣​ក្បាល វា​ដេក​ប្រប​នឹង​ខ្លួន​របស់​លោក ។ វា​ក៏​ប្រហែល​រងា​ទើប​មក​រក​ចំហាយ​ក្តៅពី​ខ្លួន​ប្រាណ​លោក ហើយ​នឹង​ភួយ​ក្រាស់​។​

​លោក​ប្រឹង​តាំងចិត្ត​ដេក​សម្ងំស្ងៀម ហើយ​មិន​កម្រើក ។ សំណាង​ល្អ​ដែល​ខ្លាដំបង​ទាំង​៣​វា​នៅ​តូច ពុំ​ទាន់​ក្លាយខ្លួនជា “​អ្នក​ប្រហារ​” ។ ពួក​វា​នៅ​បន្លែង​គ្នា​ពី​លើ​រូប​លោក រួច​ក៏​ដេក​លក់​អស់​ដែរ ។ ពុំ​មាន​សញ្ញា​បង្ហាញ​ថា មាន​ខ្លា​មេ​នៅ​ជាមួយ​ទេ ។​

​ពេល​ព្រលឹម​ស្រា​ងៗ​ខ្លា​ទាំង​៣ ក៏​ចាកចេញ​ពី “​ទ្រ​នំ​” កក់ក្តៅ​ទៅ​បាត់ ។ មាណព​យើង​ក៏​ស្រ​វ៉េ​ស្រ​វ៉ា​ចាកចេញ​ទៅ​ដែរ ។​

​ប្រសិន​ជា​អ្នក​វិញ តើ​គួរ​ធ្វើ​យ៉ាងណា​ដែរ​ទៅ​!?

​ប៉ុន្តែ​យក​ល្អ ចូល​ព្រៃ​ត្រូវ​រក​វិធី​ដុត​ភ្លើង ហើយ​ដេក​នៅ​ទី​ខ្ពស់​ណា៎​!

ចន្ទ្រា

spot_img
×