Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាស៊ាន​បញ្ជ្រាប​បញ្ហា​ជួញដូរ​មនុស្ស​ដល់​សិស្ស​និស្សិត​កម្ពុជា​

spot_img

(​ភ្នំពេញ​) ៖ បញ្ហា​ប្រឈម​ចំពោះ​ប្រជាជន​អាស៊ាន ដែល​កើតចេញ​ពី​បទល្មើស​ជួញដួរ​មនុស្ស​នៅ​តែ​ជា​ក្ដីព្រួយបារម្ភ​សម្រាប់​អាស៊ាន​ទាំងមូល ទោះបី​កិច្ចខិតខំ​ប្រឹងប្រែង​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទាំងនោះ ត្រូវបាន​ធ្វើ​ឡើង​យ៉ាង​សកម្ម​ក៏ដោយ​។​

​ដើម្បី​ចូលរួម​ចំណែក​បញ្ជ្រាប​បញ្ហា​ខាងលើ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បាន​រៀបចំ​កិច្ចប្រជុំ​គំរូ​បែប​អាស៊ាន​ដ៏​ធំ​មួយ​នៅ​AUPP នៅ​ថ្ងៃ​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដែល​មាន​ការចូលរួម​ពី​សំណាក់​សិស្ស​-​និស្សិត​ជាង ១០០​នាក់ មកពី​សាកលវិទ្យាល័យ និង​វិទ្យាល័យ​នានា​ចំនួន ១៦ ក្នុង​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​អាស៊ាន​នេះ​បាន​ធ្វើឱ្យ​សិស្ស​-​និស្សិត​ទទួល​បាន​នូវ​ចំណេះដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​បញ្ហា​ជួញដូរ​មនុស្ស​។ កិច្ចប្រជុំ​នេះ​ក៏​ដើរ​តួនាទី​លើកទឹកចិត្ត​ឱ្យ​អ្នកចូលរួម​បើក​ចិត្ត​ទូលាយ ចែករំលែក​គោល​គំនិត ទស្សនៈ និង​បទពិសោធន៍​របស់​ពួកគេ​។​

​លោក យៀប សំណាង ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អាស៊ាន បាន​ថ្លែងថា «​ប្រជាជន​វ័យ ក្មេង អាស៊ាន​មិន​ត្រឹមតែ​រួមចំណែក​ដល់​គ្រប់​ដំណាក់កាល នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជម្រុញ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅក្នុង​តំបន់ និង​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​»​។​

​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ បានបង្ហាញ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ជាង​១​លាន​នាក់​ក្នុងនោះ មាន​ពលករ​ជាង​៣០​ម៉ឺន​នាក់​នៅ​មិនទាន់​មាន​ឯកសារ​ស្របច្បាប់​នៅ​ឡើយ ដែល​ករណី​នេះ គឺជា​ហានិភ័យ​ខ្ពស់​នៃ​កំណើន​ជួញ​មនុស្ស និង​ធ្វើឱ្យ​ស្ត្រី​ក្លាយជា​គោលដៅ​នៃ​ការបំពាន​ផ្លូវភេទ​។​

AUPP គឺជា​សាកលវិទ្យាល័យ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ផ្តល់​សញ្ញាប័ត្រ និង បរិញ្ញាប័ត្រ​ជាន់ខ្ពស់​(​អនុបណ្ឌិត​) ពី​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​។ សិស្ស​ដែល​បញ្ចប់​ការសិក្សា​ពី AUPP នឹង​ទទួលបាន​សញ្ញាប័ត្រ​ទ្វេ​មានន័យ​ថា​សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (University of Arizona) ដែល​មាន​ការទទួលស្គាល់​ជា​សាកល​៕ ដោយ ៖ កូឡាប​

 

spot_img
×